សេចក្តីផ្តើម
ក្នុងការសិក្សាប្រធានបទខាងលើ
ក្រុមយើងខ្ងុំយល់ថា សេរីនិយមអង់គ្លេសនៅសតវត្សទី១៧ បានលើកអ្នកនិពន្ធពីរូបមកសិក្សា គឺ លោក គូម៉ា
ហុក នឹង លោក ភ្យរ ឡុក ។ សេរិនិយមជាទស្សនវិទូមួយ ដែលលូ តលាស់ចាប់ពីសតវត្សទី១៧ នៅអឺរ៉ុបហើយវាផ្តោតការយកចិត្តទុកដាក់ទៅលើបុគ្គលិក
។ ហើយសេរីនិយមស្ថិតលើគំនិតដែលឲ្យតួនាទីធំទៅលើរដ្ឋ ។
ជំពូកទី២
សេរីនិយមអង់គ្លេសនៅសតវត្សទី១៧
យើងលើកយកអ្នកនិពន្ធពីររូបមកធ្វើការសិក្សា
គឺ លោក ហុប (Hobbes) និងលោកឡុក
(Locke)សេរីនិយមជាទស្សនវិជ្ជាមួយដែលលូតលាស់ចាប់ពីសតវត្សទី
១៦ នៅ អឺរ៉ុប។ សេរីនិយមជា ទស្សនវិជ្ជាដែលផ្តោតការយកចិត្តទុកដាក់ទៅលើបុគ្គល។
សេរីនិយម ស្ថិតនៅលើគំនិត ដែលមិនឲ្យតួនាទី ធំទៅលើរដ្ឋ។
រដ្ឋមានតួនាទីផ្តល់សេរីភាពដល់បុគ្គល ទាំងនៅក្នុងវិស័យសេដ្ឋកិច្ច ទាំងនៅក្នុងវិស័យ នយោបាយ។
នៅក្នុងបញ្ហាការកកើតសង្គមក្តី
ការកកើតរដ្ឋក្តី ព្រមទាំងការទំនាក់ទំនងរវាងបុគ្គល និងរដ្ឋក្តី ហុក និងឡុក
មានទស្សនៈផ្ទុយគ្នា មួយឲ្យតួនាទីរដ្ឋជាធំ
ជារដ្ឋផ្តាច់ការមួយទៀតឲ្យតួនាទីរដ្ឋជារដ្ឋសេរី គឺរដ្ឋ ផ្តល់តួនាទីធំចំពោះបុគ្គល ។
ផ្នែកទី១-
លោក តូម៉ា ហុប (Thomas
Hobbes) ១៥៨៨-១៦៧៩
ហុកកើតមកមិនគ្រប់ខែទេ
ពីម្តាយដែលមានការភ័យខ្លាច នៅពេលដែលកងនាវាចរ អាមាដា ឈ្មោះ “មិនចេះចាញ់” (Invincible) របស់ស្តេដអស្ប៉ាញ ឈ្មោះហ្វីលីបទី២ ប្រឆាំងនឹងប្រទេសអង់គ្លេស
នៅឆ្នាំ១៥៨៨ ដើម្បីទម្លាក់រាជ្យអេលីស្យាបែតទី១ ។
ទោះបីកងនាវាចរនោះត្រូវចាញ់ល្បិចរបស់អង់គ្លេសក្តី ក៏នៅធ្វើឲ្យ ហុប
ចម្លងពីម្តាយនូវការភ័យខ្លាចមួយជាប់ជាប្រចាំជីវិត ។ មិនតែប៉ុណ្ណោះ ហុប ធ្លាប់បាន
ឃើញការកាប់សម្លាប់មនុស្សនៅប្រទេសអង់គ្លេស ក៏ដូចជានៅប្រទេសបារាំងដែលគាត់ធ្លាប់រស់នៅ
ហើយ ដែលគាត់តែងគេចវេស រត់ទៅជ្រកការពារខ្លួនចៀសចេញឲ្យឆ្ងាយពីអ្នកកាន់អំណាច ។
នេះជាមូលហេតុផ្សេងទៀត ដែលធ្វើឲ្យគាត់ចេះតែមានការភ័យខ្លាច ពេលក្រោយៗមកទៀត ។ ហុប
ចង់ផ្តល់សម្រាប់ មនុស្សនូវសន្តិភាព។ សេចក្តីប្រាថ្នាតែមួយគត់របស់គាត់
គឺការចង់បានការធានាឲ្យមានភាពសុខសាន្ត និងការរួបរួមគ្នាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ
មិនមានលទ្ធភាពណាមួយដែលអាចផ្តល់នូវសន្តិភាពនេះបានទេ ដរាបណានៅមានការប្រឆាំងតទល់គ្នា
រវាងនយោបាយ និងសាសនានោះ ។
ហុប
បានប្រឹងប្រែងរកច្រកចេញឲ្យផុតពីការភ័យខ្លាចរបស់គាត់
ដោយដាក់បុគ្គលរបស់ខ្លួនឲ្យស្ថិតនៅក្រោមការគាំពារ ផ្តាច់ការនិយមមួយ
ដោយប្រគល់អំណាចទាំងអស់ដល់ព្រះមហាក្សត្រ តែជាព្រះ
មហាក្សត្រដែលធានាបានឲ្យមានសន្តិភាព និងភាពសុខសាន្ត ។
គំនិតនេះគឺឃើញមាននៅក្នុងស្នាដៃទី១ របស់គាត់ ឈ្មោះ Les elements du droit
naturel et politique (១៦៤០)
សរសេរនៅពេលគាត់មាន អាយុ ៥ឆ្នាំ ។ ពីរឆ្នាំក្រោយ គាត់សរសេរសៀវភៅមួយទៀត ឈ្មោះ de
cive នៅចុងក្រោយ Le leviathan (ឆ្នាំ ១៦៥០)
។
ដោយសារភាពភ័យខ្លាច
ហុបក្លាយទៅជាអ្នករដ្ឋនិយមដ៏ខ្លាំងក្លាបំផុត ។ គាត់រត់រកការសង្គ្រោះ របស់គាត់
ដោយបន្ថយតួនាទីបុគ្គលខ្លួនឯងទាំងអស់ ។
ប៉ុន្តែការចុះចាញ់នេះមិនបានធ្វើឲ្យមូលដ្ឋានគំនិត របស់គាត់ផ្លាស់ប្តូរទេ ។
ហុបក៏មិនខុសពីអ្នកនិពន្ធដទៃទៀត
របស់សាលាច្បាប់ធម្មជាតិ និងសាលាច្បាប់អន្តរជាតិដែរ គឺ
គាត់ខិតខំស្រាវជ្រាវរកឃើញមូលដ្ឋាន ជាគ្រឹះរបស់អំណាច និងល័ក្ខខ័ណ្ឌរបស់វា
តាមការវិភាគរកមូល ហេតុដែលនាំឲ្យមនុស្សសុខចិត្ត សុខកាយ
មកផ្តុំគ្នារួមរស់ជាមួយគ្នាក្នុងសង្គម ដោយការធ្វើកិច្ចសន្យា សង្គម “contrat
social” ។
ចំពោះបញ្ហាដែលទាក់ទងទៅនឹងកិច្ចសន្យាសង្គម
ឬ កតិកាសញ្ញាសង្គម (pacte social) នេះ
មានអ្នកនិពន្ធបីរូបសំខាន់ដែលបង្ហាញហេតុផលប្លែកៗពីគ្នា គឺ ហុប ឡុក និង រុស្យូ ។
ចំពោះហុបគាត់មានទស្សនៈយល់ឃើញថា
ជំរៅធម្មជាតិរបស់មនុស្ស គឺអត្ថទត្ថភាព អត្មានិយម មិនមានការចង់រស់នៅជាមួយអ្នកដទៃឡើយ
។ កាលណាមនុស្សរត់ដើម្បីរស់នៅក្នុងសហគមន៍
គឺមិនមែនដោយសារគេចង់បានការរីកលូតលាស់របស់គេទេ
តែគឺដើម្បីផលប្រយោជន៍របស់គេតែម្យ៉ាងតែ ប៉ុណ្ណោះ ។ សង្គមកើតឡើងពីការខ្លាច
រវាងមនុស្ស និង មនុស្ស មិនមែនដោយសារការស្វាគមន៍រកគ្នាទៅវិញទៅមកនោះទេ ។
សភាពធម្មជាតិ (état de nature) ដែលមនុស្សរស់នៅមុននឹងមកចុះចូលរស់នៅ
ជាមួយគ្នានោះ ជាសភាពមួយប្រកបដោយគ្រោះថ្នាក់ និងការវិនាស។ ក្នុងសភាពធម្មជាតិ
មនុស្សធ្វើអ្វីទៅ តាមតែសភាវគតិ និងទៅតាមចំណង់របស់គេ ។ មនុស្សប្រៀបបាននិងម៉ាស៊ីន
ដែលមានគ្រឿងយន្ត ជាសភាវគតិ រក្សាខ្លួនឯង ហើយពោរពេញទៅដោយអត្គទត្ថភាព និង ចំណង់ ។
ហុប បាននិយាយថា “មនុស្ស ជាឆ្កែកចចកសម្រាប់មនុស្សគ្នាឯង” (L’ home est un
loup pour l’homme) ។ មានន័យថា មនុស្ស នៅក្នុងសភាពធម្មជាតិ
តែងច្បាំងគ្នា ប្រឆាំងគ្នាឯងផង និងប្រឆាំងអ្នកដទៃនៅក្នុងក្រុមផ្សេងៗទៀតផង។
ដោយសារមនុស្សមានសិទ្ធិស្មើគ្នា ចំពោះអ្វីដែលមាន គេក៏ណ្តើមគ្នាយកអ្វីដែលមានដូចៗគ្នា
។ គេមាន គំនិតបំផ្លិចបំផ្លាញគ្នាទៅវិញទៅមក។ គេទាំងអស់គ្នា រៀងៗខ្លួន
ជាប្រភពនៃគ្រោះថ្នាក់ និង ការភ័យខ្លាច នៅក្នុងសភាពធម្មជាតិ
មានតែសង្គ្រាមជាអចិន្ត្រៃយ៍ មានតែអសន្តិសុខ ដែលមនុស្សខ្លយតែងជាអ្នករង
គ្រោះរបស់អ្នកខ្លាំងជាងខ្លួន ឬ របស់អ្នកដែលមានល្បិចជាងខ្លួន ។ ច្បាប់ធម្មជាតិក្នុងគោលការណ៍របស់
វា មានលក្ខណៈជាអត្តទត្ថភាព ។ ប៉ុន្តែ នៅក្នុងសភាពធម្មជាតិ
បញ្ហារបស់ច្បាប់ធម្មជាតិមិនមែនជាកាត ព្វកិច្ចត្រូវគោរពទេ ។ ល្គិកណាគេមិនប្រាកដថា
អ្នកដទៃបានបំពេញកិច្ចសន្យារបស់គេ ហើយយើងធ្វើតែ យើង នោះប្រាកដជាគ្មានបានប្រយោជន៍អ្វីឡើយ
។ ផលប្រយោជន៍តែមួយគត់គឺ ត្រូវចេញពីសភាពធម្ម ជាតិ ដើម្បីមករស់នៅក្នុងសង្គមវិញ ។
មានតែរដ្ឋតែមួយប៉ុណ្ណោះ
ដែលអាចការពារបុគ្គលបាន
មនុស្សមករូបរួមគ្នា ជាចំនួនច្រើនឥតគណនា
ដើម្បីបង្កើតសម្ពន្ធភាពមួយសំរាប់ធានាប្រឆាំងនឹង អសន្តិសុខ ដែលតែងយាយីគេកាលគេរស់នៅក្នុងសភាពធម្មជាតិ
។ ការរួបរួមគ្នានេះបង្កើតបានជារដ្ឋ ។
ដូច្នេះនៅពេលដែលមនុស្សបោះបង់ចោលការរស់នៅក្នុងសភាពធម្មជាតិ ទើបកើតមានឡើងនូវច្បាប់
ទម្លាប់ ។ គឺមានតែរដ្ឋប៉ុណ្ណោះ ដែលបានបង្កើតអោយមានអ្វីជារបស់ខ្ញុំ អ្វីជារបស់អ្នក
ហើយបង្ខំឲ្យមានការគោរពកម្មសិទ្ធិអ្នកដទៃ ។
រដ្ឋកើតឡើងដើម្បីធ្វើឲ្យមានសន្តិភាព
ដូច្នេះមនុស្សរស់នៅក្នុងរដ្ឋ ត្រូវលះបង់សិទ្ធិឥតព្រំដែនរបស់
ខ្លួនដេលមានជាប់ជាមួយនឹងសភាពធម្មជាតិទាំងអស់ ឬមួយផ្នែកដើម្បីប្តូរយកអ្វីផ្សេងទៀត ។
មនុស្ស សម្រេចបញ្ចប់សភាពអសន្តិសុខ ដែលមាននៅក្នុងសភាពធម្មជាតិ ដោយចុះកិច្ចសន្យាជាមួយគ្នា
ពីព្រោះ គឺជាមធ្យោបាយតែមួយគត់ ដែលអាចរក្សាសន្តិភាពបាន ។
ប៉ុន្តែរដ្ឋអាចកើតឡើងមានបាន ទាល់តែមាន ការរួបរួមគ្នាមួយ
មិនមែនមានត្រឹមតែការព្រមព្រៀងគ្នាមួយទេ ។ មនុស្សត្រូវឈប់រស់នៅជាបុគ្គលរៀងៗ ខ្លួន
ឯករាជ្យ ដោយឡែកៗ ដោយបង្កើតអោយមានឆន្ទៈតែមួយ ។ ដូច្នេះ មនុស្សត្រូវលះបង់ឆន្ទៈ
និងសិទ្ធិ របស់គេម្នាក់ៗ ដែលមាននៅក្នុងដៃ ។ អំណាចទាំងអស់ត្រូវប្រគល់ទៅឲ្យរដ្ឋ
ដោយព្រមលះបង់មិនប្រឆាំង
មិនប្រែក្រឡាស់សំដីចំពោះអ្វីដែលកេបានផ្ទេរទៅឲ្យបុគ្គលម្នាក់
ឬច្រើននាក់ដែលនិងត្រូវដឹកនាំ គ្រប់គ្រងពួកគេ។ ការលបងនេះ មិនមានការស្តាយក្រោយទេ ។
នេះជាលក្ខ័ខ័ណ្ឌសំខាន់ សម្រាប់បង្ក បង្កើតអធិបតេយ្យ (souveraineté) ។
ចំពោះហុប
កិច្ចសន្យាដែលមនុស្សព្រមព្រៀងគ្នាចុះនោះ ជាកិច្ចសន្យារវាងមនុស្ស និង មនុស្ស គ្នាឯង
មិនមែនជាកិច្ចសន្យាដែលសមាគត (សមាជិក របស់សហគមន៍)
ថ្មីធ្វើជាមួយនិងអ្នកដែលខ្លួនប្រគល់អំណាចទាំងអស់ឲ្យទៅនោះទេ ។ ដូច្នេះកិច្ចសន្យាដែល
ហុប បាននិយាយនេះ ជាកិច្ចសន្យារបស់ សមាគម (contrat dásso ciation) របស់បុគ្គលទាំងអស់ដែលធ្វើការសម្រេច រួមរស់ជាមួយគ្នា ដើម្បីឲ្យ ឆន្ទៈរបស់គេម្នាក់ៗ
ក្លាយជាឆន្ទៈតែមួយ ។ កិច្ចសន្យានេះជាកិច្ចសន្យាចំណុះ (contrat de
soumission) ពោលគឺបុគ្គដែលជាសមាជិករបស់សមាគម
ចេះស្តាប់បង្គាប់មិនរឹងរូស ។ វាជាកិច្ចសន្យា
មួយដែលបុគ្គលលះបង់សិទ្ធិរបស់ខ្លួនទាំងអស់ ដើម្បីប្តូរយកសន្តិសុខផ្ទាល់ខ្លួន និងការពារដល់ទ្រព្យ
សម្បត្តិរបស់គេ ។ តាមរយៈ នៃកិច្ចសន្យានេះ បុគ្គលទាំងអស់ត្រូវលះបង់សិទ្ធិរបស់ខ្លួន
ដើម្បីអ្នកដែលកាន់អធិបតេយ្យ ទោះបីអ្នកនោះជាព្រះមហាក្សត្រក្តី
ឬជាក្រុមប្រឹក្សាណាមួយក្តី ។
ន័យនៃកិច្ចសន្យា តាមហុប
គឺជាការផ្ទេរសិទ្ធិពិតៗ របស់បុគ្គលឲ្យទៅអ្នកកាន់អធិបតេយ្យ មិន
មែនជាការបែងចែកសិទ្ធិទេ ហើយអ្នកកាន់អធិបតេយ្យស្ថិតនៅក្រៅកិច្ចសន្យា ។
គេមិនបានចុះហត្ថលេខា ជាមួយនរណាទាំងអស់ គេគ្មានបានជាប់និងកាតព្វកិច្ចណាមួយឡើយ ។
ចំណុចនេះហើយដែលគេអាច និយាយបានថា ហុប បានទទួលជោគជ័យ
ក្នុងការបង្កើតអធិបតេយ្យមួយផ្តាច់ការ ដែលចែកមិនបាន តាមរយៈកិច្ចសន្យានេះ ។
កិច្ចសន្យានេះមិនមែនជាការកំណត់ព្រំដែនទៅលើអំណាចផ្តាច់ការទេ តែវាជា
គ្រឹះរបស់អំណាច់ផ្តាច់ការទៅវិញ ។ កិច្ចសន្យានេះ ប្រែជាមិនបានការអ្វីទាំងអស់
បើវាគ្មានបង្កើតឲ្យមាន អំណាចដែលបង្ខិតបង្ខំមួយនោះទេ ។
សារៈសំខាន់របស់កតិកាសញ្ញានេះ
គឺការបង្រួម ពហុភាគ (ហ្វូងមនុស្ស) ឲ្យមកជាឯកភាគ (មនុស្សតែមួយ)។
ហុបបានឲ្យឈ្មោះរដ្ឋរបស់គាត់ថា ឡេវិយ៉ាតង់ (léviathan) ។ ឬ
“អាទិទេពដែលលុះក្នុងសេចក្តីស្លាប់” ។ ឡេវិយ៉ាតង់ ជាសត្វចំឡែក ដកស្រង់ចេញពីគម្ពី
បិប (Bible) ដែលនៅលើខ្លួន របស់វាមានហ្វូងមនុស្សតូចៗជាស្អិត
។ សត្វធំចំឡែកនេះមានកាន់ដំបង និងដាវនៅក្នុងដៃ ដែលជា តំណាងអំណាចទាំងពីរ
គឺអំណាចសាសនា និងអំណាចអាណាចក្រ ។
រដ្ឋដែលកើតឡើងដោយសារការរំលាយបញ្ចូលគ្នា
នៃបុគ្គលនោះ ជារដ្ឋដែលកាន់កាប់អធិបតេយ្យ ផ្តាច់ការមួយ ។
អធិបតេយ្យផ្តាច់ការនេះស្របគ្នានិង រាជាធិបតេយ្យផ្តាច់ការ ។ ចំពោះរបបរាជាធិបតេយ្យ
ផ្តាច់ការនេះ ដែលហុបចូលចិត្តជាងរបបដទៃនោះ
ជារបបដែលអាចរក្សាសន្តិភាពបាន ដើម្បីរក្សាសន្តិ ភាពនោះបាន ចាំបាច់ត្រូវឲ្យព្រះមហាក្សត្រមានអំណាចពេញលេញ
។ ព្រះមហាក្សត្រមិនស្ថិតនៅក្រោម ច្បាប់ណាផ្សេងទៀតឡើយ ទោះជាច្បាប់ធម្មជាតិក្តី
ឬមួយជាច្បាប់សាសនាក្តី ។ ដោយហេតុនេះ អាណា ប្រជារាស្ត្រមិនមានសិទ្ធិជំទាស់
និងអំណាចព្រះមហាក្សត្របានទេ ហើយការណាគេបានប្រតិបត្តិត្រឹមត្រូវ តាមបញ្ជារបស់អំណាចព្រះមហាក្សត្រហើយនោះ
គេគ្មានបានប្រព្រឹត្តកំហុសណាមួយទេ ។
ហុបយល់ឃើញថា
នៅក្នុងច្បាប់ក៏ដូចជានៅក្នុងរដ្ឋ មិនត្រូវឲ្យមានលក្ខណៈជាសីលធម៌អ្វីឡើយ។ ឧ.
មានតែច្បាប់រដ្ឋប្បវេណីទេ ដែលអាចកំណត់អំពីកំហុស ឬគ្មានកំហុស ។ ដូច្នេះការផិតក្បត់
មិនមែន ជាកំហុសទេ ពីព្រោះវាជាអំពើរំលោភខាងផ្នែកសីលធម៌តែប៉ុណ្ណោះ ។ ក៏ប៉ុន្តែ
ដោយអំណាចហាមមិនឲ្យ មានទំនាក់ទំនងបែបនេះ
ទើបច្បាប់រដ្ឋប្បវេណីហាមមិនឲ្យមានដូច្នេះដែរ ។
ចំពោះលទ្ធិ
ដែលនិយាយទាក់ទងទៅនឹងបញ្ហារដ្ឋនេះ ម៉ាខ្យាវែល មិនបានវែកឲ្យដាច់ រវាងរដ្ឋ និង “Le
Prince” របស់គាត់ទេ ។ ក្រោយមកទៀត មានអ្នកនិពន្ធដែលធ្វើការញែករដ្ឋ
ឲ្យដាច់ពីអ្វីទាំងអស់ ដែលរដ្ឋបានប្រមូលផ្តុំ ។
ការផ្តាច់ចេញពីបុគ្គលដែលរដ្ឋកាន់កាប់នេះ ជាការផ្តល់ឲ្យនូវអំណាចគ្មានព្រំ ដែន ។
អំណាចរបស់រដ្ឋគ្មានព្រំដែន និងផ្តាច់ការនេះ ជាអំណាចដែលហុបចុងបានហើយដែលមានរូប ឡេវិយ៉ាតង់
ជាតំណាងស្រាប់ ។ ហុបទុកដាក់ព្រះមហាក្សត្រថាជាមេសាសនាផង ជាអាទិទេពដែល
នៅលើដែនដីនេះផង ។ ព្រះមហាក្សត្រជាអ្នកកាន់អំណាចទាំងពីរ ។ អំណាចសាសនា មិនអាចជាគូប្រឆាំង
និងអំណាចព្រះមហាក្សត្របានឡើយ ។ ការគោរពព្រះមហាក្សត្រ
មិនមែនជាកាតព្វកិច្ចខាងសាសនាទេ តែជាកាតព្វកិច្ចខាងនយោបាយ ។ សាសនាជាជំនឿ
មិនមែនជាវិទ្យាសាស្ត្រ ហើយជំនឿ គ្មានជាប់ទាក់ ទងនិងនយោបាយទេ។
ចំពោះទស្សនាទានស្តីអំពីអំណាចរបស់ហុប
គាត់យល់ថា ច្បាប់ក្តី រដ្ឋក្តី សុទ្ធតែកើតឡើងដោយសារកម្លាំង ។ នៅក្នុងសភាពធម្មជាតិ
ការខ្លាចជាមូលហេតុធ្វើឲ្យបាត់សណ្តាប់ធ្នាប់ តែនៅក្នុង សភាពនយោបាយ
គឺពេលដែលមនុស្សមករស់នៅក្នុងសង្គម ការខ្លាចជាមូលហេតុធ្វើឲ្យមានសណ្តាប់ ធ្នាប់ទៅវិញ
។ លក្ខណៈរបស់រដ្ឋគឺត្រូវធ្វើឲ្យគេខ្លាចហើយ ក្នុងការកាន់កាប់
រដ្ឋត្រូវមានកម្លាំងបង្ខំ ។ នេះជាបេសកកម្មទាំងពីរ
របស់រដ្ឋគឺបេសកកម្មបង្ក្រាបខាងក្នុង និងបេសកកម្មការពារខាងក្រៅ ។ ហេតុនេះ ហើយដែលត្រូវមានកងទ័ពខ្លាំង
និង អចិន្ត្រៃយ៍មួយ ។
រដ្ឋផ្តាច់ការ
គឺមិនមែនរដ្ឋដែលអំណាចព្រះមហាក្សត្រមានលក្ខណៈផ្តាច់ការនោះទេ តែជារដ្ឋដែល
មានអំណាចធំជាងគេ មិនរណប ជាពិសេស ជាមួយនិងអំណាចសាសនា ។
ផ្នែកទី២ លោក ឡុក (Locke) ១៦៣២-១៧០៤
ឡុកមានទស្សនៈផ្ទុយពីហុប ។
នៅក្នុងវិស័យនយោបាយ ឡុក ខុសពីហុប ព្រោះគេចាត់ទុកគាត់ ថា ជាសាវ័កនៃសេចក្តីត្រាប្រណី
ការអត់ឱន ហើយជាបិតារបស់សេរីនិយមទៀតផង ។
“អ្វីដែលមានក្នុងគំនិត
គឺអ្វីដែលធ្លាប់មានក្នុងពិសោធន៍” នេះជាការអះអាងរបស់ ឡុក នៅក្នុង
សៀវភៅជាស្នាដៃធំខាងផ្នែក ទស្សនវិជ្ជា របស់គាត់ឈ្មោះ “L’essai
sur l’entendement humain , 1700” ។ ការអះអាងរបស់គាត់នេះ
ធ្វើឲ្យយល់បាន ចំពោះទស្សនវិជ្ជានយោបាយរបស់គាត់
ដែលគាត់បានធ្វើការប្រៀបធៀបទៅនឹងរបបរាជានិយមមានព្រំដែនរបស់ “Guillaume d’orange” ក្រោយបដិវត្តន៍ ឆ្នាំ ១៦៨៨ ។
នៅក្នុងការបកស្រាយ
ស្តីអំពីកិច្ចសន្យាសង្គម ឡុក ខុសពីហុប យល់ឃើញថា សភាពធម្មជាតិជា សភាពមានសន្តិភាព
ជាសភាពដែលមនុស្សមានឆន្ទៈល្អ ចេះជួយគ្នាទៅវិញទៅមក មនុស្សមានសេរីភាព និងសមភាព
មនុស្សមានវិចារណញាណ ដែលអាចឲ្យគេយល់ពីច្បាប់ធម្មជាតិ
ហើយចេះសម្របអាកប្បកិរិយារបស់គេជាមួយនិងច្បាប់ធម្មជាតិបាន ។ ដូច្នេះ
ក្នុងសភាពធម្មជាតិ ពិតមែនតែមិនទាន់មានកើត សង្គមក៏ពិតមែនតែ
ក៏កើតមានគ្រួសារដែលមានជាប់ជាមួយនូវអំណាចជាឪពុកដែរ ។
អំណាចជាឪពុកខុសគ្នាពីអំណាចនយោបាយ ។
ចំណុចមួយថ្មី ដែលឡុករកឃើញ
គឺកម្មសិទ្ធិឯកជនដែលកើតមានមុនការកកើតសង្គម ឬ ការកកើតអំណាចនយោបាយ ។
កម្មសិទ្ធិឯកជនកើតមាននៅក្នុងសភាពធម្មជាតិ ។ ឡុកមានជំនឿស៊ប់ថា
បុគ្គលម្នាក់ៗតែងមានចិត្តចង់ការពារខ្លួនឯងផ្ទាល់ និងមានចិត្តសន្តោសគ្នាទៅវិញទៅមក ។
ការខុសគ្នារវាងសភាពធម្មជាតិ
និង សភាពសង្គម
ការខុសគ្នានេះស្ថិតនៅត្រង់ការរំលោភច្បាប់ធម្មជាតិ
នៅក្នុងសភាពធម្មជាតិ ហើយការំលោភនេះ មិនមមានការទទួលទណ្ឌកម្មច្បាស់លាស់ទេ ។
ការដាក់ទណ្ឌកម្មមានធ្វើដែរនៅក្នុងសភាពធម្មជាតិ ដែល ធ្វើជារបៀបអានាធិបតេយ្យ
ទៅតាមគំនិតផ្តើមរបស់អ្នករងគ្រោះ ឬ របស់ញាតិសន្តានរបស់គេ ឬរបស់មិត្ត ភ័ក្តិរបស់គេ ។
នៅក្នុងសភាពធម្មជាតិ មានតែយុត្តិធម៌ឯកជន (La justice privée) ។
ដូច្នេះ គឺដោយសារការខ្វះការរៀបចំ
ការដាក់ទណ្ឌកម្មចំពោះការរំលោភ នៅក្នុងសភាពធម្មជាតិ
និងពុំមានកិច្ចការពារចំពោះបុគ្គល និង ទ្រព្យសម្បត្តិរបស់គេ
នេះហើយដែលជាមូលហេតុថាត្រូវបញ្ចប់របៀបរស់នៅក្នុងសភាពធម្មជាតិ
ដើម្បីបញ្ចប់សង្គ្រាមមិនចេះឈប់ឈរ រវាងមនុស្សនិងមនុស្ស ជាបុគ្គល ជាក្រុម
និងដើម្បីការពារជីវិតបុគ្គលនោះផង ។ ឡុកនឹកគិតទៅដល់ដីថ្មីដ៏ធំទូលាយរបស់អាមេរិក
ដែលគេ អាចយកធ្វើជាកម្មសិទ្ធិបាន ។ ឡុកសង្ឃឹមថា សភាពធម្មជាតិ
ជាសភាពមួយដែលអាចទ្រាំទ្របាន ។
មានកត្តាមួយទៀតដែលជាធាតុមួយក្នុងការបង្កបង្កើតសង្គមសេរ
គឺការប្រើប្រាស់រូបិយវត្ថុ ។ ដោយសារមនុស្សបង្កើតរូបីយវត្ថុនេះ
ដើម្បីគិតទៅបង្កើនកម្មសិទ្ធិ លើសពីសេចក្តីត្រូវការរបស់ខ្លួន
ខុសកាលពីនៅក្នុងសភាពធម្មុជាតិ ដែលមនុស្សរស់នៅតាមកម្រិតនៃសេចក្តីត្រូវការ
សម្រាប់ខ្លួនតែប៉ុណ្ណោះ ។ មនុស្សមិនមានលទ្ធភាព
និងផលប្រយោជនរក្សាអ្វីដេលលើសពីការប្រើប្រាស់របស់ខ្លួនឡើយ ។ នៅពេល
ដែលមានការប្រើរូបិយវត្ថុ ការសន្សំនិងការប្រមូលប្រាក់ទុក អាចធ្វើទៅកើត ។ ដូច្នេះ
ធ្វើឲ្យមានវិសមភាព កាន់តែធំជាងកាលពីមុន ។ នៅពេលនោះ
មនុស្សមិនអាចរស់នៅក្នុងសុខសន្តិភាពបានទេ ប្រសិនបើទ្រព្យសម្បត្តិ ដែលគេរកបាន
មិនត្រូវបានការពារដោយការរៀបចំពេញលេញណាមួយទេនោះ ។ ការ
រៀបចំនេះសំដៅដល់ការរៀបចំនយោបាយនេះឯង ។
គេអាចនិយាយម្យ៉ាងទៀតថា
មនុស្សមានផលប្រយោជន៍ ចាកចេញ ពិសភាពធម្មជាតិ គឺដោយសារគេមានបញ្ហាសន្តិសុខ បញ្ហាចាញ់ប្រៀប
ហើយគេទាំងអស់គ្នាតែងគិតថា គេនិងបានស្រួលជាង នេះ ប្រសិនបើមានច្បាប់ជាធរមាន
មានចៅក្រមសម្រាប់បកស្រាយច្បាប់ទាំងនោះ និងមានអំណាច
ប្រតិបត្តិមួយសម្រាប់អនុវត្តច្បាប់នោះផង។
ចក្ខុវិស័យរបស់ឡុក
មិនមានលក្ខណៈទុទិដ្ឋិនិយមទេ ពីព្រោះគាត់មានជំនឿថា ការដែលមនុស្ស
មានផលប្រយោជន៍ក្នុងការធ្វើខ្លួនគេឲ្យមានបាននោះមិនមែនជារឿងមួយប្រឆាំងនិងសង្គមឡើយ
ពីព្រោះ “ជោគជ័យខាងសម្ភារៈ របស់ឯកជន
និងបង្កើនឲ្យមានសុខមាលភាពសាធារណ” (Harold Laski) ។
សភាពធម្មជាតិជាសភាពមួយដែលខ្វះខាត ៖
ខ្វះច្បាប់កំណត់ និងប្រកាសឲ្យប្រើសម្រាប់មនុស្ស ទាំងអស់គ្នា ដើម្បីដោះស្រាយទំនាស់
ខ្វះអំណាចតុលាការមួយសម្រាប់ រាំងស្កាត់កុំឲ្យមានការសងសឹក
ដែលម្នាក់ៗត្រូវធ្វើជាកូនក្តីផង និងធ្វើជាចៅក្រមផង ។
ប្រព័ន្ធរស់នៅក្នុងសភាពធម្មជាតិ មិនអាចស្ថិតនៅ បាន ដូច្នេះ ត្រូវផ្តុំគ្នាជាសហគមន៍
ជារដ្ឋ ។
សភាពធម្មជាតិផ្តល់កម្មសិទ្ធិដល់មនុស្ស
តែកម្មសិទ្ធិរបស់មនុស្សមិនអាចរក្សាទុកបានល្អទេ បើ គ្មានសង្គម គ្មានរដ្ឋទេនោះ ។
ធម្មជាតិជាអ្នកបង្កើតឲ្យមានកម្មសិទ្ធិ ហើយសង្គមជាអ្នកថែរក្សា ជាអ្នកជួយ
សម្រួលស្ថានភាព ដល់កម្មសិទ្ធិទាំងនោះ ។
បញ្ញតិស្តីអំពីសភាពធម្មជាតិនេះ
មានសារៈសំខាន់ណាស់ ចំពោះ ឡុក ពីព្រោះថា សេរីភាពដែល ជាទ្រព្យដ៏ពិសិដ្ឋរបស់មនុស្សនោះ
ក៏កើតមានពីធម្មជាតិដែរ ។ គឺដោយសារមានសេរភាពនេះហើយ ដែល
ធ្វើឲ្យមនុស្សមានសិទ្ធិជាប់មកជាមួយនិងខ្លួនគេដែរ ។
សង្គមគ្រាន់តែផ្តល់ជាកម្លាំងដល់សិទ្ធិដែលមានពីធម្មជាតិតែប៉ុណ្ណោះ ។
ធម្មជាតិជាទីកន្លែងដែលមនុស្សមានសិទ្ធិស្មើៗគ្នា ។ ព្រះអាទិទេព បានបង្កើត
មនុស្សមកស្មើៗគ្នា ។ គំនិតរបស់ឡុកនេះ
ឃើញមានចារនៅក្នុងសេចក្តីប្រកាសឯករាជ្យរបស់អាមេរិក ។
មនុស្សមានវិចារណញ្ញាណ ដែលអាចបង្ខំឲ្យគេមានករណីយកិច្ចជាច្រើន
ហើយករណីយកិច្ចមុន គេបង្អស់ គឺការរក្សាអាត្មាខ្លួនឯងផ្ទាល់ ។
បើការរក្សាអាត្មាខ្លួនឯងផ្ទាល់ជាករណីយកិច្ច នោះក៏មានន័យថា
មនុស្សម្នាក់ៗមានសិទ្ធិលើខ្លួនគេផ្ទាល់ គេជាម្ចាស់កម្មសិទ្ធិរបស់បុគ្គលគេ ។
ពីធម្មជាតិ គេមានខ្លួនគេជាប់ ជាមួយនិងកម្លាំងការងារ ។ ដូច្នេះ
អ្វីដែលចេញពីកម្លាំងការងាររបស់គេក៏ជាកម្មសិទ្ធិរបស់គេដែរ ។ នេះជា
គោលការណ៍មួយសំខាន់ដែលឃើញមានក្នុងសេដ្ឋកិច្ចសេរីនិយម ស្តីអំពីការយកធ្វើជាកម្មសិទ្ធិ
តាមរយៈ ការងារ។
វាមានហេតុផលបីយ៉ាង ដែលចេញពីលទ្ធិស្តីអំពីកម្មសិទ្ធិលើរូបកាយ
និងផ្លែផ្កាដែលចេញពីការងារ
ទី១ ការចូលមកធ្វើជារបស់ខ្លួន វាត្រឹមត្រូវពីធម្មជាតិ ពីព្រោះ
គេជាម្ចាស់លើបុគ្គលគេ និងរូបកាយគេ ហើយអ្វីដែលចេញពីរូបកាយគេ ក៏ជាមរតកដែលអាចបន្តបាន
។
ទី២ ការចេញពីសភាពធម្មជាតិ មិនមែនជាការចាំបាច់ដាច់ខាតនោះទេ
តែការចូលមករស់នៅក្នុង សភាពជាសង្គម វាមានការធានាមួយខ្ពស់ជាង ។
សង្គមមួយដែលមិនមានគោលដៅ សម្រាប់ ថែរក្សាកម្មសិទ្ធិ ក៏មិនអាចមានឈ្មោះថាសង្គមដែរ។
សារៈសំខាន់របស់សង្គម គឺជាការការពារ កម្ម សិទ្ធិ ។
ទី៣ មានតែកិច្ចព្រមព្រៀងដោយស្ម័គ្រចិត្ត រវាងបុគ្គលជាម្ចាស់កម្មសិទ្ធិ
ពោលគឺកិច្ចព្រមព្រៀងសំដៅធានាដល់កម្មសិទ្ធិ ដែលអាចបង្កើតបានជាសង្គមនយោបាយនោះ ។
អ្វីដែលហៅថាសង្គម?
សង្គមជាសមាគមរបស់អ្នកមានកម្មសិទ្ធិ
ដែលចង់បានមធ្យោបាយដែលមានប្រសិទ្ធិភាព (តុលាការរួមមួយ និងប៉ូលីសមួយ) ដើម្បីថែរក្សាកម្មសិទ្ធិដែលគេរកបាន
សមស្របទៅនិងច្បាប់ធម្មជាតិ ។ នៅក្នុងន័យនេះរដ្ឋគ្រាន់តែជាឧបករណ៍បំរើឲ្យកម្មសិទ្ធិតែប៉ុណ្ណោះ
។ រដ្ឋជាអ្នកធានារ៉ាប់រង មុខងារខាងប៉ូលីស និងតុលាការ
ដែលកាលមុនស្ថិតនៅក្នុងកណ្តាប់ដៃរបស់បុគ្គល ។ នៅក្នុងសង្គមនយោបាយ ម្ចាស់កម្មសិទ្ធិ
ម្នាក់ៗក៏ជាពលរដ្ឋផងដែរ ។
ទស្សនាទានស្តីអំពីអំណាច
និង រដ្ឋ
រដ្ឋរបស់ ឡុក គឺជារដ្ឋសេរី (l’etat
libéral) ដែលមានតួនាទីតែម្យ៉ាង គឺដាក់ទណ្ឌកម្ម ដល់អ្នក រំលោភច្បាប់
។ ក្រៅពីនេះរដ្ឋមានតួនាទីតិចបំផុត ។ ទស្សនាទានសេរីស្តីអំពីរដ្ឋរបស់ឡុកនេះ សម័យ
ក្រោយមក គេឲ្យឈ្មោះថា “រដ្ឋអាវុធហត្ថ” (l’etat-gendarme) ។
ពាក្យ សម័យថ្មី គេឲ្យឈ្មោះថារដ្ឋ សមស្គនិយម (Etat
totalitaire) ឬរដ្ឋអតិបរមា “Etat maxima litaire” ចំពោះរដ្ឋដែលបុគ្គលរស់នៅក្នុងរដ្ឋ នោះលះបង់អ្វីទាំងអស់ដល់រដ្ឋ
(រដ្ឋរបស់ហុប) ។ ចំណែករដ្ឋ អប្បបរមា “Etat minimalitaire” ជារដ្ឋដែលបុគ្គលប្រគល់ឲ្យរដ្ឋការពារតែសិទ្ធិរបស់គេតែប៉ុណ្ណោះ
(រដ្ឋរបស់ឡុក) ។
រដ្ឋរបស់ឡុក ជារដ្ឋមានព្រំដែន (Etat
limité) ខុសពីរដ្ឋផ្តាច់ការ (Etat absolu) ។
ក្នុងរដ្ឋមានព្រំដែននេះ អំណាចមានការបែងចែក ។ ដូច្នេះហើយបានជាគេទុកឡុកថា
ជាអ្នកទ្រឹស្តីសម័យថ្មីមួយរូប ដែលបានធ្វើការបែងចែកអំណាច ឬយ៉ាងហោចណាស់ ក៏បានធ្វើការវែកញែកអំណាចដែរ
(distinction des pouvoirs) ។ ឡុកវែកញែកអំណាចជា បី ៖
ក-អំណាចនីតិបញ្ញតិ ជាអំណាចមិនជាប់លាប់
ពីព្រោះ វាមិនចាំបាច់ធ្វើច្បាប់ជានិច្ចកាលនោះទេ អំណាចនីតិបញ្ញត្តិនេះ
ត្រូវកាន់កាប់ដោយសភាមួយដែលប្រជុំគ្នាតាមកាលវេលា ។ សភានេះមិនប្រតិបត្តិ ច្បាប់ទេ ។
ខ-អំណាចនីតិប្រតិបត្តិ ជាអំណាចជាប់លាប់
ពីព្រោះវាជាការចាំបាច់ដែលត្រូវប្រតិបត្តិច្បាប់នោះ
អំណាចនីតិប្រតិបត្តិនេះត្រូវកាន់កាប់
ដោយអង្គការផ្សេងពីអង្គការដែលកាន់អំណាចនីតិបញ្ញត្តិ ។
គ-អំណាចសហព័ន្ធ (Pouvoir
fédératif) ឬអំណាចដឹកនាំទំនាក់ទំនងអន្តរជាតិ ចុះសន្ធិសញ្ញា
ប្រកាសសង្គ្រាម ឬសន្តិភាព ។ អំណាចនេះកាន់កាប់ដោយអ្នកកាន់អំណាចនីតិប្រតិបត្តិ ។
ជាមួយគ្នានេះដែរ ឡុកបានដាក់ចុះនូវវិធានការពីទៀតសម្រាប់បង្ក្រាប់បន្ថែមទស្សនាទាននេះគឺៈ
១-ការបែងចែកសាសនា និងរដ្ឋឲ្យដាច់ពីគ្នា
រវាងអំណាចសាសនា និងអំណាចនយោបាយ ។
២-គឺការរក្សាសិទ្ធិតស៊ូចំពោះការគាបសង្កត់
។ ឡុកនិយាយថា “ការបះបោរមានសារៈសំខាន់ណាស់
ប្រសិនបើរដ្ឋមិនបានបំពេញករណីយកិច្ចរបស់ខ្លួនទេនោះ” ។
&&&
សេចក្តីសន្និដ្ឋាន
សៀវភៅគំនិតនយោបាយ ជាសៀវភៅមួយដែលចង់ឲ្យមនុស្សគ្រប់រូបត្រូវតែសិក្សាស្វែងយល់ដើម្បីដឹងកាន់តែច្បាស់នៅក្នុងសង្គមរស់នៅ
។ ក្នុងការសិក្សាប្រធានបទ សេរីនិយមអង់គ្លេសនៅសតវត្សទី១៧ យើងឃើញមានតួអង្អពីសំខាន់
គឺ លោក គូម៉ា ហុក និងលោក ឡុក ពួកគាត់មានគំនិតពីរផ្សេង ។
ឯកសារយោង
õ
ដកស្រង់ចេញពីសៀវភៅ គំនិតនយោបាយ រៀបរៀងដោយ
Fគង់
ភិរុណនិង លី គឹមសុខ ១៩៩៦
(ភ្នំពេញ)វគ្គសិក្រឹតការមន្រ្តីជាន់ខ្ពស់ សាលា ភមិន្ទរដ្ឋបាល ។