មេរៀនទី ១ ពន្ធប្រយោល
Indirect Tax
I. និយមន័យ និង បណ្ដារូភាពពន្ធប្រយោល
១. និយមន័យ
- មូលដ្ឋានដែលបង្កើតឡើងដោយពន្ធប្រយោល
ដើម្បីធានាបាននូវការអនុវត្ត បណ្តាសំណូមពរបស់រាជរដ្ឋាភិបាលបានបង្ខំគ្រប់ពលរដ្ឋត្រូវតែមានកាតព្វកិច្ចបងពន្ធជូនរដ្ឋ
នេះជាការចាំបាច់ ។ ទោះជាយ៉ាងណាក៍ដោយ
នៅបណ្ដាសេដ្ឋកិច្ចសង្គមខុសគ្នាៗនោះរបៀបគិតពន្ធក៍ខុគ្នាដែរ ។
នៅក្នុងសង្គមអារិយធម៍របៀបគិតពន្ធត្រូតែផ្សាភ្ជាប់
និង ផលប្រយោជន៍ដែលប្រជាពលរដ្ឋទទួលបានពីសង្គម ឬ
ហៅថារបៀបគិតពន្ធតាមសមាមាត្រផលប្រយោជន៍ ។
ទៅតាមលក្ខខណ្ឌនេះគ្របប្រជាពលរដ្ឋទទួលបានផលប្រយោជន៍រួមរបស់សង្គមដូចគ្នាៗត្រូវតែបង់ស្មើៗគ្នា
។ គេហៅថា លក្ខណៈសមស្របតាមរយៈខ្សែទទឹង។
ផលប្រយោជន៍រួមដែលប្រជាពលរដ្ឋម្នាក់ៗទទួនបាន
ស្ដែងឡើងនៅកំរិតប្រើប្រាស់ផលទំនិញ និង កំរិតដែលទទួលបានផលពីសង្គមផ្សេងទៀត ។
ការអនុវត្តនូវលក្ខខ័ណ្ឌគិតពន្ធទៅតាមសមាមាត្រផលដ្រយោជន៍
រដ្ឋាភិបាលបានបង្ខំឲ្យបងពន្ធទៅតាមកំរិតប្រើប្រាស់ផលទំនិញ ទំនិញ
ដោយឆ្លងកាត់តាមរូបភាពពន្ធមួយចំនួនដែលបានបង្កប់ក្នុងថ្លៃទំនិញ ។
ដូចនេះអ្នកប្រើប្រាស់ទំនេញទាំនោះ គឺទទួលរងពន្ធ ។
នោះគឺជាមូលដ្ឋានបង្កើរបៀបគិតពន្ធប្រយោល ។
-
និយមន័យ
ពន្ធប្រយោលគឺជារូបភាពប្រមូលព្ធដោយប្រយោលតាមរយៈមនុស្សផ្សេងទៀ
តដោយឆ្លង់កាត់តាមរយៈថ្លៃទំនេញបាប្រើប្រាស់ ។ ប៉ុន្ដែប្រាក់បង់ពន្ធនោះ
ទទួលតាមរយៈបុគ្គលដែលទទួលរងពន្ធគឺជាអ្នកប្រើប្រាស់ទំនិញ ប៉ុន្តែប្រាក់ដែលបង់ពន្ធនោះ
តាមរយៈបុគ្គលណាមួយ ឬ អង្គភាពអាជីវកម្ម ផលិតកម្ម និង សេវាកម្មណាមួយ
ដូចជាការគិតពន្ធលើផលិតផល ទំនិញ ឬ សេវាកម្មដែលបានលក់ ឬ ផ្គត់ផ្គង ។
២. បណ្ដារូបភាពពន្ធប្រយោល
នៅក្នុងប្រទេសជឿនលឿន
កំពុងអនុវត្តរូភាពពន្ធប្រយោលជាច្រើន ។ ទន្ទឹមនោះបណ្ដារូភាពពន្ធប្រយោលសំខាន់ៗមួយចំនួនដូចខាងក្រោមៈ
ក.អាករលើផលរបរ ( Tax on business )
អាករលើផលរបរ
គឺជាប្រភេទមួយដែលយកទៅលើផលរបនៃផលិតកម្ម អាជីវកម្ម សេវាកម្ម ។
ប្រភេទដែលបង្កើអាករលើផលរប
គឺចំណូលរបស់អ្នកប្រើប្រាស់ ប៉ុន្តែអ្នកបង់ពន្ធគឺជាបណ្ដាក្រុមហ៊ុន សហគ្រាស និង
បណ្ដាមូកដ្ឋានអាជីវកម្ម សេវាកម្ម ។
កំររិតនៃការបង់ពន្ធត្រូវកំណត់ដោយអត្រាពន្ធទៅលើប្រាក់ចំណូល អាជីវកម្ម សេវាកម្ម ។
ផ្អែកលើសកម្មភាពអាជីវកម្ម សេវាកម្មនីមួយៗដែលរដ្ឋាភិបាលត្រូបានលើទឹកចិត្ត ឬ
រាំស្ទះរដ្ឋាភិបាលបានដាក់កំណត់អត្រាពន្ធខុសៗគ្នា ។
គុណវិប្បត្តិអាករផលរបរ
គឺត្រូវគិតពន្ធត្រួតគ្នា ដូចនេះជះឥទ្ធិពលទៅលើថ្លៃទំនិញ ឬ សេវាកម្ម។
ខ.អាករលើតម្លសបន្ថែម
អាករលើតម្លៃបន្ថែម (អ.ត.ប)
គឺជាពន្ធដែលយកលើតម្លៃទំនិញ សេវាកម្ម ដែលឆ្លងកាត់តាមដំណាក់កាលផលិតកម្ម ចរាចរ និង
កាប្រើប្រាស់ទំនិញ សេវាកម្មទាំនោះ ។
ប្រភពដែលបង្កើត អ.ត.ប
គឺជាចំណូលអ្នកប្រើប្រាស់ ប៉ុន្តែអ្នលលក់ជាអ្នកបងពន្ធដែលបានបង់ផ្នែកមុនរួចហើយ ។
អ.ត.ប
បានកើតឡើងមុនគេបង្អស់នៅប្រទេសបារាំង សហព័ន្ធអាឡឺម៉ងឆ្នាំ ១៩៦៨ នៅស៊ុយអ៊ែត ឆ្នាំ
១៩៧០ ។ ការអនុវត្ត អ.ត.ប បានស្ដាមកវិញនូវគុណវិប្បត្តិអាករលើផលរបរ
ប៉ុន្តែទទាមទាឲ្យត្រូតែមានបណ្ដាលក្ខខ័ណ្ឌក្នុការគ្រប់គ្រងប្រពន្ធ័សក្ខីបត្រ
បញ្ជីគណនេយ្យ និង
ឯកសារដែលពាក់ពន្ធ័ឲ្យបានល្អហើយភ្ងាក់ងាពន្ធត្រូមានសមត្ថភាពគ្រប់គ្រាន់។
គ.អាករពិសេសលើទំនេញ និង
សេវាកម្មមួចំនួន (Exatraordinary Tax)
អ.ព.ទ.ស គឺជាប្រភេទពន្ធដែលយកទៅលើមុខទំនិញ និង សេវាកម្មមួយចំនួនដែលប្រែប្រួលទៅតាមប្រទេសនីមួយៗ។
នៅប្រទេសបារាំមាន
៨ ក្រុមមុខទំនិញ ដូចជាៈ ប្រេងបរិភោគ សត្វពាហៈនៈដែលសម្លាប់ គ្រឿងអលង្កា (មាស ប្រាក់
ត្បូងមានតម្លៃ) បារី ស្រា ស្រាបៀ ភេជ្ជៈ ស្ករ ភេជ្ជៈចំរេញពីទឹកជ្រោះ ។
នៅប្រទេសម៉ាឡេស៊ី
អ.ព.ទ.ស ត្រូបានគិតពីមុខទំនិញមួយចំនួនដូចជាៈ ទូរទស្សន៍ ទូទឹកកក
សំភារៈប្រើប្រាស់ដោយអគ្គិសនី បារី ស្រា ស្រាបៀ ផលិតផលប្រេងឥន្ធនៈ
មធ្យោបាយដឹកជញ្ជូនដែលផលិតនៅម៉ាឡេស៊ី។
ការបែងចែកទំនិញផ្សេៗគ្នា
គឺអាស្រ័យដោយលទ្ធភាពផលិតកម្ម និង តម្រូវការប្រើប្រាស់
ទំនិញនីមួយៗខុសគ្នាតាមប្រទេសនីមួយៗ ។ អាចនិយាយបានថា
មួយភាគធំនៃមុខទំនិញទាំងនោះមិនទាន់បំរើនូវតម្រូវការចាំបាច់ ឬ
ទំនិញទាំងនោះប៉ះពាលដល់សុខភាព។ កំរិតពន្ធត្រូបានកំរិតត្រូវបានកំណត់ដោយសមាមាត្រជាភាគរយលើថ្លៃលក់ដែលមិនទាន់មានពន្ធនៃប្រភេទទំនិញនោះ
។ នៅប្រទេសបារាំងអត្រាពន្ធលើបារី ២១.៦ ភាគរយ ដល់ ៤៩.២ ភាគរយ
ឃ. ពន្ធនាំចូលនាំចេញ (
Costom Duty )
គឺជាប្រភេទពន្ធដែលគិតលើទំនិញនាំចេញនាំចូលដោយឆ្លងកាត់ព្រំដែន
។ ទៅតាមលក្ខណៈរបស់ប្រភេទទំនិញនាំចេញ នាំចូល និង ទំនាក់ទំនងដោះដូររវាងប្រទេសជាតិ
នាំឲ្យបង្កើតកំរិតពន្ធនាំចូល នាំចេញផ្សេងគ្នា ។
ឆ្លងកាត់តាមពន្ធនាំចូល នាំចេញ
រដ្ឋាភិបាលបានលើកំពស់ចលនាប្រមូលផ្ដុំប្រភពចំណូល និង
ត្រួតពិនិត្យសកម្មភាពសេដ្ឋកិច្ចក្រៅប្រទេស ។
II. ចំណុចពិសេសរបសពន្ធប្រយោល
១.ពន្ធប្រយោល គឺជាផ្នែកមួយដែលបង្កើនថ្លៃទំនិញ
ពោលគឺជាវាបង្កប់នៅក្នុងទំនិញ សេវាកម្មអ្នកប្រើប្រាស់ជាអ្នកទទួលរងពន្ធ ។
ផ្អែកលើមូលដ្ឋានកំរិតពន្ធប្រយោលបានកំណត់
បុគ្គលជាប់ពន្ធ និង បូកចូលក្នុងថ្លៃទំនិញ សេវាកម្មដែលអ្នកប្រើប្រាស់នៅពេលទិញទំនិញ
ឬ ទទួលការផ្គត់ផ្គងសេវា ត្រូវតែទូទាតឲ្យអ្នកលក់នូវចំនួនទឹកប្រាក់មួយចំនួនដែលក្នុងនោះមានពន្ធផងដែរ
ក្រោយពេលដែលលក់ទំនិញ ឬ សេវា
អាជីវករមានតួនាទីបង់ពន្ធជូនរដ្ឋាភិបាលនូវបំនួនទឹកប្រាក់ពន្ធដែលបានមកពីការលក់ទំនិញ
ឬ សេវា ។
២.ពន្ធប្រយោលមានលក្ខណៈមិនកើនឡើងតានសមាមាត្រកំរិតចំណូល
ពន្ធប្រយោលគិតនៅក្នងថ្លៃទំនិញ ឬ
សេវានីមួយៗ ដូបនេះបើពិនិត្យមើលនក្ខណៈសំរបសំរួលនោះអ្នកមានបំណូលទាប ឬ
ខ្ពស់សុទ្ធតែត្រូទទួលរងពន្ធដូចគ្នា ប៉ុន្តែអត្រាទទួលរងពន្ធខុសៗគ្នា ។
អត្រាទទួលរងពន្ធរបស់អ្នកដែលមានចំណូលទាប ខ្ពស់ជាងអ្នកដែលមានចំណូលខ្ពស់ ។
ដូចនេះគេនិយាយពន្ធប្រយោលមិនកើនឡើងតាមសមាមាត្រនៃកំរិតចំណូល ។ ឧទាហរណ៍ៈ លោក ក
មានចំណូល ១០.០០០ ដុល្លា ក្នុងមួយខែ និង លោក ខ មានចំណូល ២.០០០ ដុល្លា ក្នុងមួយខែ ។
លោកទាំពីរសុទ្ធតែទិញទូរទស្សន៍មួយគ្រឿងដូចគ្នា កំរិតពន្ធទូរទស្សន៍ ៥០ ដុល្លា
ដូចច្នេះអត្រាទទួលរងពន្ធរបស់លើក ខ ស្មើរនឹង ៥០ ដុល្លា ចែកឲ្យ ២.០០០
ដុល្លាធំជាងអត្រាទទួលរងរបស់លោក ក គឺ ស្មើរនឹង ៥០ ដុល្លាចែក ១០.០០០ ដុល្លា ។
ដើម្បីធានានូវលក្ខណៈស្មើរភាពគ្នារដ្ឋាភិបាលបានបង្កើតអត្រាពន្ធទាប ឬ
អត្រាពន្ធអទិភាពចំពោះប្រភេទមុខទំនិញដែលប្រើប្រាស់ចាំបាច់មួយចំនួន ។
III. តួនាទីរបស់ពន្ធប្រយោល
១. ពន្ធប្រយោលជាឧបករណ៍ប្រមូលផ្ដុំប្រភពចំណូលរបស់ថវិការដ្ឋ
ពន្ធប្រយោលស្ថិតនៅក្នុងថ្លៃទំនិញ ឬ
សេវា ដូចនេះនៅពេលដែលទំនិញ ឬ សេវាត្រូវលក់ ឬ ធ្វើការផ្គត់ផ្គងនោះ
កំរិតពន្ធប្រយោលត្រូវបានអនុវត្ត ហេតុដូចនេះហើយលទ្ធភាពប្រមូលពន្ធបានលឿន ។
ក្របខណ្ឌ័គិតពន្ធប្រយោលទូលាយ ដូចនេះបង្កលទ្ធភាពប្រមូលផ្ដុំប្រភពចំណូលបានច្រើន ។
រដ្ឋាភិបាលអាចបង្កើនប្រភពប្រាក់ចំណូលបានច្រើន តាមរយៈការបង្កើនពន្ធ ។
ទោះបីជាយ៉ាងនេះក៍ដោយ ប៉ុន្ដែមិនមែនចង់បង្កើនអត្រាពន្ធប៉ុណ្ណោះទេ
គឺអាស្រ័យទៅតាមស្ថានភាពសេដ្ឋកិច្ចសង្គមជាតិ ដើម្បីកំណត់កំរិតចំណូល និង
ចំនួនចំណូលឲ្យបានសមស្រប ។
២. ពន្ធប្រយោល គឺឧបករណ៍សំរបសំរួលជំរុញ ផលិតកម្ម
អាជីវកម្ម សេវាកម្ម និង ការប្រើប្រាស់ក្នុងប្រទេស
ឆ្លងកាត់តាមកំរិតកំណត់ពន្ធប្រយោលទៅតាមមុខទំនិញនីមួយៗ ដែលមានការជះឥទ្ធិពលពីលើពន្ធ
ក្នុងការណែនាំដល់ផលិតកម្ម អាជីវកម្ម សេវាកម្ម ដើម្បីជំរុញផលិតកម្មរបស់ខ្លួន ។
ពន្ធប្រយោលបានជះឥទ្ធិពលដល់ការបង្កើតឡើង និង ការអនុវត្តថ្លៃទំនិញ សេវា
ដូចនេះវាជះឥទ្ធិពលដល់កំលាំងទិញលើទីផ្សារ។ ផ្ដើមចេញពីលទ្ធភាពលក់ដូផលិតផល
ទំនិញរបស់ទីផ្សារ និង ជះឥទ្ធិពលច្រាសមកវិញ ធ្វើឲ្យមានការអភិវឌ្ឍ ដល់ផលិតកម្ម
ទាំងទំហំ និង រចនាសម្ព័ន្ធ ។
ផ្អែកលើការរីចម្រើន និង
ស្ថេរភាពនៃសេដ្ឋកិច្ចជាតិ និង អតិផរណា រដ្ឋាភិបានអាចបង្កើន ឬ
បន្ថយអត្រាពន្ធប្រយោលដើម្បីសម្របសម្រួលដលការផ្គត់ផ្គង និង តម្រូវការលើទីផ្សារក្នុងគោលបំណង
បង្កើតឡើងវិញនុវកម្លាំងតុល្យភាពថ្មីនៃខឿនសេដ្ខកិច្ចជាតិ។
៣.
ពន្ធប្រយោលគឺោឧបករណ៍បែងចែកចំណូលប្រភពដោយប្រសិទ្ធិភាព
នៅក្នុងខឿនសេដ្ឋកិច្ចសេដ្ឋកិច្ចទីផ្សារ
ទន្ទឹមគុណសម្បត្តិ និង គុណវិបត្តិ ក្នុងនោះលេចធ្លោជាងគេគឺមានការបែងចែករវាងអកណកមាន
និង អ្នកក្រនៅក្នុស្រទាបពលរដ្ឋ។ ការបែងចែកចំណូលប្រកបដោយរបៀបមួយសមស្របជានិច្ចជាកាល
គឺទាមទានូវការចូលរួមគ្រប់ស្រទាប់ពលរដ្ឋនៅក្នុងសង្គម។ រដ្ឋាភិបាលត្រូវតែរាល់ប្រើប្រាស់ប្រភេទឧបករណ៍
ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។
IV. ការគ្រប់គ្រងបង់ពន្ធប្រយោល
១. ការកត់ត្រាចូលបញ្ជីអាជីវកម្ម និង
បញ្ជីពន្ធ
ក.
ការកត់ត្រាចូលបញ្ជីអាជីវកម្ម
បណ្ណាប្រពន្ធសេដ្ឋកិច្ច
បុគ្គលដែលបានចូលបញ្ជីអាជីវកម្ម ដែលចំណុះអោយគ្រប់ជំនាញគ្រប់សមាសភាព សេដ្ឋកិច្ច
គ្របរូភាពផលិតកម្ម អាជីវកម្ម សេវាកម្ម
ត្រូអនុវត្តន័ការកំណត់ត្រាចូលក្នុងបញ្ជីអាជីវកម្មដូចជាៈ
-
ប្រភេទមុខរបរ
-
ទំហំអាជីវកម្ម
-
រយះពេល និង ទីកន្លែងអាជីវកម្ម
-
កិច្ចសន្យាអាជីវកម្ម និង
ការអនុវត្តកាតព្វកិច្ចរបស់អាជីវកម្ម។
ការកត់ត្រាចូលបញ្ជីអាជីវកម្ម
គឺជាមូលដ្ឋានយ៉ាងសំខាន់ក្នុងគោលបំណងធានាបាននូវបណ្ដាផលប្រយោជន៍ស្របច្បាប់ដែបានចែងក្នុងច្បាប់
ទន្ទឹមនោះកំណត់នូកាតព្វកិច្ចរបស់អាជីវកម្ម ចំពោះអាជីវកម្មរដ្ឋ។
ការកំណតើត្រាចូលអាជីវកម្ម
បានបង្កលក្ខខណ្ឌដើម្បីអនុវត្តនូវការត្រូតពិនិត្យរបស់រដ្ឋចំពោះអាជីវកម្មនីមួយៗ ដែលឆ្លងកាត់ការលំបាក
បានឧបត្ថម្ភឲ្យបណ្ដាអង្គភាពអាជីវកម្ម
អភិវឌ្ឍផលិតផលអាជីវកម្មឲ្យត្រូវតាមទិសដៅរបស់រាជរដ្ឋាភិបាល។
ខ. ការកំណត់ត្រាចូលក្នុបញ្ជីពន្ធ
ព្រមជាមួយការបង្កើតអាជីវកម្ម
បណ្ដាអង្គភាពអាជីវកម្មត្រូបំពេញនូវលិខិតប្រកាសនូវចំនួនប្រាពន្ធដែលត្រូវបង់ និង
ត្រូបង់ប្រាក់ពន្ធជូនអង្គភាពពន្អទៅតាមកាលកំណត់។ នៅលិខិតប្រកាសអាជីវកម្ម
ត្រូវបំពេញប្រភេទអាជីវកម្មរបស់ខ្លួនចំនួនប្រាក់ចំណូលប្រចាំខែចំនួនប្រាក់ពន្អដែលត្រូបង់
វិធីសាស្ត្រទូទាត់ប្រាក់ពន្ធ។
No comments:
Post a Comment