សេចក្ដីផ្ដើម
ក្នុងការរស់នៅប្រចាំថ្ងៃមនុស្សតែងតែខិតខំស្វែងរកគ្រប់មធ្យោបាយសម្រាប់
បើកផ្លូវជិវិតដើម្បីឲ្យជិវិតមានភាពងាយស្រូល ប្រកមដោយសេចក្ដីសុខ សុភមង្គល
ភាពរីកចំរើន ស្ថេរភាព ធានាបានសុខមាលភាព សន្ថិសុខ សុវត្ថភាព
និងការអភិវឌ្ឍក្នុងសង្គម ។ គ្រប់ការខិតខំប្រឹងនេះ
តែងមានបញ្ហាចំរុងចម្រះស្មុកស្មាញច្រើនដល់សង្គមមនុស្ស ។
ចំពោះការរស់នៅរបស់មនុស្សពិតជាត្រូការយ៉ាងចាំបាច់នូវ រដ្ឋមួយដែល មាន អធិបតេយ្យភាព
អព្យាក្រិត្យភាព ឯករាជភាពពេញលេញ អ្នកដឹកនាំដែលប្រកបដោយ ទសពិតរាជធម៍ សម្រាប់ជាក្បាល់ម៉ាស៊ីនដឹកនាំពួកគេទៅរកវិថីសុភមង្គល
។ សិទ្ធ និង សេរីភាពត្រូវបានគេរៀបចំកំណត់ទៅតាម តំបន់នៃដែនដីរដ្ឋបាលនៃម្ចាស់អំណាចនោះ
។ មនុស្សរស់នៅក្នុងសង្គមតែងតែមានតំរូវការជានិច្ច ដើម្បីរស់រានមានជីវិត
និងការរីកចម្រើន ។ នៅពេលដែលតំរូវការមនុស្សត្រូវបានគេគោរពនាំអោយសេរីភាពក្នុងការបញ្ចេញសមត្ថភាពរបស់ពួកគេប្រកបដោយភាពច្នៃប្រឌិត
និង ធ្វើអោយសមត្ថភាពរបស់ពូកគេកាន់តែរីកចម្រើន ។
នៅសម័យបុព្វកាល ការវិវត្តនៃមនុស្សជាតិមានមានកំរិតមួយនៅឡើយមនុស្សពុំសូវយល់នូវអ្វីជា
សិទ្ធ និង សេរីភាព ដែលជាតំរូវការចាំបាច់របស់មនុស្សបច្ចុប្បន្នឡើយ ។ ដោយសារនាសម័យនោះពុំមានរចនាសម្ព័នច្បាស់លាស់ក្នុងការដឹកនាំមនុស្ស
ការរស់នៅបែបកុលសម្ព័ន្ធ សេរីភាពត្រូវបានបានកំណត់ដោយជំនឿ ( សាសនា ) ដោយដឹកនាំដោយប្រមុខរដ្ឋ
( ស្តេច )
១. សេរីភាពសាធារណៈ
១.១
និយមន័យ
តើអ្វីទៅជាសេរីភាព ?
សេរីភាព
គឺចជាអំណាចក្នុងការសំរេចចិត្ត
ដោយធ្វើអ្វីមួយខ្លួនឯងផ្ទាល់សមស្របដោយមិនរំលោភច្បាប់សង្គម ។ សេរីភាព
ជាអ្វីៗដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ។
មនុស្សមានសេរីភាពត្រូវមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ។
ហេតុអ្វីយើងត្រូវការវាជាចាំបាច់ម្លេះ
?
សេចក្ដីប្រកាសអំពីសិទ្ធមនុស្សនៅឆ្នាំ
១៧៨៩ របស់ប្រទេសបារាំង បានអោយនិយមន័យសេរីភាពថា ជាអំណាច ឬ
ជាសិទ្ធក្នុងការបំពេញសកម្មភាពអ្វីមួយ ដែលមិនធ្វើអោយខូចប្រយោជន៍អ្នកដ៍ទៃ ។
បើយោងតាវចនានុក្រមខ្មែរ
សេរីភាពគឺជាអំណាចដែលអាចអ្វើអ្វីបានតាមអំពើចិត្ត តែស្ថិតនៅក្រោមច្បាប់ ។
ក្នុងន័យនេះអ្នកច្បាប់អាចទាញន័យដូចនេះ ព្រំដែននៃច្បាប់គឺជាសេរីភាព
ព្រំដែននៃសេរីភាពគឺច្បាប់ ។ ឯលោកកាកម៉ាកបានពោលថា សេរីភាពគឺជាការទទួលស្គាល់
ការគោរពនិងបំពេញដោយម៉ត់ចត់តួនាទី និង ភារកិច្ចរបស់ខ្លួន ។
ដូចនេះសេរីភាព
គឺជាអំណាចធ្វើអ្វីៗបាន កុំអោយតែប៉ះពាល់ដល់សិទ្ធអ្នកដ៍ទៃ ។ តាមន័យនេះ សេរីភាពសំគាល់បានភាពធ្វើអ្វីៗ
បានតាមចិត្តគ្នានការបង្ខិតបង្ចំ ទោះបីក្នុងផ្លូវគំនិតក្ដី ជំនឿក្ដី និង
សកម្មភាពសព្វបែបយ៉ាងក្ដី អាចធ្វើបានតាមចិត្តអោយតែស្ថិតនៅក្រោមការកំណត់នៃច្បាប់ ។
២. រូបភាពនៃសេរីភាព
មនុស្សមានសេរីភាពគ្រប់គ្រាន់
លុះត្រាតែមនុស្សនោះរស់នៅក្នុងសង្គមយុត្តិធម៍ ព្រោះក្នុងសង្គមអយុត្តិធម៍
គេប្រើគ្រប់មធ្យោបាយក្នុងការនិតសេរីភាព ដើម្បីការពារផលប្រយោជន៍របស់ក្រុមបក្សពួកគេ
។ ក្នុងសង្គមយុត្តិធម៍គេបានផ្ដល់សេរីភាពដល់ពលរដ្ឋគ្រប់រូបក្នុងក្របខណ្ឌច្បាប់ដើម្បីក៍សាងជីវភាពរស់នៅរបស់ខ្លួន
។
ក.
សេរីភាពនៃការបញ្ជេញមតិ
មនុស្សម្នាក់ៗ
មានតម្លៃដូចគ្នាក្នុងការរស់នៅក្នុងសង្គម ដូចនេះមតិយោបល់របស់បុគ្គលម្នាក់ៗ
ក៍មានតម្លៃដូចគ្នាដែរ ។ សេរីភាពបញ្ចេញមតិ
ជាតម្រូវការចាំបាច់មួយក្នុងការចូលរួមសម្រេចចិត្ត ។ សង្គមមានសកម្មភាពរស់រវើក
និងកាន់តែរឹងមាំ នៅណេលដែលសមាជិកនៅក្នុងសង្គមបានចូលរួមផ្ដល់គំនិត និង ទស្សនៈផ្សេងៗ
។ សេរីភាពនៃការបញ្ចេញមតិ មិនត្រឹមត្រូវ តែជាការចែកផ្សាយពត៍មាន ឬគៅនិតតែប៉ុណ្ណោះទេ
ប៉ុន្ដែថែមទាំងជាការស្វែងរក និងទទួលព័ត៍មានដោយឥព្រំដែន
ទោះបីតាមរយៈប្រព័ន្ធផ្សព្វផ្សាយអ្វីក៍ដោយ ។ នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋបានប្រើប្រាស់សេរីភាពក្នុងការបញ្ចេញមតិ
មានដូចការសរសេរអត្ថបទ ការពិភាក្សាជាមួយមិត្តភក្ដិ
ការផ្សព្វផ្សាយរូបភាពតាបបណ្ដាញសង្គម ឬ មធ្យោបាយផ្សេងៗទៀត ។
ខ.
សេរីភាពនៃការប្រជុំ
ការជួបប្រជុំជាសេរីភាពមួយនៃសេរីភាពបញ្ជេញមតិដែលមានអំណាច
និងមានប្រសិទ្ធភាពជាងគេ ព្រោះគេបានពិភាក្សាផ្លាសប្ដូគំនិត និង
ផ្សព្វផ្សាយគំនិតរបស់គេបានភ្លាមៗដោយគេបានប្រាស្រ័យទាក់ទងរវាងមនុស្សម្នាក់នឹងមនុស្សដ៍ទៃទៀត
។ សេរីភាពនៃការជួបប្រជុំមានគោលបំណង ធ្វើអោយប្រជាជនលែងមានភាពឯកកោ
ដោយផ្ដល់អោយពួកគេនូវអារម្មណ៍រស់នៅជាសហគមន៍ និងការផ្ដល់ជាកំលាំងចិត្តនៅក្នុងការបញ្ជេញមតិជាច្រើនអំពីបញ្ហាផ្សេងៗ
។
គ.
សេរីភាពបង្គើតសមាគម
កាបង្កើតការងារជាក្រុមដែលរៀបចំបានល្អ
ធ្វើអោយសមាជិកក្រុមម្នាក់ៗ មានកម្លាំងកាន់តែខ្លាំងក្លា មានបទពិសោធន៍ មានការគាំទ្រ
អាចទទួលបានអត្ថប្រយោជន៍ និងការការពារខ្លួនគេទៀតផង ។
ការបង្កើតក្រុមជាមធ្យោបាយមានប្រសិទ្ធភាព
និង ឥទ្ធិពលបំផុតសម្រាប់អ្នកចូលរួមទាំងអស់ ដើម្បីការពារផលប្រយោជន៍ម្នាក់ៗ
ជាពិសេសការដោះស្រោយបញ្ហាផ្សេងៗដូចជា សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៍ នយោបាយ។
ដើម្បីការពារសេចក្ដីត្រូការសេចក្ដីត្រូការរបស់ប្រជាជនក្នុងការបង្កើតសមាគមណាមួយ
ច្បាប់បានធានាសិទ្ធមូលដ្ឋាន សម្រាប់សេរីភាពក្នុងការបង្កើតសមាគមនរបសប្រជាពលរដ្ឋ ។
លទ្ធផលនៃសេរីភាពក្នុងការបង្កើតសមាគម
បានជុំរុញអោយប្រជាពលរដ្ឋធ្វើសកម្មភាពក្នុងភាពរឹងមាំនិងមានចរិតឯករាជ្យ ។
ឃ. សេរីភាពសារព័ត៍មាន
គោលកាណ៍រនេះគឺជាសេរីភាពនៃទៅនាក់ទំនង
និង ការបញ្ចេញមតិតាមរយៈឧបករណ៍ទាំងប្រពន្ធ័អេឡិចត្រូនិចនានា និង
សម្ភារៈបោះពុម្ភផ្សាយ ។
ង. សេរីភាពនយោបាយ
យោងតាមមាត្រា ៣៥
រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ចែងថា
ប្រជាពលរដ្ឋទាំងពីភេទមានសិទ្ធចូលរួមយ៉ាងសកម្មនូវជីវភាពនយោបាយ សេដ្ឋកិច្ច
សង្គមកិច្ច វប្បធម៍របស់ជាតិ ។ ក្នុងន័យនេះគឺគេបានផ្ដល់ឪកាសច្រើនណាស់សម្រាប់បុគ្គល
ឬ ក្រុមណាដែលមានបំណង ដឹកនាំប្រទេសជាតិដើម្បីទៅរកភាពរីកចម្រើន
ដោយតាមរយៈការឈរឈ្មោះបោះឆ្នោត សុចរិតត្រឹមត្រូវ និង យុត្តិធម៍ ។
ច. សេរីភាពឯកត្តភូត ឬ និរន្តរាយ
ការបង្ក្រាប ការដាក់ទណ្ឌកម្ម
ជនដែលប្រព្រឹត្តិខុសគន្លងច្បាប់ ភាគច្រើនបានធ្វើអោយខូចប្រយោជន៍អ្នកដ៍ទៃ រំលោភសិទ្ធ
សេរីភាពអ្នកដ៍ទៃហើយត្រូវបង្ក្រាបដោយអំណាចសាធារណៈ ។ សេរីភាពនេះគឺជាចាំបាច់
ត្រូវតែមានការតែងតាំ ប្រគល់អំណាច តួនាទី ក្នុងក្របខណ្ឌច្បាប់ ។
ចៅក្រមមានឆន្ទានុសិទ្ធក្នុងការសម្រេចកាត់ទោសនូវជនល្មើស ដែលមានសមភាពក្នុងបទល្មើសនៃទោស
គោរពគោលការណ៍ប្រតិសកម្មនៃទោស
និងនីតិវិធីនៃការសន្និដ្ឋានថាគ្មានទោសចំពោះជនចាប់ចោទព្រមទាំងសិទ្ធការពារខ្លួន ។
ឆ. សេរីភាពរូបវ័ន្ដបុគ្គល
អំណាចត្រូបានប្រើប្រាសតាមចិត្តនូវបុគ្គខ្លួនឯងដែលនេះ
មិនរាប់ចូលអ្វីដែលមានអំពើហិង្សា ការបង្ខាំមនុស្សដោយខុសច្បាប់ ការរំលោភ ឬមនុស្សឃាតដោយចេតនា
។ សេរីភាពរូបវន្តបុគ្គល រាប់បញ្ចូលសេរីភាពក្នុងការរៀបអាពាហ៍ពិពាហ៍
និងសិទ្ធក្នុងការថែទាំសុខភាពជាដើម ។ ការធ្វើដំណើកំសាន្តសេរីក្នុងបូរណភាពទឹកដីរបស់ខ្លួនដោយសេរី
និង ការធ្វើដំណើទៅបរទេសដោយសេរីតាមលក្ខណច្បាប់កំណត់ ។
ជ. សេរីភាពខាងជិវិតឯកជន
ប្រជាជនមានសិទ្ធសេរីភាពក្នុងការជាម្ចាស់កម្មសិទ្ធ
ដីធ្លី ផ្ទះ ដែលជាអចលនៈទ្រព្យ រួមទាំងលិខិតឆ្លងឆ្លើយ អាថ៍កំបាំងវិជ្ជាជីវៈ
និងសិទ្ធស្ងាត់កំបាំនៃជិវិតឯកជន ។
ឈ. សេរីភាពខាងប្រាជ្ញា និង ស្មារតី
ឬសេរីភាពខាងគំនិត
ជំនឿ សាសនា សេរីភាពក្នុងការសម្ដែងមតិ (
គ្រប់បណ្ដាញសង្គម ) សេរីភាព នៅក្នុងការផ្សាយគំនិតផ្ទាល់ខខ្លួន
ដូចជាសេរីភាពក្នុងការជួបជុំដែរ សិទ្ធធ្វើបាតុកម្ម សការការពារផលប្រយោជន៍វិជ្ជាជិវៈ
។
៣. ការវិត្តនៃសេរីភាព
៣.១ សេចក្ដីប្រកាសសិទ្ធមនុស្ស និងពលរដ្ឋ
(ជំនាន់ទីមួយ )
រហូតដល់សវត្ស
១៨ ទើបមានការបង្កើតឡើងឲ្យមានការបង្កើតមូលដ្ឋាននៃប្រព័ន្ធគតិយុត្តិរដ្ឋសេរីឡើង
ដោយឆ្លងកាត់ដំណាក់កាលនៃទស្សនៈទស្សនៈវិជ្ជាសិទ្ធមនុស្ស ។ ទស្សនៈនេះអភិវឌ្ឍ
គំនិតរបស់មនុស្ស និងសង្គមមនុស្ស ដែលជុំរុញអោយមានធាតុផ្សំ ដ៍សំខាន់នៃសិទ្ធសង្គម ។
គេអាចបែងចែកសិទ្ធមនុស្សជាបីជំនាន់ សិទ្ធសេរីភាព សិទ្ធភាតរៈភាព និងសិទ្ធសាមគ្គីភាព
។
សេចក្ដីប្រកាសសិទ្ធមនុស្ស និងសិទ្ធពលរដ្ឋ បង្កើតយ៉ាងពិតប្រាកដនូវឪកាសជាគន្លឹះមួយ
របស់ប្រវត្តសាស្រ្ដនៃសិទ្ធមនុស្ស ។ អត្តបទនៃសេចក្ដីប្រកាសនេះត្រូវបានចុះថ្ងៃទី ២៦
ខែ សីហា ឆ្នាំ ១៧៨៩ ដោយក្រុមដែលបានធ្វើបដិវត្តន៍
ហើយត្រូវបញ្ចប់របបគ្រប់គ្រងបែបបុរាណ្យ ។
សេចក្ដីប្រកាសនេះជាលទ្ធផលនៃចរន្តគនិតជាច្រើនៈ
ក. ចរន្តគំនិតគ្រិស្ដសាសនា
ចរន្តនេះមានសារៈសំខាន់ណាស់
ព្រោះវាបានសង្កត់ធ្ងន់ទៅលើសេចក្ដីថ្លៃថ្នូរបស់មនុស្សជាតិ
ដែលបង្កើតឡើងដោយព្រះជាម្ចាស់ ។ ជាងនេះទៅទៀតក្នុងលទ្ធិគ្រិស្តសាសនា
អនុញ្ញាតអោយមានការតស៊ូស្របច្បាប់ ប្រសិនបើអំណាចដែលប្រើប្រាសនោះមិនត្រឹមត្រូវ ។
លទ្ធិសាសនាឡគ្រិស្ដនេះ ធ្វើអោយឃើញជាកច្បាស់នូវ ការកំណត់ព្រំដែនអំណាច ។
គំនិតទាំនេះមានឥទ្ធិពលយ៉ាងខ្លាំង
ទៅលើអ្នកសរសេសេចក្ដីប្រកាសសិទ្ធមនុស្សរបស់ប្រទេសបារាំង ។
បារាំងមិនបានរងឥទ្ធិពលពីសាសនាណាទេ ប៉ុន្ដែវាមានអត្តន័យប្រហាក់ប្រហែលប៉ុណ្ណោះ ។
ចំណែកសេចក្ដីប្រកាសសិទ្ធមនុស្សរបស់អាមេរិចកាំងក្នុងឆ្នាំ
១៧៧៦ បានទទួលឥទ្ធិពលសាសនានេះ ។ នៅក្នុងបុព្វបទនៃសេចក្ដីប្រកាសឯករាជ អាមេរិចកាំង
១៧៧៦ ចែងថា មនុស្សគ្រប់រូបត្រូវបានបង្កើតឡើងស្មើភភាពគ្នា ។
ពួកគេមានភាពឆ្លាតវៃដោយព្រះជាអ្នកប្រទានអោយហើយមានសិទ្ធមិនអាចកាត់ប្ដេចបាន ។
ក្នុងចំនោនសិទ្ធទាំងនោះ គេឃើញមានសិទ្ធរស់រានមានជិវិត សិទ្ធសេរីភាព
និងសិទ្ធស្វែងរកសុភមង្គល ។
រដ្ឋាភិបាលទាំងឡាយត្រូបង្កើតឡើងដោយមនុស្សសម្រាបការពារសិទ្ធទាំងនោះ ។
ខ.
ចរន្តធម្មជាតិ
ចរន្តនេះឈរលើគំនិតនៃសិទ្ធដែលកើតមាន មុនរដ្ឋចាប់កំណើតទៅទៀត ។ ច្បាប់ធម្មជាតិ
គឺគ្មានអ្នកណាបង្កើតទេ គឺមានតាំងកំណើតដោយព្រះ ជាអ្នកបង្កើត ។
ច្បាប់នេះបង្ខំអោយអំណាចទាំងអស់ត្រូវតែគោរពតាម
ហើយច្បាប់វិជ្ជមានដែលបង្កើតឡើងដោយអាជ្ញាធរសាធារណៈ
ទាំងអស់ត្រូស្របតាមច្បាប់ធម្មជាតិ ។
អត្ថនន័យនៃគតិសញ្ញាសង្គម
អនុញ្ញាតិអោយយើងបញ្ជាក់ពីសេរីភាពជាមូលដ្ឋានដែលសង្គមមិនអាចរំលោភបាន ។
សិទ្ធនេះមានចែងនៅក្នុងសេចក្ដីប្រកាសសិទ្ធមនុស្ស និងសិទ្ធពលរដ្ឋមាត្រា ១
នៃសេចក្ដីប្រកាសសិទ្ធមនុស្ស និងសិទ្ធពលរដ្ឋមាត្រាចែងថា មនុស្សកើតមកមានសេរីភាព
និងស្មើរភាពគ្នាចំពោះមុចច្បាប់ ។
មាត្រា ២ នៃសេចក្ដីប្រកាសសិទ្ធមនុស្ស
និងសិទ្ធពលរដ្ឋមាត្រាចែងថា គោលដៅរបស់គ្រប់សមាគម នយោបាយ គឺរក្សាទុកសិទ្ធធម្មជាតិ
និងមិនផុតរលត់បាននៃមនុស្សលោក ។
សេចក្ដីប្រកាសសិទ្ធមនុស្ស និងសិទ្ធពលរដ្ឋ ឆ្នាំ ១៧៨៩
ទទួលឥទ្ធិពលពីទស្សនៈវិទូមួយចំនួនៈ
គ. ឥទ្ធិពលទស្សនៈវិទូ រុស្សូ ( Jean Jacques Rousseau
1712 – 1778 )
v ជីវប្រវត្ត
រុស្សូ
កើតនៅទីក្រុងហ្សីណែវ ( Geneve ) ប្រទេសស្វីស ថ្ងៃទី ២៦ មិថុនា ឆ្នាំ
១៧១២ ក្នុងត្រកូលអ្នកក្រ ។ គាត់កើតបានប្រាំបីថ្ងៃ ម្ដាយត្រូស្លាប់ចោល ។
ចំណែកឪពុកគាត់វិញ មិនបានយកចិត្តទុកដាកថែគាត់ទេ មិនតែប៉ុណ្ណោះគាត់បានបោះបង់ចោលសាច់មួយដុំនេះ
អោយរសាត់អណ្ដែតតាមយថាកម្ម ។ រុស្សូ
បានរស់នៅក្រោមតែដំបូលសប្បុរសធម៍របស់អ្នកផងទាំងពួង ។
ជាពិសេសគាត់ត្រូវបានទទួលបានយកមកចិញ្ចឹមដោយអ្នកស្រី វ៉ារីន ត្រូបានចិញ្ចឹមនៅទីនោះ
ព្រមទាំងផ្ដល់អោយរៀនសូត្រ រហូតដលរហូតដល់ឆ្នាំ ១៧៤១ បន្ឌាប់មកគាត់សំរេចចិត្តចូលទៅជំនាញជាអ្នកអក្សសាស្ត្រ
។
នៅឆ្នាំ ១៧៥៤ គាត់បានផ្សាយសន្ទរកថាមួយ
ស្ដីពីវិសមភាពរបស់មនុស្ស (Inegalite des homes) ។ នៅក្នុងឆ្នាំ ១៧៦២
គាត់បានបោះពុម្ភផ្សាយស្នាដៃដ៍ធំរបស់គាត់ឈ្មោះ កិច្ចសន្យាសង្គម ( Social contract ) ក្រោយមកមានស្នាដៃមួយទៀតឈ្មោះ Emile or Treaty of education នៅឆ្នាំ ១៧៦៤ ។
លោក រុស្សូ ផ្ទះលោក រុស្សូ អាយុកាលជាង ៣០០
ឆ្នាំ
រុ ស្សូ គាត់ជាអ្នកវិចារណញ្ញាណម្នាក់
ប៉ុន្ដែគាត់ក៍ចាអ្នកជ្រុលនិយមម្នាក់ផងដែរ ។ គាត់បានបង្កើតលទ្ធិប្រជាធិបតេយ្យ
ដែលជារបបមួយប្រសើរបំផុត ប៉ុន្តែរបបប្រជាធិបតេយ្យ ពុំអាចអនុវត្តបានឡើយនៅសម័យនោះ ។
ស្នាដៃនេះមានឥទ្ធិពលលើការធ្វើ បាតុភូតនៃការធ្វើបដិវត្តន៍
ការបង្កើតឡើងនូវប្រជាធិបតេយ្យក្នុងប្រទេបារាំង ។
v សភាពធម្មជាតិរបស់រុ ស្សូ
សភាពធមជាតិរបស់ រុ ស្សូ
បង្ហាញពីលក្ខណៈល្អរបស់មនុស្សដែលរស់នៅធម្មជាតិជាមួយសត្វ និងរុក្ខជាតិ ។
ទ្រព្យសម្បត្តិដែលមនុស្សមាន ឬត្រូវការគឺចំណីអាហារ លំនៅដ្ឋាន ការកំសាន្ត ។
ក្នុងសភាពធម្មជាតិការរីករាយរបស់មនុស្ស មានលក្ខណៈដូចសត្វអចឹងដែរ
។ គេម្នាក់ៗ អាចធ្វើតំណើរ គ្រប់កន្លែងណាដែលគេចងទៅមិនមាន ព្រំដែនឡើយ ។
ដូច្នេះបើគ្មានព្រំដែនក៍គ្មានរដ្ឋដែរ បើគ្មានរដ្ឋក៍គ្មានសង្រ្គាមដែរ ។ រុ ស្សូ
យល់ថាសភាពធម្មជាតិ ជាសភាពសប្បាយក្រៃលែង ជាសភាពសុភមង្គល សំរាប់មនុស្សជាតិ
ជាសភាពដែលបង្ហាញពីមនុស្សធម៍របស់មនុស្សជាតិ
ដែលមានកំណើតដែលនៅពេលដែលគេពុំទាន់ស្គាល់អំពើអាក្រក់នៃសង្គម ជីវិតសង្គម
ជាសភាពនៃសេរីភាព និងសភាពដែលមនុស្សអាចរស់ជារហូត ។
ដើម្បីធ្វើអោយសុភមង្គលរបស់គេមានពេញលេញមនុស្សមានមធ្យោបាយពីរ បែប
គឺសុខចិត្តយល់ព្រមតស៊ូ ឬមួយធ្វើខ្លួនកាន់តែប្រសើឡើង ។ នៅពេលសភាពធម្មជាតិមនុស្ស
រស់នៅឯកឯង ប្រឈមមុខនឹងធម្មជាតិដែល ច្រើនតែមិនផ្ដល់អំណាយផល ហើយប្រឈមមុខនឹងការលំបាក
។ ការកើតឡើងនូវកម្មសិទ្ធ គឹជាមានមូលហេតុដែលនាំអោយមានអពមង្គលពីព្រោះ
វាកើតមានភាពមិនស្មើគ្នា លើកដំបូងរវាងមនុស្ស និងមនុស្ស ។
ការចាំបាច់នៃការការពារនូវកម្មសិទ្ធ របស់គេនាំអោយម្ចាស់កម្មសិទ្ធបង្កើតកម្លាំង
ដើម្បីទប់ទល់ជាមួយអ្នកក្រ វិធាននេះ នាំអោយមានការពង្រីងនូវភាពមិនស្មើគ្នាកាន់តែខ្លាំងឡើង
រវាងអ្នកគ្រប់គ្រង និង អ្នកដ៍ទៃ ។ រហូតដល់យុគ្គសម័យមាសទើបមានការកឃើញ ការរៀប
ចំថ្មីមួយ គឺគេត្រូវបង្កើតអ្វីដែលថ្មី គឺកិច្ចសន្យាសង្គម ។
v កិច្ចសន្យាសង្គមរបស់មនុស្ស
កិច្ចសន្យាសង្គម គឺជាចំណងជើងដ៍ល្បីល្បាញរបស់ រុ ស្សូ ។
កម្មវត្ថុនៃកិច្ចសន្យាសង្គមនេះ គឺការបង្កើតអោយមានសង្គម ។ ពិតមែនហើយមនុស្សអាចរស់ដោយកគ្មានសង្គម
មនុស្សអាចរស់នៅដោយស្វែងរកចំណីដោយខ្លួនឯង ប៉ុន្តែមនុស្សយើងយល់ឃើញថា
វាមានអត្តប្រយោជន៍ច្រើនបើគេរស់នៅជាមួយគ្នា ។ ដូច្នេះលះបងការរស់នៅឆ្ងាយពីគ្នា
មករស់នៅជាសហគមន៍ គឺដើម្បីសង្រោះដល់សេរីភាពដែលគេមានដំបូងក្នុងសកម្មភាពធម្មជាតិ ។
កិច្ចសន្យារបស់លោក រុ ស្សូ គឺត្រូបង្កើតអោយមានសង្គមមួយ
ដែលមនុស្សចំនុះអោយសង្គមនោះ ពីព្រោះថា គេបានបានប្រគល់ សិទ្ធ និងសេរីភាពរបស់គេ ។ ប៉ុន្តែមនុស្សនៅតែរក្សារសេរីភាពរបស់ពួកគេ
ព្រោះសង្គមជាសំណុំនៃមនុស្សជាតិទាំងអស់
ហើយគ្មានអ្នកណាម្នាក់បាតបង់សេរីភាពរបស់ពួកគេទេ បើទាំងអស់គ្នាមិនបានបាត់បង់នេះទេ ។
សេរីភាព និងសមភាពត្រូវបាន ធានា ។ សង្គមនយោបាយជាអ្នកសង្រោះអ្វីៗ ដែលមនុស្សមានកាល
នៅក្នុងភាពធម្មជាតិ គឺសេរីភាព ដោយធានាសន្តិសុខរបស់បុគ្គលផងដែ ។ តាមកិច្ចសន្យាសង្គម
យល់ថាបុគ្គលម្នាក់អាចធានាសន្តិសុខខ្លួនបាន ព្រមទាំធានាការលើកស្ទួយសេរីភាព
និងសមភាពរបស់គេ ទៀតតាមរយៈការចុះកិច្ចសន្យាសង្គម ។ នៅពេលសង្គមកើតឡើង
បាតុភូតអំណាចក៍មានជាចាំបាច់ដែរ ។ បើនិយាយពីអធិបតេយ្យរបស់ រុ ស្សូ ចង្អុលបង្ហាញថា
អធិបតេយ្យមិនមែនប្រជាធិបតេយ្យ ជាអធិបតេយ្យមិនល្អ ។ ប្រជាជនអធិបតីមានន័យថា
ប្រជាជនជាធំ ៕ អធិបតីប្រជាជនមិនអាចផ្ទេរទៅអោយជនណាម្នាក់បានឡើយ ។
នៅក្នុងកិច្ចសន្យាសង្គមគេមិនអាចប្រគល់អំណាចទៅអោយស្ដេចមួយអង្គបានឡើយ
ព្រោះថារស់នៅចំណុះស្ដេចមិនប្រសើរជាងការរស់នៅក្រោមសភាពធម្មជាតិឡើយ ។
ប្រព័ន្ធរាជាធិមតេយ្យមិនអាចទទួលយកបានទេ
ព្រោះព្រះមហាក្សត្រជាអ្នកកាន់ក្ដាប់អំណាចរបស់រាស្រ្ត ហើយប្រជារាស្រ្ដគេមិនចង់បោះបង់ដោយអំណាច
ដោយពួកគេចុះកិច្ចសន្យា ។ ដូចគ្នានេះ រុ ស្សូ រិះគន់អ្វីដែលជាដំណាង
ពីព្រោះអធិបតេយ្យមានកំណើតចេញពីរាស្រ្ត ។ ប្រជារាស្រ្ដសម្រេចបាននូវអ្វីដោខ្លួនឯង ។
គេអាចប្រតិបត្តិឆន្ទៈនណាម្នាក់ តែមិនអាចតំណែងឆន្ទៈនណាម្នាក់បានទេ ។ ដូចច្នេះការតំណាងអាចអោយប្រជាធិបតេយ្យទៅអាក្រក់បាន
ពីព្រោះអ្នកតំណាងគេអាចសំរេចបាននូវអ្វីដែលគេចងបាន មិនមែនតាមបំណងរាស្រ្តនោះទេ ។ រុ
ស្សូមិនយល់ព្រមអោមានអ្វីដំណាងឡើយ ។ គាត់និយាយថាកាណាមានការបោះឆ្នោត
បើគ្មានពីការធានាពីអ្នកតំណាងទេ នោះប្រជារាស្រ្តលក់សេរីភាពរបស់គេហើយ
ប្រជារាស្ត្រមានសេរីភាពនៅថ្ងៃដែគេជ្រើសរើសដំណាងរបស់គេ ។
គេមានសេរីភាពតាំងពីពេលនោះមក គេជាទាសកររបស់អ្នកជ្រើសរើស ។ អ្នកតំណាងបង្កើតនូវរបប
អប្បជនាធិបតេយ្យមួយ ។
v អធិបតេយ្យនៃឆន្ទៈទូទៅ
កតិសញ្ញាសង្គមដែលធ្វើអោយកើតឡើងសង្គមស៊ីវិល មានសារៈសំខាន់ដូចជាៈ
- មនុស្សទូទៅ និងទ្រព្យសម្បត្តិ ត្រូបានធានាដោយការការពាររួម ។
- បុគ្គលម្នាក់ៗ ប្រមូលផ្ដុំគ្នា រួបរួមគ្នា ហើយគោរពខ្លួនឯង
និងស្ថិតនៅសេរីដូចមុនក្នុងលក្ខណៈជាសភាពធម្មជាតិ ។ ឆន្ទៈទូទៅ គឺជាចំនួនបូកសរុបនៃឆន្ទៈរបស់ប្រឋចាពលរដ្ឋទាំមូល
។ ឆន្ទៈទូទៅមិនត្រូវបានប៉ះពាល់ប្រយោជន៍សមាជិកណាម្នាកឡើយ ។
- ឆន្ទៈទូទៅមិនអាចលក់ ឬបញ្ចាំបានឡើយ គឺមិនអាចផ្ទេឆន្ទៈទៅអោយនណាម្នាក់បានឡើយ ។
មានតែប្រជាធិបតេយ្យទេទើបល្អ ចំពោះអំណាចត្រូវបែងចែកអោយបានតាមរយៈ
អាណត្តិបញ្ជាតែប៉ុណ្ណោះ ។
- ឆន្ទៈទូទៅមិនអាចបែងចែកបាន រុ ស្សូ ជំទាស់គ្រប់ទំរង់នៃការបែងចែកអំណាច ។
-
ឆន្ទៈទូទៅ មិនចេះភាន់ច្រឡំ
ត្រឹមត្រូវហើយមានប្រយោជន៍ជាសាធារណៈជាប្រចាំ ។
សេចក្ដីសំរេចចាតទុកជាបានការលុះត្រាតែមានប្រជាពលរដ្ឋទាំងមូលជាអ្នកសម្រេច ។ គោលការណ៍
អធិបតេយ្យ គឺប្រជាពលរដ្ឋទាំងមូលជាម្ចាស់នៃអធិបតេយ្យ
ហើយប្រជាពលរដ្ឋទាំងមូលជាអ្នកប្រើប្រាស់អធិបតេយ្យនោះ ។
តើប្រជារាស្រ្ដអាចប្រើប្រាស់អធិបតេយ្យរបស់ខ្លួនគេផ្ទាល់យ៉ាងដូចម្ដេច
?
រុ ស្សូឆ្លើយថា
គេអាចប្រើអធិបតេយ្យនេះតាមរយៈការបង្កើតច្បាប់ ពីព្រោះច្បាប់ជាសេចក្ដីប្រកាសជាសាធារណៈ
និងជាឧឡារិកនូវឆន្ទៈទូទៅ លើកម្មវត្ថុមួយ ។ នេះជាប្រភពនៃសេរីភាព ។
ច្បាប់ជាឆន្ទៈទូទៅ ច្បាប់ត្រូធ្វើក្នុងឆន្ទៈគោលគោលដៅទូទៅសម្រាប់គោលការណ៍ធំៗ
មិនមែសំរាប់បញ្ហាអតីតទេ ដែលជាកិច្ចការរាជរដ្ឋភិបាល ។
ក្នុងការអនុវត្តន៍ក៍យ៉ាងដូច្នេះដែរគឺច្បាប់សម្រាប់អនុវត្តទៅលើពលរដ្ឋទាំងអស់
នេះគឺជាទស្សនៈវិស័យច្បាប់សម័យទំនើប ។
ចំពោះ រុ ស្សូ
ច្បាប់ដែលប្រជាជនមិនបានអនុម័ត មិនមែនជាច្បាប់ទេ ។
បើរាស្រ្តខ្លួនឯងមិនធ្វើអត្តរាគម៍ផ្ទាលទេ យ៉ាងហោចណាស់ក៍ត្រូវមានប្រជាមតិទទួលយល់ព្រមពីរាស្រ្តមួយដែរ
។
រុ
ស្សូបានធ្វើការរិះគន់យ៉ាងខ្លាំងមួយ ចំពោះប្រជារាស្រ្តអង់គ្លេស ដែលគិតថាខ្លួនមានសេរីភាពនោះ
គេភាន់ច្រឡំធំណាស់ ។ ប្រជារាស្ត្រនោះមានសេរីភាពតែពេលបោះឆ្នោះតសភាប៉ុណ្ណោះ ។
នៅពេលគេជ្រើសរើតំណសងគេហើយ ប្រជាជនអង់គ្លេសក្លាយទៅជាទេសកររបស់សមាជិកសភាទៅវិញ ។
ប្រជារាស្រ្ដអ្នកផ្ដាច់មុខខាងច្បាប់ ហើយការផ្ដាច់មុខខាងច្បាប់នេះ
ត្រូទុកអោយរាស្ត្រមិនត្រូវបែងចែកអ្វីឡើយ ។ អធិបតេយ្យអធិបតេយ្យធម្មានុកូលគឺមានតែមួយ
គឺអធិបតេយ្យរបស់សង្គម គឺអធិបតេយ្យប្រជាធិបតេយ្យ ។
នៅក្នុងលក្ខណ្ឌនេះរាជាធិបតេយ្យក្ដីអភិជនធិបតេយ្យ អប្បជនាធិបតេយ្យក្ដីមិនអាចមានទីកន្លែងរបស់ខ្លួននៅក្នុងប្រព័ន្ធ
ច្បាប់ រុ ស្សូបានទេ ។
ចំពោះច្បាប់ មិនមានការកំណត់ព្រំដែន
ពីព្រោះបញ្ហាទាំងអស់ត្រូវធ្វើតាមច្បាប់ ។ អ្នកធ្វើច្បាប់
គឺប្រជារាស្រ្តត្រូវមានអំណាចសំរេចគ្រប់បញ្ហាទាំងអស់ ។ គួរពិចារណាថា
តើច្បាប់ដែលបុគ្គលរាស្រ្តធ្វើនោះអាចគ្រោះថ្នាក់ចំពោះសេរីភាពបុគ្គលឬទេ? រុ ស្សូ
គិតថាមិនមានគ្រោះថ្នាក់សេរីភាពរបស់បុគ្គលបានទេ ពីព្រោះច្បាប់សំរេចដោយមនុស្សទាំងអស់
ហើយមនុស្សទាំងអស់ជាអ្នកអនុវត្តចំពោះមនុស្សទាំងអស់ ដូច្នេះមិនអាចមានលទ្ធភាពណា
ដែលមនុស្សទាំងអស់សំរេចអ្វីមួយ ដែលអោយទោសមនុស្សទាំងអស់នោះ ។ តាមរយៈការរៀបចំ
ប្រជាធិបតេយ្យអោយមាននៅក្នុងកណ្ដាប់ដៃរបស់ពលរដ្ឋនេះច្បាប់ដែលកើតឡើមុខជាល្អ ។
រុ
ស្សូចាត់ទុកមតិភាគតិចជាមតិភាន់ច្រឡំ
ដូចច្នេះអ្នលសំលេងភាគតិចត្រូវគោរពការសម្រេចមតិភាគច្រើន ពោលគឺ សេចក្ដីសម្រេចមតិភាគច្រើនបង្ខំដល់មតិភាគតិចប្រឆាំងនឹងមតិភាគតិច
។
ដើម្បីធ្វើអោយប្រពន្ធ័ប្រជាធិបតេយ្យដំណើរការបានល្អ
រុ ស្សូ បានលើឡើងថាៈ
- ច្បាប់សំខាន់របស់រដ្ឋ
ត្រូវតែប្រជារាស្រ្តសម្រេចតាមរយៈការធ្វើប្រជាមតិ ។
- ចំពោះបញ្ហាមិនសូវសំខាន់
គេប្រគល់អោយអ្នកតំណាងរាស្រ្ត រុ ស្សូបានបង្ហាញច្បាស់រវាងការតំណាង
និងមុខងាអ្នកតំណាង ។ អ្នកតំណាងរាស្រ្តនៅមណ្ឌលណាមួយ គឺអ្នកយកឆន្ទៈរាស្រ្តទៅអនុវត្ត
។ អ្នកតំណាងរាស្រ្តដែលជ្រើសរើសក្នុងរយៈពេលយូច្រើនភ្លេចរាស្រ្តជាអ្នកបោះឆ្នោតអោយជាតំណាងរាស្រ្តដែលជ្រើសតាំងរយៈពេលខ្លី
ពីព្រោះពូកគេមិនទាន់មានលំដាប់យកមុខងាអ្នកតំណាងជាមុខរបឡើយ ហើយស្ថិតនៅជាអ្នកតំណាងពិត
។
រុ ស្សូ
គិតថាចំនួននៃការជ្រើសរើសជាថ្មីត្រូវមានកំរិតដែរ ពីព្រោះតំណាងរាស្រ្តដែលបានជ្រើសរើសញឹកញាប់ពេក
អាចនឹងមានមុខរបជាតំណាងរាស្រ្តមិនខាន ។ ជាងនេះត្រូមានការហូតងាមានទណ្ទកម្ម
ចំពោះតំណាងរាស្រ្តដែលមិនបានអនុវត្តឆន្ទៈរបស់រាស្រ្ត មិនបានអនុវត្តកម្មធីរបស់ខ្លួន
។
មិនត្រូអោយមានរបាំងរវាងឆន្ទៈទូទៅ
និងពលរដ្ឋ ។ មានតែឆន្ទៈរបស់ប្រជាពលរដ្ឋទេនាំអោយមានឆន្ទៈរួម ។
ដូច្នេះពលរដ្ឋត្រូវចូលរួមដោខ្លួនឯង មិនតាមអ្នកផ្សេងទៀតទេ ។
ឆន្ទៈរួមត្រូវតែបញ្ចេញដោផ្ធាល់ដោយរាស្រ្ត តាមផលប្រយោជន៍របស់រាស្រ្ត ។
នេះគឺគំនិតសំខាន់នៅក្នុងប្រជាធិបតេយ្យ ។
ស្ដីពីការអនុវត្តច្បាប់
គេត្រូវអនុវត្តច្បាប់អោយបានត្រឹមត្រូវប្រឺតប្រៀងបំផុត ពេលណាដែលច្បាប់បានអនុម័តហើយ
តាមរយៈមនសិការរាស្រ្តទាំងមូល ច្បាប់ត្រូវយកទៅអនុវត្តយ៉ាងតឹងរឹងបំផុត ។
អំណាចនីតិប្រតិបត្តិគឺរសជរដ្ឋាភិបាលជាអ្នកអនុវត្តន៍ច្បាប់ ។
រដ្ឋាភិបាលត្រូតែខ្លាំងព្រោះរាជរដ្ឋាភិបាលជាអ្នកប្រតិបត្តិ ចំពោះមុខច្បាប់ទាំងអស់
បើច្បាប់មិនអនុវត្តន៍ចំពោះមនុស្សទាំងអស់ទេនោះមិនមែនប្រជាធិបតេយ្យទេ ។
នៅក្នុងប្រជាធិបតេយ្យរដ្ឋាភិបាលត្រូតែខ្លាំង
ប៉ុន្តែអំណាចចំណុះរដ្ឋាភិបាល ត្រូវតែជាអ្នកប្រតិបត្តិច្បាប់ដែលជាប្រជាធិបតី
ជាអ្នកសម្រេច ។ រុ ស្សូបានបង្កើតពីការក៍កើតរដ្ឋ និង ការបង្កើតរដ្ឋាភិបាល ។
ការបង្កើតរដ្ឋ ធ្វើអោយមានអធិបតេយ្យភាពរបស់រាស្រ្ត ។
អធិបតេយ្យរបស់រាស្រ្តស្ថិតនៅអំណាចនីតិបញ្ញត្តិគឺអ្នកធ្វើច្បាប់ និងលុបច្បាប់ ។
អធិបតេយ្យរបស់រាស្រ្តគឺរាស្រ្តចាត់ចែងដោយផ្ទាល់ ។ ការបង្កើតរាជរដ្ឋាភិបាល
គឺទាក់ទងនឹងការអនុវត្តច្បាប់ ។ រដ្ឋាភិបាលគ្រាន់តែជាតំណាងរបស់រាស្រ្ត និងរបស់ច្បាប់
។ រដ្ឋមន្រ្តីជាខ្ញុំបំរើ និងទទួលកំរៃជើងសារពីរាស្រ្ត ហើយត្រូវហូតងារបាន ។
រដ្ឋមន្រ្តីមិនមែនជាម្ចាស់កម្មសិទ្ធ នៃនីតិប្រតិបត្តិទេ
គេជាអ្នករក្សាទុកអំណាចទាំងនោះ ។
v របបនយោបាយ
រុ ស្សូ
រដ្ឋាភិបាលប្រជាធិបតេយ្យ
ជារដ្ឋាភិបាលដែលល្អឥខ្ចោះ ប្រសិនបើរដ្ឋាភិបាលនោះអាចអាចធ្វើនីតិបញ្ញត្តិ
និងនីតិប្រតិបត្តិអោយមានសភាពល្អប្រសើរ ។ ប្រជារាស្រ្តជាប្រជា អាទិទេព
ទើបរដ្ឋាភិបាលដឹកនាំតាមបែបប្រជាធិបតេយ្យបាន ។ ប៉ុន្តែរបបនេះមិនអាចមានទេ
ប្រសិនបើប្រជារាស្រ្តមិនប្រជុំគ្នាគ្រប់ពេលវេលា ។
ជាប្រភពដ៍សំខាន់ដែលជាឥទ្ធិពលសម្រាប់អ្នកធ្វើបដិវត្តទាំងឡាយ ។ រិ ស្សូ
និយាយថាក្នុងសភាពធម្មជាតិ មនុស្សទាំងអសមានសេរីភាពហើយ ការចុះកិច្ចសន្យាសង្គម
បង្កើតបានជាសង្គមមួយ ។ រុ ស្សូ បាននាំគំនិតឆន្ទៈល្អមកដលសព្វថ្ងៃ Volote’genérale = Free Will off people ។
ច្បាប់ជាឧបករណ៍នៃសេរីភាពដែលមិនអាចត្រូបានបង្ក្រាបឡើយ ។
តើឆ្ធៈទូទៅនេះមានន័យយ៉ាងណា ?
ឆន្ទៈទូទៅសំដៅលើឆន្ទៈរួមជាឯកច្ឆ័ន ប៉ុន្តែជាករណីពិសេសដែលពិបាករកបាន ។
ដូចនេះឆន្ទៈទូទៅជាឆន្ទៈរបស់សំលេងភាគច្រើទទួលរកបាន ដែរ ។ មាត្រា ៤
នៃសេចក្ដីប្រកាសសិទ្ធមនុស្ស និងសិទ្ធពលរដ្ឋ បញ្ចាក់ថា ការប្រើប្រាស់សិទ្ធធម្មជាតិរបស់បុគ្គលម្នាក់ៗ
កំណត់ព្រំដែនត្រឹមសិទ្ធសមាជិកផ្សេងៗទៀត នៅក្នុងសង្គមប្រើប្រាស់សិទ្ធនេះដែរ ។
ព្រំដែននៃសេរីភាពនេះអាចនឹងកំណត់បាន តាមរយៈច្បាប់ប៉ុណ្ណោះ ។
ឃ. ឥទ្ធិពលរបស់ Monte’squiu
ទ្រឹស្ដីនៃការបែងចែកអំណាចមានៈ
·
អំណាចផ្ដេក នីតិបញ្ញត្តិ
នីតិប្រតិបត្តិ ។
·
អំណាចបញ្ឈរ ប្រជារាស្រ្ត និងស្តេច ។
ឥទ្ធិពលរបស់លោកត្រូបានដកស្រងចេញពីការមិនទុកចិត្តចំពោះអំណាចក្លាយទៅជាការបែងចែកអំណាច
។ ការវិនិច្ឆ័យចាំបាច់ទោះបីអ្នកកាន់អំណាចបែបណាក៍ដោយ គឺគ្រប់មនុស្សកាន់កាប់អំណាច
គឺជុំរិញអោយមានការរំលោភអំណាចនោះ ។ លោក
ទទួចអោយមានការការពាបុនគេបង្អស់នៃសេរីភាពរបស់បុគ្គល ។ ការមិនទុកចិត្តអំណាច
និងភាពបែងចឺកអំណាចត្រូវបានអ្នកបដិវត្តន៍ឆ្នាំ ១៧៨៩
ទទួលឥទ្ធិពលយ៉ាងខ្លាំងហើយក្លាយជាប្រពៃណីនៃនយោបាយបារាំង ។
ក្នុងសេចក្ដីប្រកាសសិទ្ធមនុស្ស និងសិទ្ធពលរដ្ឋមាត្រា ១៦ ចែងថា
គ្រប់សង្គមទាំងអស់ដែលនៅក្នុងសង្គមនោះការធានានូវសិទ្ធ មិនត្រូវបានរ៉ាប់រងទេ ហើយពុំមានការបែងចែកអំណាចជាកលាក់ទេ
សង្គមនោះគ្មានរដ្ឋធម្មនុញ្ញទេ ។
ម្យាងវិញទៀតអំណាចនីតិប្រតិបត្តិត្រូវតែទាប់ជាងច្បាប់។
៣.២ សិទ្ធមនុស្សជំនាន់ទី២ សិទ្ធសេដ្ឋកិច្ច សង្គម និងវប្បធម៍
បន្ទាប់ពីសេរីភាពស៊ីវិល
និងនយោបាយសិទ្ធជំនាន់ទី២ គឺសិទ្ធសេដ្ឋកិច្ចសង្គមនិងវប្បធម៍ ។ សិទ្ធិជំនាន់ទី២នេះ
គេនិយាយអំពីឥណទេយ្យទៅលើរដ្ឋ និងសមូហភាពជាតិ និងអន្តរជាតិដែលមានការរៀបចំត្រឹមត្រូវ
។
ដូច្នេះសិទ្ធតម្រូអោយរដ្ឋធ្វើអោយបានសម្រេច
។ ជាទូទៅរដ្ឋបង្កើតស្ថាប័នចាំបាច់មួយចំនួនជាច្រើន
និងរៀបចំមធ្យោបាយសម្រេចអនុញ្ញាតអោយសិទ្ធនេះ ។ ឧទាហរណ៍ សិទ្ធសុខភាព សិទ្ធហានិភ័យ
សិទ្ធឈប់សម្រាក សិទ្ធធ្វើបាតុកម្ម និងសិទ្ធមួយចំនួនទៀតត្រូវមានសិទ្ធស្មើភាពគ្នា ។
នៅប្រទេសបារាំងសិទ្ធនេះ
មានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ ។ ចំណែកនៅក្នុងសង្គមអត្តរជាតិវិញសិទ្ធទាំងនេះ
មានបញ្ញត្តិនៅក្នុង អត្តបទច្បាប់អន្តរជាតិផ្សេងៗផងដែរ ។
ក.បុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៦
·
គោលការណ៍នយោបាយ
គោលការណ៍នេះបុព្វកថានៃរដ្ឋធម្មនុញ្ញបញ្ញត្តិស្មើគ្នាបុរស
និងស្រ្តីមានគោលការណ៍ច្រើនទៀត ទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ ដូចជា
សិទ្ធជ្រកកោណនយោបាយ ឧត្តមភាពនៃច្បាប់អន្តរជាតិ និងគោរពវិធាបនូវច្បាប់សសាធារណៈ ។
គ្រប់មនុស្សទាំងអស់ត្រូវតែធ្វើទុក្ខបុកម្នេញ
ដោយសាហេតុផលសកម្មភាពសេរីភាព មានសិទ្ធជ្រកកោណនៃទឹកដីនៃសាធារណៈរដ្ឋ ។
·
គោលការណ៍សង្គម គោលការណ៍នេះទាក់ទងដលមនុស្សគ្រប់រូបស្ថិតនៅក្នុងសង្គម
ហើយមិនទាន់ទំនាក់ទំនងនិងបុគ្គលឯកត្តជនដែលនៅដាច់ពីគេតែម្នាក់ឯងនោះឡើយ
ហើយប្រជាជនមានសិទ្ធទទួលការអប់រំ បណ្ដុះបណ្ដាលវិជ្ជាជិវៈ វប្បធម៍ ស្មើរគ្នា ។
·
គោលការណ៍សេដ្ឋកិច្ច មានដូចជាសិទ្ធធ្វើការ សេរីភាពសហជីប សិទ្ធធ្វើបាតុកម្ម
ការសម្រេចចិត្តក្នុងការចូលរួមការងារ និង ការគ្រប់គ្រសហគ្រាស ។
ខ.សិទ្ធមនុស្សក្នុងសង្គមអន្តរជាតិ
ការប្រកាសជាសកលស្ដីពីសិទ្ធមនុស្ស មាត្រា២២ដល់ ២៧
និងធ្វើអោយរីកចម្រើនខ្លាំងនៅក្នុងកតិសញ្ញាអត្តរជាតិសិទ្ធសេដ្ឋកិច្ច សង្គម
និងវប្បធម៍ ក្នុងឆ្នាំ ១៩៦៦ ។ អង្គការអន្តរជាតិ International Labor
Organization = ILO និងអង្គការសម្រាប់អប់រំវិទ្យាសាស្រ្ត និងវប្បធម៍ UNESCO ។ សិទ្ធសេដ្ឋកិច្ច សង្គម
និងវប្បធម៍មានការភ្ជាប់ខ្លួននឹងសិទ្ធស៊ីវិល និងនយោបាយផង ។
៣.៣ សិទ្ធមនុស្សជំនាន់ទី ៣
សិទ្ធសាមគ្គី
ក.សិទ្ធអភិវឌ្ឍ
សិទ្ធនេះជាសិទ្ធស្វ័យទាន
និងជាសិទ្ធលើកម្ពសសិទ្ធសេដ្ឋកិច្ច សង្គម និងវប្បធម៍ ។
វាត្រូភ្ជាប់មកជាមួយនូការយកចិត្តទុកដាក់ពីការអភិវឌ្ឍន៍
និងការស្រាជ្រាវនូវរបបសេដ្ឋកិច្ចពិភពលោក ។
នៅក្នុងធម្មនុញ្ញប្រទេសអាហ្រិ្វចនៃសិទ្ធមនុស្ស
ដែលបានបញ្ជូលគ្នាយ៉ាងស្អិតរមួតនៃសិទ្ធមនុស្ស និង ពលរដ្ឋយ៉ាងច្បាស់ក្នុង មាត្រា ២២
គ្រប់ពលរដ្ឋទាំអស់មានសិទ្ធអភិវឌ្ឍសេដ្ឋកិច្ច សង្គម
និងវប្បធម៍ក្នុងគោការណ៍ត្រឹមត្រូវសេរីភាព
និងអត្តសញ្ញាណរបស់ខ្លួននិងមានសិទ្ធប្រើប្រាស់ស្មើគ្នានូវបេតិកភណ្ឌមនុស្សជាតិ ។
រដ្ឋទាំងឡាយមានកាតព្វកិច្ចសហប្រតិបត្តិការ ឬដោយឡែកក្នុងការអនុវត្តសិទ្ធអភិវឌ្ឍ ។
ខ.សិទ្ធបរិស្ថានល្អ
និងបរស្ថានវិទ្យាសមតា
សព្វថ្ងៃនេះក្នុងឋានៈជាច្បាប់សិទ្ធមនុស្ស
សិទ្ធបរិស្ថានលេចឡើងនូវការរីកចម្រើនយ៉ាងខ្លាំងក្នុងចំនោមសិទ្ធសានគ្គី ។ ជាក់ស្តែងសិទ្ធិបរិដ្ឋានេះត្រូវបានឧទ្ទឹសលើប្លងអន្តរជាតិចាប់តាំឆ្នាំ
១៩៧២ ដោយគោលការណ៍ទីមួយ នៃសេចក្ដីប្រកាស Stockholm ដែលអនុម័តក្រោយសន្និសិទ្ធ
អ.ស.ប ស្ដីពីបរិស្ថាននិងត្រូវលើកលើងជាថ្មីម្ថងទៀត ក្នុងសេចក្ដីប្រកាស ទីក្រុងឡាអេ
ហើយសិទ្ធនេះទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញប្រទេសជាច្រើន ដូចជារដ្ឋធម្មនុញ្ញក្រិច
ហ៊ុលហ្គារី ប៉ូឡូញ និងប៉ទុយហ្គាល ។
គ.សិទ្ធសន្ដិភាព
ដូចគ្នានឹងសិត្ធមនុស្សដែរ
សិទ្ធសន្តិភាពចាប់ផ្ដើមកើតឡើងនៅក្នុងតែឋានៈជាបទដ្ឋានគតិយុត្តប៉ុណ្ណោះ
ដែលគូសបញ្ជាកថា ក្នុងសេចក្ដីប្រកាសរបស់ អ.ស.ប ស្ដីពីសិទ្ធប្រជាពលរដ្ឋក្នុងសន្តិភាព
( នៅថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ១៩៨៤ )។
ឃ.សិទ្ធកម្មសិទ្ធលើបេតិភណ្ឌរួមរបស់មនុស្សជាតិ
សិទ្ធថ្មីនេះ
មានការអះអាងតិចតួចណាស់ ក្នុងចំណោមសិទ្ធិសាមគ្គីភាព ។
ពីព្រោះដោយសារកម្មវត្ថុរបស់វាមិនទាន់ទទួលបានកាទទួលស្គាលជាអ្វីជាទូទៅឡើយ ។
បេតិកភណ្ឌរួមរបស់មនុស្សជាតិជាទស្សនៈមួយដែលទើបតែបង្ហាញឲ្យឃើញនៅក្នុងឆ្នាំ ១៩៦៧
តែប៉ុណ្ណោះ ។
ង.សិទ្ធសង្គ្រោះមនុស្សជាតិ
គឺជាសិទ្ធសម្រាប់មនុស្សជាតិទាំងអស់ដែលទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ
ដល់អាយុជិវិត ដល់សុខភាព ហើយត្រូវតែទទួលការជួយសង្រ្គោះ អាចស្នើរអោយមានជំនួយ
និងទទួលបានជំនួយនោះ ។
គឺជាសិទ្ធិសាមញ្ញមួយនៃអង្គការក្រោរដ្ឋាភិបាលសង្រ្គោះរដ្ឋាភិបាលសង្រ្គោះទាំងឡាយ
ទីភ្នាក់ងាររបស់អ.ស.បដែលនាំយកជំនួយ មនុស្សធម៍ទៅដល់ជនរង្រោះ ។
សិទ្ធិសាមគ្គីភាពជានិច្ចជាកាល ពុំត្រូវទទួលការស្វាគមន៍ច្រើននោះទេ ។ សព្វថ្ងៃនេះ
ការទំទាស់ធ្វើអោយមានភាពទន់ទនខ្សោយនៃសិទ្ធនេះ
។ហើយសិទ្ធិនេះគ្រាន់តែជាការប៉ងប្រាថ្នាសមញ្ញមួយប៉ុណ្ណោះ គឺពុំមែនសិទ្ធប្រាកដនោះទេ ។
·
ឯកសារយោង
-
សៀវភៅពលរដ្ឋវិជ្ជាថ្នាក់ទី ១១ មេរៀនទី ៥ សេរីភាព
-
សៀវភៅ នីតិសេរីភាព រៀបរៀងដោយសាស្រ្តាចារ្យ សំសារិន
-
jean jacques Rousseu https://en.wikipedia.org/wiki/Jean-Jacques_Rousseau
-
Montesquieu (by
internet Google) https://en.wikipedia.org/wiki/Montesquieu
No comments:
Post a Comment