Tuesday, February 27, 2018

Khmer Marrage Law


សេចក្ដីផ្ដើម

          តាមទំនៀមទំលាប់ប្រពៃណីខ្មែរ តតាមពូជពងវង្សាវតាពីសម័យបុព្វកាលកន្លងមក ទាំងប្រុស និង ទាំងកូនស្រីដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ គឺត្រូវតែមានការរៀបចំផ្សំផ្គុំពីសំណាក់ឪពុកម្ដាយ ចំណែកឯ កូនៗ មិនមានសិទ្ធ សេរីភាព គ្រប់គ្រាន់ក្នុងការជ្រើសរើសគូរស្រករ ដែលខ្លូនពេញចិត្តនោះទេ គឺត្រូវគោរពប្រតិបត្តិតាម មេបា ចាសទុំ ឬ អាណាព្យាបាលរបស់ពួកគេ ស្របតាមទំនៀមទំលាប់បុរាណដែលមានពាក្យស្លោកមួយពោលថា នំមិនធំជាងនាឡិ។
          យោងតាមមាត្រា ៤៥ រដ្ឋម្មនុញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា បុរស់ និង ស្រ្តីមានសិទ្ធស្មើគ្នា ក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសរឿង អាពាហ៍ពិពាហ៍ និង គ្រួសារ ប៉ុន្តែសិទ្ធនេះត្រូវផ្អែកតាមលក្ខ័ណដែលមានចែងក្នុងច្បាប់ និង គោលការស្ម័គ្រចិត្ត ប្ដីមួយ ប្រពន្ធមួយ។ លើសពីនេះទៅទៀត ក្នុងរឿងអាពាហ៍ពិពាហ៍ និង គ្រួសារនេះក៍មានចែងនៅក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ផងដែរ។
          អាពាហ៍ពិពាហ៍ ( អវាហៈ និង វិវាហៈ ) ពាក្យ អាវាហៈ មានន័យថា ការនាំកូនស្រីមកលំនៅខាងកូនប្រុស។ ពាក្យ វិវាហៈ មានន័យថា ការនាំកូនប្រុសត្រលប់ ទៅខាងលំនៅខាងស្រីវិញ។ ដូច្នេះ អាពាហ៍ពិពាហ៍ មានន័យថា មង្គលការកូនប្រុសស្រី ដែលបាននាំមកហើយត្រលប់ទៅវិញ ( ពីលើក )។
          យោងមាត្រា ៣​ នៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និង គ្រួសារ ឆ្នាំ ១៩៨៩ និង មាត្រា ៣ វាក្យខណ្ទ ២ នៃច្បាប់ឯកពន្ធភាព ឆ្នាំ ២០០៦ បានបញ្ញត្តិថា អាពាហ៍ពិពាហ៍ គឺជាកិច្ខសន្យាដ៍ឧឡារិកមួយ ធ្វើឡើងដោយបុរសម្នាក់ និង ស្រ្តីម្នាក់ ដែលប្ដេជ្ញាថា ខ្លួននឹងរួមសង្គមសង្វាស ជាមួយគ្នាតាមបញ្ញត្តិច្បាប ហើយមិនអាចរំលាយតាមទំនើងចិត្តរបស់ខ្លួន។ ឧទាហរណ៍ៈ លោក ( ក ) រៀបការជាមួយនារី ( ខ )។
          តាមន័យគត្តិយុត្ត គ្រួសារ សំដៅលើក្រុមមនុស្ស ដែលមានទំនាក់ទំនងនឹងគ្នាតាមរយៈចំណងអាពាហ៍ពិពាហ៍ បុត្តភាព និង ទ្រព្យសម្បត្តិ។
          យោងតាមមាត្រា ១៦ កតាខណ្ឌទី ៣ នៃសេចក្ដីប្រកាសជាសកល ឆ្នាំ ១៩៤៨ បានផ្ដល់និយមន័យ គ្រួសារ គឺជាធាតុធម្មជាតិ និង ជាមូលដ្ឋានរបស់សង្គម ហើយគ្រួសារមានសិទ្ធទទួលការការពារ ពីសង្គម និង រដ្ឋ។ មាត្រា ៣ នៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធពលរដ្ឋ និង សិទ្ធនយោបាយ ឆ្នាំ ១៩៧៦ បានឲ្យនិយមន័យ គ្រួសារ គឺជាអង្គភាពធម្មជាតិ និង ជាអង្គភាពមូលដ្ឋានរបស់សង្គម ហើយគ្រួសារមានសិទ្ធ ទទួលបាននូវការការពារ ពីសង្គម និង រដ្ឋ។
          សរុបសេចក្ដី គ្រួសារ គឺជាការប្រជុំត្រកូលមនុស្ស បានសេចក្ដីថា សំដៅទៅលើមនុស្សមួយក្រុមដែលមានទំនាក់ទំនងគ្នាតាម ចំណងញាតិ។
          ជំពូកទី ១ ញាតិ
             ១.១ អត្តន័យញាតិ
        តាមសន្ទានុក្រម នៃច្បាប់រដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៧បានផ្ដល់និយមន័យ ញាតិ ( Relative ) គឺជាញាតិ លោហិតក្នុង ៦ ថ្នាក់សហពទ្ធ័ និង ញាតិពន្ធក្នុង ៣ ថ្នាក់។
          តាមវចនានុក្រម សម្ដេចសង្ឃរាជ ជួន ណាត គ.ស ១៩៦៧ ញាតិ ( Relative ) គឺ អ្នកដែលចូលរួម ខ្សែលោហិតនឹងគ្នា ខាងមាតា ឬ បិតា។
          ដែលហៅថា ញាតិ ៧ សន្ដានញាតិ ៧ ជួ មានន័យក្នុងគម្ពីសាសនា លោកឲ្យខាងលើ ៣ ជាន់ គឺមាន មាតាបិតា ១ ថ្នាក់ជីដូនជីតា ១ ថ្នាក់យាយតួតតាតួត ១ ថ្នាក់ខាងក្រោមខ្លួន ៣ ជាន់ទៀត គឹថ្នាក់កូន ១ ថ្នាក់ចៅទួត ១ រួមជា ៦ ថ្នាក់ ជា៧ថ្នាក់ នឹងខ្នួនយើង មនុស្សទាំងប៉ុណ្ណោះហៅថា ញាតិ ៧ សន្ដាន
          ចំណែកឯ នៅក្រមរដ្ឋប្បវេណីចាស់កម្ពុជា ឆ្នាំ ១៩៦៧ ឲ្យរាប់ អ្នកដែលកើតចេញមកពីគោត្រតែមួយ ហៅថា ញាតិ រួមមានពីពួក គឺ៖
·         ញាតិជួរខ្សែផ្ទាល់
·         សាខាញាតិមួយពួក
 ១.២ ញាតិជួរខ្សែផ្ទាល់

ញាតិជួរខ្សែផ្ទាល់ គឺជាអ្នក កើតតគ្នា ពីមួយទៅមួយ តាមលំដាប់គឺ ឪពុក កូនចៅ ចៅទូត។ល។ រហូតដល់ជាន់ទី ៧។ ញាតិជួរនេះ តាមតែថ្នាក់ណា និង ថ្នាក់ណា ក៍ច្បាប់ហាមឃាត់ មិនឲ្យយកគ្នាជាប្ដីប្រពន្ធឡើយ។
 ១.៣ សាខាញាតិ
សាខាញាតិ គឺជាអ្នក កើតចេញពីគោត្រ ជាមួយគ្នាដែរ តែមែកទៅជាមែកដ៍ទៃ តួយ៉ាងបងប្អូនបង្កើត មាមីង និង ក្មួយ បងប្អូនជីដូនមួយ ជីទួតមួយចុះរៀងទៅ។
ញាតិទាំងពីរខាងលើនេះ ច្បាប់អនុញ្ញាតអោយយកគ្នាជាប្ដីប្រពន្ធ បានត្រឹមថ្នាក់ទី ៤មានន័យថា ត្រឹមបងប្អូនជីដូនមួយចុះរៀងទៅ។
នៅក្នុងច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និង គ្រួសារ ឆ្នាំ ១៩៨៩ ក៍មិនសូវខុសគ្នាដែរ គឺបានរក្សានូវប្រពន្ធ័ ញាតិ ដូចគ្នានឹងក្រមរប្បវេណីសង្គមចាស់កម្ពុជា ឆ្នាំ ១៩៦៧។
តាមន័យរបស់វចនានុក្រមខ្មែ របស់ពុទ្ធសាសនបណ្ឌិត ញាតិចែកចេញជាពីរគឺ៖
·         ញាតិលោហិត
·         ញាតិពន្ធ
១.៤ ទំហំរបស់ញាតិ
មាត្រា ៩៣៨ ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានកំណត់អំពី ទំហំនៃញាតិ ជា ៣ គឺញាតិលោហិតក្នុង ៦ថ្នាក់ សហពទ្ធ័ និង ញាតិពន្ធក្នុង ៣ ថ្នាក់។ ដូចនេះ ញាតិសំដៅលើញាតិលោហិតក្នុង ៦ ថ្នាក់សហពទ្ធ័ និង ញាតិពន្ធក្នុង ៣ ថ្នាក់។
 ១.៥ ញាតិលោហិតក្នុង៦ថ្នាក់
ញាតិលោហិត ( Consanguinity ) គឺជាញាតិដែលមានឈាមជ័រជាមួយគ្នា ដូចជាឪពុក និង​ កូន ឬ ម្ដាយ និង កូន។
ញាតិលោហិត គឺជាក្រុមដែលមានបុព្វជនរួមគ្នា ហើយដែលហៅថាមានទំនាក់ទំនងឈាមជ័រ។ ម្យ៉ាងទៀត រវាងឪពុកម្ដាយចិញ្ចឹម និង កូនចិញ្ចឹមព្រមទាំងញាតិលោហិតរបស់ ឪពុកម្ដាយចិញ្ចឹមនោះ និងត្រូវកើតមានទំនាក់ទំនង ញាតិភាពដូចគ្នា និង ញាតិលោហិតគិតចាប់ពីថ្ងៃដែលបានសុំកូន។ ប៉ុន្តែ ញាតិភាពនេះ ត្រូវបានរលត់ដោយសាការ កាត់កាលចោល
លោហិតខ្សែផ្ទាល់ ​( Direct Consanguinity ) គឺជាញាតិដែលមានឈាមជ័រជាមួយគ្នា ហើយកើតតពីំមួយទៅមួយ តាមលំដាប់ គឺឪពុក ម្ដាយ កូន ចៅ ចៅទួត។
 ១.៦ សហពទ្ធ័
សហពទ្ធ័ ( Spouse ) គឺជាប្ដី ឬ ប្រពន្ធ ឬ ទាំងប្ដី ទាំងប្រពន្ធដែលបានឋានៈជាសហពទ្ធ័នេះក្រោយពេលរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។ ហើយត្រូវបាត់បង់ទៅវិញដោយ ការលែងលះស្របច្បាប់ ឬ មរណៈភាព។
 ១.៧ ញាតិពន្ធក្នុង ៣ ថ្នាក់
        ញាតិពន្ធ ( Affinity ) គឺជាចមណងគតិយុត្ត រវាងញាតិពន្ធម្ខាង និង ញាតិលោហិតរបស់សហពន្ធម្ខាងទៀត ( សាច់ថ្លៃ )។ ឧទាហរណ៍ៈ ឪពុកម្ដាយក្មេក កូនប្រសា បងថ្លៃប្អូនថ្លៃ ខាងប្ដី ឬ ខាងប្រពន្ធ។ល។
          ញាតិពន្ធ គឺមានន័យថាទំនាក់ទំនងញាតិ ដែលកើតឡើង ចំពោះទំនាក់ទំនង រវាងលោហិតនៃសហពទ្ធ័ ដោសារអាពាហ៍ពិពាហ៍។ មានន័យថា ប្រសិនបើមើលពីខ្លួនឯងទៅ ញាតិលោហិតរបស់សហពទ្ធ័ គឺជាញាតិពន្ធរបស់ខ្លួន។ ទំនាក់ទំនងញាតិពន្ធក៍ដោយ ក៍ជាទំនាក់ទំនងដែលមានទិសដៅ ទៅវិញទៅមក ដូចទំនាក់ទំនងញាតិលោហិតដែរ ដូច្នេះបើមើលពីខាងញាតិលោហិត របស់សហពទ្ធ័គឺជាខ្លួន ជាញាតិពន្ធ។ សរុបមក ទំនាក់ទំនងញាតិពន្ធ មិនមែនត្រឹមញាតិលោហិតរបស់សហពទ្ធ័នោះទេ ក៍ប៉ុន្តែ សហពទ្ធ័របស់ញាតិលោហិត ក៍ត្រលប់ទៅជាញាតិពន្ធវីញដែរ។
          ញាតិពន្ធខ្សែរផ្ទាល់ (Direct Affinity ) គឺជាញាតិលោហិតផ្ទាល់ ខាងសាច់ថ្លៃ ដែលកើតពីមួយទៅមួយតាមលំដាប់ ដូចជា ជីដូន ជីតាក្មេក ឪពុកម្ដាយក្មេក កូនបង្កើតរបស់សហពទ្ធ័ម្ខាងទៀត។
          ១.៨ ការគណនាញាតិ
          យោងមាត្រា ៩៣៩នៃក្រមរប្បវេណី ឆ្នាំ ២០០៧ បានកំណត់ថា​ ថ្នាក់ញាតិ ត្រូវកំណត់ដោគណនាចំនួន នៃតំណរពូជរវាងញាតិ។ ដើម្បីកំណត់ថ្នាកញាតិ នៃសាខាញាតិត្រូវគណនាចំនួននៃតំណពូជ គិតចាប់ពីជននោះ ឬ សហពទ្ធ័នោះឡើទៅដល់បុព្វជនដូចគ្នា និង ចំនួនតំណពូជគិតចាប់ពី បុព្វជនរបស់ជននោះ ចុះមកដល់ជនម្នាក់ទៀត។
          ១.៩ ការរំលត់ទំនាក់ទំនងញាតិ
          ១.៩.១ ការរំលត់ទំនាក់ទំនងញាតិពន្ធ
            ទំនាក់ទំនងញាតិពន្ធ ត្រូវបានបញ្ចប់ដោសារមូលហេតុ ដូចខាងក្រោម៖
-       ទំនាក់ទំនងញាតិពន្ធ ត្រូវបានបញ្ខប់ដោយសារការលែងលះគ្នា។
-       ក្នុងករណីដែលសហពទ្ធ័ម្ខាងទទួលមរណៈភាព ហើយសហពទ្ធ័ដែលនៅរស់ បានរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ឬ បង្ហាញឆន្ទៈបញ្ចប់ញាតិពន្ធ។
១.៩.២ ការរំលត់ទំនាក់ទំនងស្មុំកូន ដោយការកាត់កាល់
            យោងមាត្រា ៩៤០ នៃក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ ២០០៧ ទំនាក់ទំនងញាតិភាពដោយការស្មុំកូន ទំនាក់ទំនាក់ទំនងរវាងឪពុកម្ដាយចិញ្ខឹម និង កូនចិញ្ចឹម ព្រមទាំងញាតិលោហិតរបស់ឪពុកចិញ្ខឹមនោះ និង ត្រូវបង្កើតញាតិភាព ដូចគ្នានឹងញាតិលោហិត គិតចាប់ពីថ្ងៃដែលបាន ស្មុំកូន។ ប៉ុន្តែទំនាក់ទំនងញាតិភាព រវាងញាតិលោហិតរបស់កូនស្មុំ ជាមួយឪពុកម្ដាយចិញ្ចឹម និង រវាងញាតិលោហិត របស់កូនសុំជាមួយ នឹង ញាតិលោហិតរបស់ឪពុកម្ដាយចិញ្ចឹមមិនកើតឡើងទេ។
          ១.៩.៣ ការបញ្ចប់ញាតិភាព
            យោងតាមមាត្រា ៩៤២ នៃក្រមរដ្ឋប្បវេណីព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧ ការរល់ញាតិភាពដោយការកាត់កាល់ ឬ លែងទទួលស្គាល់ គឺ ញាតិភាពរវាងកូនចិញ្ចឹម សហទព្ធ័ជននោះ បច្ឆាញាតិផ្ទាល់ និង សហពទ្ធ័របស់បច្ឆាញាតិផ្ទាល់នោះ ជាមួយម្ដាយឪពុកចិញ្ចឹម និង​ ញាតិលោហិតឪពុកម្ដាយចិញ្ចឹម ត្រូវបានបញ្ចប់ដោយការកាត់កាល់ ឬ ការលែងទទួលស្គាល់។
  យោងមាត្រា ៩៤០ នៃសេចក្ដីកំណត់មាត្រានីមួយៗ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០១០ ញាតិភាព រវាងកូនចិញ្ចឹម និង ឪំពុកម្ដាយបង្កើត និង ញាតិលោហិត របស់កូននោះនឹងត្រូវបង្កើតឡើងវិញ ចាប់ពី ថ្ងៃកាត់កាល់បានកើតឡើង។
២. កំជាប់ពាក្យ និង អាពាហ៍ពិពាហ៍
  ២.១ កំជាប់ពាក្យ
          ២.១.១ អត្ថន័យនៃកំជាប់ពាក្យ
          តាមទំនៀមនំលាប់ប្រពៃណី នៃប្រទេសកម្ពុជាមុនឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ គឺតែងតែឆ្លងកាត់ ពិធីកំជាប់ពាក្យ។
          យោងតាមមាត្រា ៩៤៤ នៃក្រមរដ្ឋប្បវេណី ២០០៧ បានចែងថា កំជាប់ពាក្យគឺជាកិសន្យា រវាងបុរស និង នារី ថានិងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាពេលអនាគត់ និងដោយធ្វើពិធីកំជាប់ពាក្យ។ តាមន័យនិងមាត្រានេះ បុរស និង នារីដែលមានបំណងរៀបអាពាហ៍ពិពាហ៍នឹងគ្នា អាចបង្ហាញឆន្ទៈ ដោយសេរី ក្នុការបង្កើតកំជាប់ពាក្យ ហើយបើគ្រាន់តែមានសេចក្ដីសន្យា រវាង បុរស និង នារី ថានឹងរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នានាពេលអនាគត់ វាមិនគ្រប់គ្រាន់នៅឡើយទេ។ ដើម្បីឲ្យពិធីកំជាប់ពាក្យមានសុពលភាព វាចាំបាច់ត្រូវតែមានពិធីកំជាប់ពាក្យ តាមប្រពៃណី ទំនៀមទំលាប់ពីបុរាណបន្ថែមទៀត។
                   ២.១.២ លក្ខខណ្ឌ នៃការបង្កើតកំជាប់ពាក្យ
                  ក. ពិធីលើកស្លារ ឬ ពិធីភ្ជាប់ពាក្យ
          កំជាប់ពាក្យ ឬ ពិធីលើកស្លារ ការនិយាយភាសាដែលប្រជាជនខ្មែរតែងប្រើប្រាស់ប្រចាំថ្ងៃ ហៅថា ពិធីភ្ជាប់ពាក្យ ។ ពិធីភ្ជាប់ពាក្យ ឬ ពិធីលើកស្លា ឬ ពិធីភ្ជាប់ពាក្យ ជាប្រពៃណីខ្មែមានតាំងពីបុរាណ ហើយក៍ជាពិធីធំមួយ មុនឈានដល់ការរៀបអាពាហ៍ពិពាហ៍។
          សព្វថ្ងៃ ពិធីនេះ នៅមានការនិយមធ្វើជាទូទៅ មុននឹងបុត្រធីតា របស់ពួកគេឈានទៅដល់ថ្ងៃ អាពាហ៍ពិពាហ៍ ហើយនៅក្នុងគ្រួសារដែលមានជីវភាពធូរធារ បានរៀបចំពិធីនេះយ៉ាងអធិកអធម ប៉ុនគ្នានឹង អាពាហ៍ពិពាហ៍ដែ។ ប៉ុន្តែ សម្រាប់ប្រជាជនដែលមានជីវភាពក្រក្សត់ បានលើកពិធីនេះចោលក៍មានដែរ។ ពិធីនេះ ច្រើធ្វើរយៈពេលមួយព្រឹក ឬ មួយថ្ងៃពេញតែម្ដង ហើយមានការពាកើចិញ្ជៀន ឬ ខ្សែករ ឬ ប្រគលវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដល់អនាគតគូស្វាមីភរិយាថ្មី តាមការនិយម និង ធនធានដែលភាគីមាន។
          កំជាប់ពាក្យ សំដៅទៅដល់ ពិធីទំនៀមទំលាប់ ប្រពៃណី ដែលច្បាប់ទទួលស្គាល់ ដែលតាមរយៈបុស និង នារី សន្យាថា នឹងរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នានាពេលធនាគត់។
                     ខ. លក្ខខណ្ឌផ្លូវច្បាប់ នៃកំជាប់ពាក្យ ឬ ពិធីលើកស្លា
          នៅក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ត្រង់ គន្ថីទី ៧ ជំពូក ២ បានទទួលស្គាលពិធីនេះជាផ្លូវការ និង ជាវធាន ដែលកំណត់ឲ្យភាគី ត្រូវធ្វើការសម្រេចចិត្ត ដោយសេរីចេញពីឆន្ទៈនៅមុនពេលរៀបអាពាហ៍ពិពាហ៍ ដោយហេតុថា​ ក្នុងករណីខ្លះកំជាប់ពាក្យនេះ ត្រូវបានធ្វើឡើងដោយមិនគោរពឆន្ទៈរបស់ភាគីទេ ប៉ុន្តែ បែរជាសម្រេចទៅតាមឆន្ទ
ៈ របស់ឪពុកម្ដាយទៅវិញ។ កំជាប់ពាក្យនេះ គឺជាវិធីមួយដែលភាគីបុរស និង នារី ដែលឈានដលវ័យគ្រប់អាយុរៀបអាពាហ៍ពិពាហ៍ បានសន្យានឹងគ្នាថា នឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា នាពេលអនាគត់ ហើយមានចាស់ទុំទាំងសងខាង អ្នកផ្លូវចៅមហា ភ្ញៀវកត្តិយសជាសាក្សី និង ដឹងឮផងដែរ។ ដូចនេះ ក្រមរដ្ឋប្បវេណីកមណត់ថា កំជាប់ពាក្យត្រូវធ្វើឡើងដោយឆន្ទៈសេរីរបស់ភាគី។
          កំជាប់ពាក្យនេះត្រូវទុកជាបានការ លុះត្រាតែ ភាគីបានធ្វើពិធីនេះជាឪឡារិក ដែលហៅថា ពិធីលើកស្លា
                ២.១.៣ ការមិនកំណត់លក្ខខណ្ឌអាយុ កូនប្រុសស្រីក្នុងកំជាប់ពាក្យ
          ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ មិនបានកំណត់លក្ខខណ្ឌអាយុ សម្រាប់ពិធីកំជាប់ពាក្យ ឬ ពិធីលើកស្លា ឬ ភ្ជាប់ពាក្យនេះ ដូចកាលកំណត់ការរៀបអាពាហ៍ពិពាហ៍នោះទេ ពោលគឺ ពិធីកំជាប់ពាក្យមិនទាន់ដលពេលកំណត់ឲ្យភាគី អាចរសនៅជាមួយគ្នាជាប្ដីប្រពន្ធបានឡើយ ពិធីនេះអាចទុករយៈពេលវេងដើម្បីរៀបអាពាហ៍ពិពាហ៍។
          ជាក់ស្ដែងណាស់ភាគី ដែលបានធ្វើពិធី កំជាប់ពាក្យហើគេអាចរក្សាទុករយៈពេលវែងដើម្បីរៀអាពាហ៍ពិពាហ៍ អាស្រ័យដោយកាចាំបាច់របស់ភាគី ដូចជា ការសិក្សា មិនទាន់ដល់អាយុរៀបការប៉ុន្តែ ពួកគេស្រលាញ់គ្នា សន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃអនាគត់ ចៀសវាងភាគីដ៍ទៃ មកទាក់ទង ឬ មិនទុកចិត្តគ្នា ឬ ខ្លាចការផ្លាសប្ដូចិត្ត។
          ជាការពិតណាស់ ចៅមហាខាងប្រុសតែងតែ សួរមករកមេបាខាងស្រីថា តើលោកមេបាយល់ព្រមដែរ ឬ អត់? ប្រសិនបើ លោកមេបាខាងស្រីព្រមហើយ ទើបពិធីនេះបានប្រព្រឹតទៅដល់ចប់។
                   ២.១.៤ អានុភាពនុភាព នៃកំជាប់ពាក្យ
          ជាទំលាប់ នៅពេលមានពិធីកំជាប់ពាក្យ គឺតែងតែមានការជូនជា ជំនូន ឬ ព័ស្តភារបណ្ណាការ អាចជាប្រាក់កាស ឬ ជាទ្រព្យផ្សេងៗ។
          កំជាប់ពាក្យ ត្រូវបានបង្កើត ក៍ប៉ុន្តែដោយសាហេតុផលអ្វីមួយ កំជាប់ពាក្យត្រូវរលាយទៅវិញ។
                     ក. ភាគី អាចទាមទារឲ្យសងជំនូន
          យោងតាមមាត្រា ៩៤៥ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានកំណត់ថា ភាគីដែលបានលើកជំនូន នៅពេលកំជាប់ពាក្យ ដោយការសង្ឃឹមថា ខ្លួននឹងបានរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែកំជាប់ពាក្យ ត្រូវបានរលាយទៅវិញ ភាគីនោះអាចទាមទាឲ្យភាគីម្ខាងទៀត សងជំនួននោះមកវិញ។
          តាមខ្លឹមសារនៃមាត្រា ៩៤៥ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ នេះ ទោះបីភាគីដែលលើកជំនូន មានកំហុស ឬ គ្មានកំហុស ក្នុងការរលាយកំជាប់ពាក្យ ក៍ភាគីនោះអាចអោយភាគីម្ខាងទៀតសងជំនូននោះមក​វិញ។
                     ខ. ភាគី អាចទាមទាឲ្យសងសំណង នៃការខូចខាត
          កំជាប់ពាក្យ គឺជាដំណើរការសង្គម ដែលជាមូលដ្ឋាន នៃអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ ហើយអត្ថន័យ តាមផ្លូវច្បាប់ លើសពីអ្វីដែលគ្រាន់តែ ជាកិច្ចព្រមព្រាងសាមញ្ញ។
យោងមាត្រា ៩៤៦ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ក្នុងករណីដែលភាគីម្ខាង បានបដិសេធកំជាប់ពាក្យ ដែលបានភ្ជាប់ រវាងភាគីចោល ដោយគ្មានមូលហេតុ ត្រឹមត្រូវ ភាគីម្ខាងទៀតត្រូវទាមទាសំណង នៃការខូចខាត ដែលកើតឡើងដោយសារការបដិសេធចោលនេះ។
            គ. កំឡុងពេល នៃការទាមទាសំណង
          យោងមាត្រា ១៣៣ នៃក្រមរដ្ឋវេណី ឆ្នាំ ១៩៦៧ បានកំណត់អាជ្ញាយុកាល ១ ឆ្នាំ ។
ដោយឡែក ការទាមទាឲ្យសងជំនូន (មាត្រា ៩៤៥ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ) និង ការទាមទាការសំណងនៃការខូចខាត (មាត្រា ៩៤៦ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ) អ្នកដែលមានបំណង ទាមទា ត្រូវដាក់ពាក្យបណ្ដឹង ទៅតុលាការ ក្នុងកំឡុងពេល ១ ឆ្នាំ គិតចាប់ពីថ្ងៃ កំជាប់ពាក្យត្រូវរលាយ។
          ៣. អាពាហ៍ពិពាហ៍
           
៣.១ និយមន័យ នៃអាពាហ៍ពិពាហ៍
          តាមសទ្ទានុក្រម បារាំង ខ្មែ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ បានផ្ដល់និយមន័យ អាពាហ៍ពិពាហ៍ គឺជាសមគ្គសង្វាស ស្របច្បាប់របស់នារីម្នាក់ និង បុរស់ម្នាក់ដែលកើតចេញពីការប្រកាសយ៉ាង ឧឡារិក ដើម្បីបង្កើតជាគ្រួសារ។
          យោងតាមមាត្រា ៣ នៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និង គ្រួសារ ឆ្នាំ ១៩៨៩ និង មាត្រា ៣ វាក្យខណ្ឌទី ២ នៃច្បាប់ស្ដីពីឯកពន្ធភាព ឆ្នាំ ២០០៦ បានចែងថា អាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាដ៍ឧឡារិកមួយ ធ្វើឡើងដោយបុរសម្នាក់ និង នារីម្នាក់ ដែលប្ដេជ្ញាថា ខ្លួននឹងរួមសមគ្គសង្វាស ជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយមិនអាចរំលាយទៅវិញទៅតាមទំនើងចិត្តខ្លួន។ អាពាហ៍ពិពាហ៍ នឹង មានអនុភាព ពេញលក្ខណៈច្បាប់បាន លុះត្រាតែ អាពាហ៍ពិពាហ៍នោះ ធ្វើឡើងស្របតាមក្បួនខ្នាត ដែលមានចែងក្នុងច្បាប់នេះ។
            ៣.២ លក្ខខណ្ឌសម្រាប់រៀបអាពាហ៍ពិពាហ៍
          ជាគោលការណ៍ អាពាហ៍ពិពាហ៍ អាចប្រព្រឹត្តទៅបាន វាអាស្រ័យលើកត្តាជាច្រើនដែលច្បាប់តម្រូវ ដែលក្នុងនោះ យើងឃើញថាច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និង គ្រួសារ ឆ្នាំ ១៩៨៩ ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ អនុក្រឹត្យស្ដីពីអត្រានុកូលដ្ឋាន ឆ្នាំ ២០០០ និង​ បទបញ្ញត្តិផ្សេងៗទៀត បានចង្អុលបង្ហាញ យ៉ាងច្បាស់លាស់អំពីលក្ខខណ្ឌ តម្រូវទាំងនោះ។ ហេតុដូច្នេះ អាពាហ៍ពិពាហ៍អាចនឹងមានអនុភាពពេញលេញបា​ន លុះត្រាតែអាពហ៍ពិពាហ៍នោះគោរពលក្ខខណ្ឌគ្រឹះ និង លក្ខខណ្ឌទម្រង់។
                   ៣.២.១ លក្ខខណ្ឌគ្រឹះ
        លក្ខខណ្ឌគ្រឹះ​ គឺជាធាតុសំខាន់បំផុត ដើម្បីបង្កើតអាពាហ៍ពិពាហ៍ ក្នុងករណីនេះបុគ្គល ដែលមានបំណងចង់បង្កើតអាពាហ៍ពិពាហ៍នឹងគ្នានេះ ត្រូវបំពេញអោយជាដាច់ខាត។ ក្នុងលក្ខខណ្ឌគ្រឹះរួមមាន៖
-       លក្ខខណ្ឌភេទរបស់ភាគី
-       លក្ខខណ្ឌអាយុ
-       គោលការណ៍ស្ម័គ្រចិត្ត
-       ការរៀបអាពាពិពាហ៍របស់អនីតិជន
-       ការរៀបអាពាហ៍ជននៅក្រោមអាណាព្យាបាលទូទៅ
-       លក្ខខណ្ឌទាក់ទងនឹងការហាមឃាត់ការរៀបអាពាពិពាហ៍
ក. លក្ខខណ្ឌភេទភាគី
        ច្បាប់បានកំណត់អំពី អាពាហ៍ពិពាហ៍ ស្របច្បាប់ ដែលត្រូវធ្វើឡើង រវាងមនុស្សមានភេទផ្ទុយគ្នា។ យោងមាត្រា ៤៥ កថាខណ្ឌទី ៣ និង ៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ១៩៩៣ និង មាត្រា ២ នៃច្បាប់ឯកពន្ធភាព ឆ្នាំ ២០០៦ បានកំណត់អំពីភេទភាគី ដែលអាចរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នាបាន ត្រូវតែជាបុរស និង នារី។ ចំណែក មាត្រា ៩៤៨ ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានចែងថាបុរស និង នារីដែលមិនទានដល់នីតិភាព មិនអាចរៀបអាពាហ៍ពិពាហ៍បានឡើយ។
          ខ. គោលការណ៍ស្ម័គ្រចិត្ត
          បុរស និង នារី ដែលបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ត្រូវឈលើគោលការណ៍ស្ម័គ្រចិត្ត ដោយគ្មាការបង្ខិតបង្ខំពី ឪពុកម្ដាយ ឬ អាណាព្យាបាល។ ភាគីមួយមិនអាចបង្ខំភាគីមួយទៀត ឲ្យរៀបអាពាហ៍ពិពាហ៍ដែលផ្ទុយនឹងឆន្ទៈគេឡើយ ហើយតតិយជន ក៍មិនអាចបង្ខំភាគី ណាមួយឲ្យរៀបអាពាហ៍ពិពាហ៍ ដែលផ្ទុយនឹងឆន្ទៈរបស់ពួកគេ។ អាពាហ៍ពិពាហ៍ដោយបង្ខិតបង្ខំត្រូវបានហាមឃាត់។
          គោលការណ៍ស្ម័គ្រចិត្ត ដើម្បីរៀបអាពាហ៍ពិពាហ៍នេះ ត្រូបានការពារដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ដែលជាច្បាប់កំពូលម្រទេសត្រងមាត្រា​ ៤៥ កថាក្ខខណ្ឌទី ៤ បានចែងថា អាពាហ៍ពិពាហ៍ ត្រូវបានធ្វើឡើងតាមលក្ខខណ្ឌ ដែលមានចែងក្នុងច្បាប់ និង គោលការណ៍ស្ម័គ្រចិត្ត ប្ដីមួយប្រពន្ធមួយ។
          មាត្រា ៩៥៨ ចំណុច ក នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានកំណត់ថា មោឃភាពនៃអាពាហ៍ពិពាហ៍ គឺប្រសិនបើគ្មានឆន្ទៈរៀបអាពាហ៍ពិពាហ៍ រវាងភាគី ដៅសារការភាន់ច្រឡំ លើមនុស្ស ការបង្ខំ និង មូលហេតុផ្សេៗទៀត។
          គ. លក្ខខណ្ឌអាយុ
          ជាគោលការណ៍ បុរស និង នារី ដែលចង់រៀបអាពាហ៍ណិពាហ៍ ត្រូវតែមានអាយុពេញលេញ ដែលកំណត់ដោច្បាប់ ប៉ុន្តែមានករណីមួយចំនួន តាមបញ្ញត្តិច្បាប់។ មាត្រា ៥ នៃច្បាប់អាពាហ៍ពិពាហ៍ ឆ្នាំ ១៩៨៩ តម្រូវឲ្យបុរស មានអាយុ ២០ ឆ្នាំ និង នារី មានអាយុយ៉ាងតិច ១៨ ឆ្នាំ។ ក្នុងករណីពិសេស បុរសដែលមានអាយុមិនទាន់ដល់ ២០ ឆ្នាំ និង នារីមិនទាន់ដល់អាយុ ១៨ ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បានស្របច្បាប់ ប្រសិនបើខាងនារី មានផ្ទៃពោះ ហើយមាតាបិតា ឬ អាណាព្យាបាល ដើរតូសំខាន់ក្នុងការសម្រេច។
          យោងមាត្រា ៩៤៨ ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានបញ្ញត្តិ ករណីដែលបានលើកឡើងខាងលើ ពីអាយុគ្រប់លក្ខណៈសម្រាប់រៀបអាពាហ៍ពីពាហ៍នោះថា បុរស និង នារី ដែលមិនទាន់ដលនីតិភាព មិនអាចរៀបអាពាហ៍ពិពាហ៍បានឡើយ។ ប៉ុន្តែក្នុងករណី ភាគីម្ខាងទៀតដល់នីតិភាព ហើយភាគីម្ឋាងទៀតជាអនីតិជន មិនក្រោម ១៦ ឆ្នាំ អាពាហ៍ពិពាហ៍អាចប្រព្រឹត្តទៅបាន ដោយទទួលការយលព្រមពីអ្នកដែលមានអំណាចមេបា ឬ អាណាព្យាបាលសម្រាប់អនីតិជន របស់អនីតិជននោះ។ ប្រសិនមិនមានការយល់ព្រមពីអំណាចមេបាម្ខាង គ្រាន់តែមានមេបាតែម្ខាងទៀតយល់ព្រម ជាការគ្រប់គ្រាន់ហើយ។
          ក្នុងករណីអ្នកមានអំណាចមេបា ឬ អាណាព្យាបាលសម្រាប់អនីតិជន មិនព្រមដោយគ្មានមូលហេតុ ត្រឹមត្រូវសមរម្យ អនីតិជនដែលមានបំណងរៀបអាពាហ៍ពិពាហ៍ អាចទាមទាទៅ តុលាការឲ្យសម្រេចជំនួស ការយលព្រមនោះបាន។
          ឃ. ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន
          ជាគោលការណ៍ ភាគី ដែលជាអនីតិជន ដែលមិនទាន់គ្រប់អាយុ តែត្រូវមានអាយុ ១៦ ឆ្នាំ ឡើងទៅ ទើបច្បាប់អនុញ្ញាត អោយរៀបអាពាហ៍ពិពាហ៍បាន និង មានលក្ខខណ្ឌមួយចំនួន ដូចខាងក្រោម៖
-     អនីតិជន អាចរៀបអាពាហ៍ពិពាហ៍ជាមួយនីតិជនបាន។ នៅក្នុងករណីដែល ភាគីឈានដល់នីតិភាព ហើយភាគីម្ខាងទៀតជា នីតិជន ដែលមានអាយុមិនតិចជាង ១៦ ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បាន បើមានការយល់ព្រមពី អ្នកដែលមានអំណាចមេបា  អាណាព្យាបាល ឬ ឪពុកម្ដាយរបស់នីតិជន។
-     អធីនភាព ( Emanicpation ) គឺជាស្ថានភាពមួយ ដែលផ្ដល់អោយ អនីតិជនបានរួចផុត ពីអំណាចមេបា ហើយមានសមត្ថភាពដូចនីតិជនដែរ
ដូចនេះ នៅក្នុងករណីដែល ភាគីម្ខាង បានឈានដល់នីតិភាព ដោយទទួលបាន អត្តាធីនភាព មាត្រា ២១ ក្រមរដ្ឋប្បវេណី ( មានអាយុ ១៦ ឆ្នាំ ដល់ ១៨ ឆ្នាំ ) ចំពោះអនីតិជន ដែលទទួលអត្តាធិនភាព ត្រូវបានចាត់ទុកថា បានដល់នីត្តិភាព (មាត្រា ២២ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ) ហើយភាគីម្ខាងទៀត ជាអនីតិជន ដែលមានអាយុមិនតិចជាង ១៦ ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បាន ហើយមានការយល់ព្រមពី អំណាចមេបារបស់នីតិជននោះ។
          ង. ការរៀបអាពាហ៍ពិពាហ៍របស់ជននៅក្រោមអាណាព្យាបាល
          យោងមាត្រា ៩៥៤ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានបញ្ញត្តិថា ការរៀនអាពាហ៍ពិពាហ៍របស់ជននៅក្រោមអានាព្យាបាលទូទៅ ក្នុងករណីមានសមត្ថភាពបង្ហាញឆន្ទៈ ក្នុងកំរិតអប្បរិមា ដែលចាំបាច់រៀបអាពាហ៍ពិពាហ៍។ ក្នុងករណីនេះមិនបាចមានការ យលព្រមមានការយល់ព្រមពីអ្នកអាណាព្យាបាលទូទៅឡើយ។
          ច. លក្ខខណ ទាក់ទងនឹងការហាមឃាត់ការរៀបអាពាហ៍ពិពាហ៍
          ដើម្បីធានាឲ្យសង្គម មានរបៀបរៀបរយសណ្ដាប់ធ្នាប់ល្អ ជាពិសេសគោរពបាន ខ្ចាប់ខ្ជួននូវ ទំនៀមទំលាប់ ប្រពៃណីល្អរបស់សង្គម មាត្រា ៦ នៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និង គ្រួសារ ឆ្នាំ ១៩៨៩ បានកំណត់លក្ខខណ្ឌ យ៉ាងតឹងរឹងមួយចំនួន ហាមមិនឲ្យរៀបអាពាហ៍ពិពាហ៍បានគឺ៖
-       បុគ្គលមានភេទដូចគ្នា
-       បុគ្គលពលានុភាព នៃលិង្គ
-       បុគ្គលមានជម្ងឺឃ្លង់ របេង មហារីក កាមរោគ ដែលមិនទានព្យាបាលដាច់
-       ជនវិកលចរិត ជនមិនដឹងខុសត្រូវ
-       បុគ្គលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយ
យោងតាមក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានហាមមិនឲ្យរៀបអាពាហ៍ពិពាហ៍បានគឺ៖
-       ការហាមមិនឲ្យមានទ្វេពន្ធភាព ( មាត្រា ៩៤៩ )
-       អំឡុងពេលហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ( មាត្រា ៩៥០ )
-       ការហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ រវាងញាតិលោហិត ( មាត្រា ៩៥១ )
-       ការហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ រវាងញាតិពន្ធ ( មាត្រា ៩៥២ )
៣.៣ លក្ខខណ្ឌទម្រង់
          លក្ខខណ្ឌទម្រង់ នៃការរៀបអាពាហ៍ពិពាហ៍ រវាងពលរដ្ឋខ្មែរ និង ពលរដ្ឋខ្មែរ តាមបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺអនុលោមតាមាត្រា ៩៥៥ ដល់ មាត្រា ៩៥៧ នៃក្រមរដ្ឋប្បវេណី ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និង គ្រួសារ អនុក្រឹត្យស្ដីពីអត្រានុកូលដ្ឋាន ឆ្នាំ ២០០០ ។ ដោយឡែក មាត្រា ៩៥៥ កថាខណ្ឌទី ២ នៃក្រមរដ្ឋប្បវេណីដែលត្រូវបានធ្វើវិសោធនកម្ម ដោយច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណី ឆ្នាំ ២០១១ ដោយបានចែង ៥ ចំណុច ដូចចែងក្រោមនេះ៖
-       ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍
-       ការជូនដំណឹងជាសាធារណៈ
-       បណ្ដឹងទាស់មិនឲ្យរៀបអាពាហ៍ពិពាហ៍
-       ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍
-       ការចេញសំបុត្រអាពាហ៍ពិពាហ៍
ក. ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍
          ជាគោលការណ៍ បុរស និង នារី ដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ ត្រូដាក់ពាក្យសុំច្បាបរៀបអាពាហ៍ពិពាហ៍ ទៅមន្ត្រីអត្រានុកូលដ្ឋាន នៃឃុំ សង្កាត់ នៃសាមីខ្លួនខាងនារី។ មន្ត្រីអត្រានុកូលដ្ឋាន ត្រូវត្រួតពិនិត្យនៅពាក្យសុំនោះ ដោយផ្អែកលើលក្ខខណ្ឌ នៃច្បាប់អាពាហ៍ពិពាហ៍ ជាធរមាននៅព្រះរាជាណាចក្រកម្ពុជា។
          ខ. កាជូនដំណឹងជាសាធារណៈ ( បណ្ណប្រកាសអាពាហ៍ពិពាហ៍ )
          បន្ទាប់ បុរស នារី ដែលបានដាក់ពាក្យសុំច្បាប់រៀបអាពាហ៍ពិពាហ៍ រួចរាលហើយមន្រ្តីអត្រានុកូលដ្ឋាន នៃឃុំ សង្កាត់ត្រូវត្រួពិនិត្យលើលក្ខខណ្ឌ ដែលច្បាប់តម្រូវ ប្រសិនមានលក្ឋខណ្ឌត្រឹមត្រូវ ស្របតាមច្បាប់ និង បទបញ្ញត្តិ ផ្សេងៗ ហើយមន្រ្តីអត្រានុកូលដ្ឋាន នឹងចេញសេចក្ដីសម្រេច អនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ ព្រមទាំជូនដំណឹជាសាធារណៈ តាមរយៈ បណ្ណប្រកាសអាពាហ៍ពិពាហ៍ សម្រាប់ឲ្យភាគីដែលមានផលប្រយោជន៍ ឬ ពាក់ព័ន្ធធ្វើការតវ៉ា នៅកំឡុងពេល ១០ ថ្ងៃ ដោយបណ្ណប្រកាសនេះ នឹងត្រូវបិត នៅលំនៅឋានខាងប្រុស​ នៅលំនៅឋានខាងស្រី និង សង្កាត់ ឃុំ នៃលំនៅឋានខាង។
          បណ្ណប្រកាសអាពាហ៍ពិពាហ៍ ត្រូវចុះ៖
-       នាមត្រកូល នាមខ្លួន អាយុ មុខរបរ និង លំនៅឋាននៃអនាគត ប្ដី ប្រពន្ធ។
-       នាមត្រកូល នាមខ្លួន អាយុ មុខរបរ និង លំនៅរបស់ឪពុក ម្ដាយ នៃអនាគតប្ដី ប្រពន្ធ បើឪពុកម្ដាយ ស្លាប់ ត្រូវដាក់ថា ស្លាប់។
-       រយៈពេលប្ដឹងជំទាស់ ប្រសិនបើ ផុតរយៈពេល ១០ ថ្ងៃ អាពាហ៍ពិពាហ៍ អាចធ្វើទៅបាន បើគ្មានការប្ដឹងជំទាស់។ បើមានការប្ដឹជំទាស់ នឹងអាចរៀបអាពាហ៍ពិពាហ៍ បានលុះត្រាតែប្ដឹងជំទាស់ ត្រូបានសមត្ថកិច្ចដោះស្រាយចប់សព្វគ្រប់។
គ. បណ្ដឹងទាស់មិនអោយរៀបអាពាហ៍ពិពាហ៍
            គ.១ និយមន័យ នៃបណ្ដឹងទាស់
        បណ្ដឹងទាស់ គឺជាបណ្ដឹង ដែលឪពុកម្ដាយ ឬ ជនគ្រប់រូបដែលមានផលប្រយោជន៍ក្នុងរឿងនោះ ដើម្បីធ្វើឲ្យមន្រ្តីអត្រានុកូលដ្ឋាន ដឹងថាខ្លួននឹងប្ដឹងទាស់ ទៅនឹងអាពាហ៍ពិពាហ៍នេះមិនឲ្យប្រព្រឹត្តិទៅបាន ដោយសារតែមូលហេតុណាមួយ ធ្វើការសំអាងច្បាស់លាស់ ដោយផ្អែកទៅលើអ្វីដែលច្បាប់ហាមឃាត់នោះ។
            គ.២ ជនណាដែលអាចប្ដឹងជំទាស់អាពាហ៍ពិពាហ៍
          មាត្រា ២៩ នៃអនុក្រឹត្យស្ដីពីអត្រានុកូលដ្ឋាន ឆ្នាំ ២០០០ បានកំណត់ថា ជនដែលមានផលប្រយោជន៍ ក្នុងរឿងអាពាហ៍ពិពាហ៍ មានសិទ្ធប្ដឹងជំទាស់។ មាត្រានេះ មិនបានចែងថា ជនណាខ្លះជាជនមានប្រយោជន៍ទេ។ ជាទូទៅជនដែលមានប្រយោជន៍ ក្នុងរៀងអាពាហ៍ពិពាហ៍មានដូចជា សាមីខ្លួន បងប្អូនបង្កើត ឪពុកម្ដាយ ឬ អាណាព្យាបាល តតិយជន និង សាច់ញាតិរបស់ភាគី ឬ ជនដែលមានផលប្រយោជន៍។
            គ.៣ ទម្រង់ នៃបបណ្ដឹងទាស់    
          បណ្ដឹងនេះ នឹងត្រូវចាត់ទុកជាបានការបានលុះត្រាតែ ដើមចោទចុះហត្ថលេខា លើពាក្យរបស់ខ្លួន ដោយផ្ទាលដៃ ហើយត្រូវលើកឡើងពីមូលហេតុឲ្យបានប្បាស់លាស់ ត្រឹមត្រូវទៅតាមអ្វីដែលច្បាប់កំណត់ ដើម្បីដាក់ជូនទៅមេឃុំ ចៅសង្កាត់ ខាងលំនៅឋានខាងស្រី។
            គ.៤ មូលហេតុនៃការប្ដឹទាស់
          មូលហេតុដែលអាចលើកមក ធ្វើការប្ដឹងទាស់បាន គឺជាប្រការមួយចំនួន ដែលច្បាប់ហាមឃាត់ ចំពោះអនាគត់ប្ដី ប្រពន្ធ៖
-       អនាគត់ប្ដីប្រពន្ធ មានអាយុក្រោមកំនត់របស់ច្បាប់
-       បុគ្គលមានភេទដូចគ្នា
-       បុគ្គលមានជំងឺ ឃ្លង់ របេង មហារីក កាមមរោគ ដែលមិនទាន់ព្យាបាលដាច់
-       ជនវិកលចរិត
-       ជនមិនដឹងខុសត្រូវ
-       បុគ្គលមានចំណងអាពាហ៍ពិពាហ៍មិនទាន់ដាច់ស្រេច
-       មិនទាន់ដល់នីតិភាព
-       ភាគីម្ខាងមាន សហព័ទ្ធរួចហើយ
-       អំឡុងពេលហាមឃាត់ មិនអោយរៀបអាពាហ៍ពិពាហ៍
-       រវាង ញាតិលោហិត និង ញាតិពន្ធ
-       អាពាហ៍ពិពាហ៍ របស់អនីតិជនដោគ្មានការអនុញ្ញាតពីអំណាចមេបា
-       អាពាហ៍ពិពាហ៍ របស់ជននៅក្រោមអាណាព្យាបាលទូទៅ
  គ.៥ រយៈពេលនៃបណ្ដឹងទាស់
          នៅមុនពេលអនាគត់ប្ដី ប្រពន្ធ រៀបអាពាហ៍ពិពាហ៍ មន្ត្រីអត្រានុកូលដ្ឋាន ខាងបុរស់ នារី ត្រូវបិតប្រកាស ក្នុងរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃបិទបណ្ណប្រកាសផ្សាយនេះ ញាតិក្ដី ជនដែលមានប្រយោជន៍ ពាក់ព័ន្ធក្នុងរឿងអាពាហ៍ពិពាហ៍បាន ប្រសិនបើ យលឃើញថា ការរៀបអាពាហ៍ពិពាហ៍នោះ មានភាពផ្ទុយនឹងច្បាប់ ដែលបានកំណត់។
            គ.៦ សេចក្ដីសម្រេចលើបណ្ដឹងទាស
          ជាគោលការណ៍បន្ទាប់ពីមេឃុំ ចៅសង្កាត់ បានទទួលពាក្យបណ្ដឹងហើយ គឺ មេឃុំ ឬ ចៅសង្កាត់ត្រូវធ្វើការសម្រេចសេចក្ដី អំពីសុពលភាព នៃបណ្ដឹងនោះ ក្នុងរយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទទួល ពាក្យបណ្តឹង ។ ប្រសិនបើ អ្នកប្ដឹងជំទាស់ ឬ អនាគត់ប្ដីប្រពន្ធមិនសុខចិត្ត នឹងសេចក្ដីសម្រេចនោះទេ មេឃុំ ឬ ចៅសង្កាត់ ត្រូវបញ្ជូនសំណុំរឿនោះទៅ តុលាការខេត្ត ក្រុងនៅខាងលំនៅឋាន នៃអនាគត់ប្រពន្ធ ក្នុងរយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃដែលបានទទួលបណ្ដឹងទាស់នោះ។
          នៅពេល សំណុំរឿង បានទៅដលតុលាការហើយ ពេលនោះ ធ្វើការត្រូតពិនិត្យ ហើយនឹងត្រូវសម្រេចសេចក្ដី អំពីបណ្ដឹងទាស់ ក្នុងរយៈពេល ៧ ថ្ងៃ យ៉ាងយូ គិតចាប់ពីថ្ងៃ ដែលទទួលសំណុំរឿង។ ប្រសិនបើ តុលាការ ចេញសាលក្រមរក្សាទុកសេចក្ដីសម្រេច របស់មេឃុំ ឬ ចៅសង្កាត់ ជាការត្រឹមត្រូវនោះ ភាគីមិនអាចអោយរៀបអាពាហ៍ពិពាហ៍បានឡើយ។ ប៉ុន្តែបើ តុលាការ បដិសេធចោលសេចក្ដីសម្រេច របស់មេឃុំ ឬ ចៅសង្កាត់នោះ អាពាហ៍ពិពាហ៍ អាចនឹងប្រព្រឹត្តបានដោយស្របច្បាប់។
          ឃ. ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍
          អាពាហ៍ពិពាហ៍ ចាត់ទុកជាត្រឹមត្រូវ​ តាមលក្ខណៈច្បាប់បានលុះត្រាតែបុរស និង នារី ដែលស្ម័គ្រចិត្តទទួលគ្នាជា ប្ដី ប្រពន្ធ ចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ខាងលំនៅឋាននារី។ កិច្ចសន្យានេះ ត្រូវចុះក្នុងសៀវភៅអាពាហ៍ពិពាហ៍ ហើយត្រូចុះហត្ថលេខាដោយមន្ត្រីអត្រានុកូលដ្ឋាន និង ផ្ដិតមេដៃ​ប្ដី ប្រពន្ធ និង សក្សីគ្រប់អាយុការចំនួនពីនាក់។
          ង. ការចេញសមបុត្រអាពាហ៍ពិពាហ៍
          ពេលសមីខ្លួនជាអនាគតប្ដី និង ប្រពន្ធមករាយការណ៍សុំចុះសៀវភៅអាពាហ៍ពិពាហ៍ មន្ត្រីអត្រានុកូលដ្ឋាន ត្រូវចុះសៀវភៅអាពាហ៍ពិពាហ៍រួចហើយ ត្រូវប្រកលអោយសាមីខ្លួន ប្ដី ប្រពន្ធ នូវសំបុត្រអាពាហ៍ពិពាហ៍ច្បាប់ដើម ១ សន្លឹក និង ចេញសេចក្ដីចម្លងតាមការស្នើសុំរបស់សាមីខ្លួន។
          ៣.៤ នីតិវិធី នៃការរៀបអាពាហ៍ពិពាហ៍ រវាងពលរដ្ឋខ្មែរ និង ជនបរទេស
          ជាទូទៅ​ អាពាហ៍ពិពាហ៍ រវាងពលរដ្ឋខ្មែរ ជាមួយជនបរទេស ត្រូវគោរពលក្ខខណ្ឌស្រដៀងគ្នា ទៅនឹងការបង្កើតអាពាហ៍ពិពាហ៍ រវាងពលរដ្ឋខ្មែរ និង ពលរដ្ឋខ្មែរដែ។ ក៍ប៉ុន្តែ អាពាហ៍ពិពាហ៍ រវាងពលរដ្ឋខ្មែរ ជាមួយជនបរទេសមានលក្ខណៈស្មុគស្មាញណាស់ ដោយហេតុថា អាពាហ៍ពិពាហ៍នេះ ត្រូវគោរពលក្ខខណ្ឌច្រើនជាង អាពាហ៍ពិពាហ៍ រវាងពលរដ្ឋខ្មែរ និង ពលរដ្ឋខ្មែរ ជាពិសេស លក្ខខណ្ឌទម្រង់ ចំណែកលក្ខខណ្ឌគ្រឹះ គឺដូចគ្នាទៅនឹអាពាហ៍ពិពាហ៍ រវាងពលរដ្ឋខ្មែរ និង ពលរដ្ឋខ្មែរដែ។
          យោងមាត្រា ៥ នៃអនុក្រឹតស្ដីពីអត្រានុកូលដ្ឋាន បានកំណត់ បែបបទ និង នីតិវិធី នៃការរៀបអាពាហ៍ពិពាហ៍ រវាងពលរដ្ឋខ្មែរ និង ជនបរទេស ឆ្នាំ ២០០៨ បានបញ្ញត្តិថា ជនបរទេសដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ ជាមួយពលរដ្ឋខ្មែ ចាំបាច់ត្រូមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញបែបបទ និង នីតិវិធីនៃការរៀបចំអាពាហ៍ពិពាហ៍។
          ត្រូវហាមឃាត់ដាច់ខាត ចមពោះអាពាហ៍ពិពាហ៍ ដែលធ្វើឡើង តាមរយៈ ភ្នាក់ងារើសគូស្រករ ឈ្មួញកណ្ដាល ឬ ក្រុមហ៊ុនអាជីវកម្ម អាពាហ៍ពិពាហ៍ក្លែងក្លាយ បោក បញ្ឆោតក្នុងគោលបំណង កេងប្រវ័ញពលកម្ម ជួញដូមនុស្ស ឬ អាជីថកម្មផ្លូវភេទ។
          ៣.៤.១ លក្ខខណ្ឌសម្រាប់រៀបអាពាហ៍ពិពាហ៍រវាង ពលរដ្ឋខ្មែ និង ជនបរទេស
          ក.លក្ខខណ្ឌគ្រឹះ
          លក្ខខណ្ឌគ្រឹះ គឺជាធាតុផ្សំសំខាន់បំផុត សម្រាប់បង្កើតអាពាហ៍ពិពាហ៍ ដែលករណីនេះបុរស និង នារី ដែមានបំណងរៀបអាពាហ៍ពិពាហ៍នឹងគ្នានេះ ត្រូគោរពទៅតាមច្បាប់តម្រូវ ដូច្នេះ ការបង្កើតអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែ និង ជនបរទេសត្រូគោរពលក្ខខណ្ឌគ្រឹះដូចអាពាហ៍ពិពាហ៍ធម្មតាដែ។
            ខ. សលក្ខខណទម្រង់
            ខ.១ ការដាក់ពាក្យស្នើសុំ
          ពាក្រសុំរៀបអាពាហ៍ពិពាហ៍ នឹងមិនទទួលស្គាល់ឡើយ បើផ្ទុយនឹងលក្ខខណ្ឌគ្រឹះ នៃការរៀបអាពាហ៍ពិពាហ៍។ នៅក្នុងនីតិវិធី នៃការដាក់ពាក្យសុំនេះចែកជា ៤ ដំណាក់កាលគឺ ការបំពេញសំណុំលិខិត របស់ជនជាតិបរទេស ការត្រួតពិនិត្យសំណុំឯកសាររបសក្រសួងការបរទេស ការត្រួតពិនិត្យ និង ការចុះបញ្ជីរបសក្រសួងមហាផ្ទៃ និង ការត្រួតពិនិត្យ ឯកាសារដោយមន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត។
              ខ.១.១ ការបំពេញសំណុំលិខិតរបសភាគីបរទេស
          ដើម្បីរៀបអាពាហ៍ពិពាហ៍ ជាមួយជនជាតិខ្មែបាន ភាគីបរទេសត្រូវបំពេញបែបបទទៅក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាដោយភ្ជាប់មកនូវសំណុំឯកសារដូចខាងក្រោម៖
-       ពាក្យសុំរៀបអាពាហ៍ពិពាហ៍
-       ឯកសារថតចម្លង នៃលិខិតឆ្លងដែន របស់សាមីខ្លួន ជនបរទេសមានទិដ្ឋាការចូលប្រទេសកម្ពុជាដែលមានសុពលភាព។
-       លិចិតបញ្ជាក់ភាពនៅលីវ ឬ មេម៉ាយ ឬ ពោះម៉ាយ ចេញដោយសមត្ថកិច្ចនៃប្រទេស របស់សាមីខ្លួនជនបរទេស។
-       លិខិតបញ្ជាក់ សុខភាពចេញដោយសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។
-       លិខិតថ្កោលទោស ចេញដោយសមត្ថកិច្ច នៃប្រទេសសាមីខ្លួនជនបរទេស។
-       លិខិតបញ្ជាក់ អំពីមុខរបពិតប្រាកដ របស់សាមីខ្លួនជនបរទេស ដែលធានាដលជីវភាព សំចេញដោយសមត្ថកិច្ច នៃប្រទេសសាមីខ្លួនជនបរទេស។
-       រាល់ឯកសាថតចម្លង ត្រូវមានបញ្ជាក់នីត្យានុកូល ពីស្ថានទូត ឫ ស្ថានតំណាង នៃប្រទេសរបស់សាមីខ្លួន ជនបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ចំពោះពាក្យសុំរៀបអាពាហ៍ពិពាហ៍ សាមីខ្លួនជនបរទេស ត្រូវមកសុំដោយផ្ទាល់នៅក្រសួងការបរទេស និង សហប្រតិបត្តការអន្តរជាតិ នៅនាយយកដ្ឋានកុងស៊ុល។
នៅក្នុងពាក្យសុំនោះ តម្រូវអោយមានការបិតរូបថត ទាំងសាមីជនបរទេស និង សាមីខ្លួនជនជាតិខ្មែរ ទំហំ ៤‌‌x៦ ថតចំពីមុខ ក្នុងរយៈពេល ៣ខែ ចុងក្រោយ ដែលខុសពីទម្រង់ពាក្យសុំ ពីមុនដែលមានបិតតែរូបថតតែសាមីខ្លួនជនបរទេសប៉ុណ្ណោះ។ នៅក្នុពាក្យនេះតម្រូវឲ្យមានការបំពេញ នូវពត៌មានសំខាន់ៗ មួយចំនួនដែលទាក់ទងនឹងភាគី អោយបានច្បាស់លាស់ និង ចែងអំពីកំណត់សំគាល់ នូវឯកសារសំខាន់ៗ ដែលត្រូវភ្ជាប់មកជាមួយ។
     ខ.១.២ ការត្រួតពិនិត្យពាក្យសុំរបសក្រសួងបរទេស និង សហប្រតិបត្តការអន្តរជាតិ
        ក្រសួងការបរទេស និង សហប្រតិបត្តការអន្តរជាតិ នៃព្រះរាជាណាច្រកម្ពុជាមានភារកិច្ចត្រួតពិនិត្យ និង ផ្ដល់យោបល់លើសំណុំឯកសារ របស់ជនបរទេស ដែលសុំរៀបអាពាហ៍ពិពាហ៍ ជាមួយពលរដ្ឋខ្មែរ នឹងត្រូវជូនដំណឹងទៅសាមីខ្លួន ជនបរទេសយ៉ាងយូរ ៥ ថ្ងៃការងារ។
              ខ.១.៣ ការត្រួតពិនិត្យ និង ចុះបញ្ជីរបស់ក្រសួងមហាផ្ទៃ
          បន្ទាប់ពីទទួលបានសំណុំឯកសារ សុំរៀបអាពាហ៍ពិពាហ៍ របស់ជនបរទេស ពីក្រសួងការបរទេស និង សហប្រតិបត្តការអន្តរជាតិ ក្រសួងមហាផ្ទៃមានភារៈកិច្ចៈ
-       ចុះបញ្ជីសំណុំឯកសារ របស់ជនបរទេសនោះ នឹងត្រូវជូនដំណឹងទៅសាមីខ្លួនជនបរទេសវិញ ក្នុងរយៈពេលយ៉ាងយូរ ៥ ថ្ងៃការងារ។
-       ជូនដំណឹងអំពីការសុំរៀបអាពាហ័ពិពាហ៍ ទៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអ ចិន្ត្រៃយ៍សាមីខ្លួនពលរដ្ឋខ្មែរ។
-       ពិនិត្យនីត្យានុកូលភាព លើសំណុំឯកសារ ដោយចេញដោយមន្ត្រីអចិន្រ្តៃយ៍ របស់ភាគីកម្ពុជា។
បន្ទាបពីបានពិនិត្យ និង ផ្ដល់យោបល់ លើសំណុំឯកសារ និង បានចុះបញ្ជី សុំរៀបអាពាហ៍ពិពាហ៍រួចហើយនោះ សមីខ្លួនជនបរទេសត្រូវ ដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ទៅមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ នៃលំនៅឋានអចិន្រ្តៃយ៍ របស់សាមីខ្លួនពលរដ្ឋខ្មែរ។
    ខ.១.៤ ការត្រួតពិនិត្យឯកសារ របស់មន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត់
សាមីខ្លួនជនបរទេស បន្ទាប់ពីបានទទួលការពិនិត្យ និង ផ្ដល់យោបល់លើសំណុំឯកសារ និង បានចុះបញ្ជីសំណុំឯកសារ សុំរៀបអាពាហ៍ពិពាហ៍រួចហើយ ត្រូវដាក់ពាក្យសុំរៀបអាពាំហ៍ពិពាហ៍ ទៅមន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍ របស់សាមីខ្លួនពលរដ្ឋខ្មែរដែលត្រូវរៀបអាពាហ៍ពិពាហ៍។ ចំពោះសាមីខ្លួនពលរដ្ឋខ្មែរ ក៍ត្រូវដាក់ពាក្យ សុំរៀបអាពាហ៍ពិពាហ៍ ទៅមន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅអចិន្រ្តៃដែលខ្លួនរស់នៅអចិន្ត្រៃ ដោយភ្ជាប់មកនូវសំណុំឯកសាខាងក្រោមៈ
-       ពាក្យសុំរៀបអាពាហ៍ពិពាហ៍
-       សេចក្ដីចម្លងសំបុត្រកំណើត ឬ សេចក្ដីចម្លងសំបុត្របញ្ជាកសំបុត្រកំណើត
-       សេចក្ដីបញ្ជាក់ភាពនៅលីវ ឬ មេម៉ាយ ឬ ពោះម៉ាយចេញដោយមេឃុំ ចៅសង្កាត់
-       លិខិតបញ្ជាក់សុខភាព ចេញដោយមន្ទីពេទ្យ ដោយទទួលស្គាលដោយក្រសួងសុខាភិបាល
-       ពាក្យសុំរៀបអាពាហ៍ពិពាហ៍ និង សំណុំឯកសារសាមីខ្លួន និង ជនបរទេសត្រូដាក់ស្របពេលជាមួយគ្នា ទៅមន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត់ នៃលំនៅដ្ឋានអចិន្រ្តៃរបស់សាមីខ្លួនពលរដ្ឋខ្មែរ ដោយអនុវត្តន៍តាមបែបបទ និងនីតិវិធីការងារអត្រានុកូលដ្ឋាន។
មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់មានតួនាទីភារៈកិច្ចពិនិត្យ និង សម្រេចលើពាក្យស្នើរសុំរៀបអាពាហ៍ពិពាហ៍របស់ សាមីខ្លួនបុរស នារី ក្នុងរយៈពេលយ៉ាងយូ ៣ ថ្ងៃ ការងារបន្ទាប់ពីបានទទួលពាក្រសុំរៀបអាពាហ៍ពិពាហ៍ និង សុំឯកសារភ្ជាប់។
ចំពោះពាក្រសុំរៀបអាពាហ៍ពិពាហ៍ របស់សាមីខ្លួនពលរដ្ឋខ្មែរ ដែលត្រូវដាក់នៅឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្រ្តៃយ៍ របស់ខ្លួន ដោយមានបិតរូបថត របស់សាមីខ្លួនបុរស និង នារីទំហំ ៤x៦ ថតចំពីមុខក្នុងរយៈពេលបីខែចុងក្រោយ។
  ខ.២ ការជូនដំណឹងជាសាធារណៈ ( បណ្ណប្រកាសអាពាហ៍ពិពាហ៍ )
          បន្ទាប់ពីបានពិនិត្យយោបល់សុំ និង សំណុំឯកសារភ្ជាប់ របស់សាមីខ្លួន បុរស និង នារីបានត្រឹមត្រូវតាមគោលការណ៍ច្បាប់រួចមក មន្រ្តីអត្រានុកូលដ្ឋាន ត្រូវរៀបចំបណ្ណប្រកាសអាពាហ៍ពិពាហ៍ ដោយមានវត្តមាផ្ទាល់ របស់សាមីខ្លួន បុរស និង នារី ចំពោះមន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្រ្តៃសាមីខ្លួនពលរដ្ឋខ្មែរ។
          បណ្ណប្រកាសអាពាហ៍ពិពាហ៍នេះ ត្រូវបិតផ្សាយពេល ១០ ថ្ងៃ នៅស្ថានទូត ឬ ស្ថានតំណាង នៃប្រទេសសាមីខ្លួន ជនបរទេស ប្រចាំប្រទេសកម្ពុជា និង សាលាឃុំ សង្កាត់ នៃលំនៅដ្ឋានខាងពលរដ្ឋខ្មែរ ស្របតាមបែបបទ និង នីតិវិធី នៃការងារអត្រានុកូលដ្ឋាន។
          ផុតរយៈពេល ១០ ថ្ងៃ ប្រសិនបើគ្មានអ្នកប្ដឹងជំទាស់ ឬ តវ៉ានឹងអាពាហ៍ពិពាហ៍នេះទេ ទើបអាពាហ៍ពិពាហ៍នោះ អាចប្រព្រឹត្តទៅបាន។
          មន្រ្តីអត្រានុកូលដ្ឋាន ដោយមានវត្តមានផ្ទាល់ របស់សាមីខ្លួនបុរស និង នារីដែលបានចេញបណ្ណប្រកាសអាពាហ៍ពិអាហ៍ ចំនួនប្រាំច្បាប់ ដោយមានបិតរូបថត សាមីខ្លួន និង នារី ទំហំ ៤x៦ ថតចំពីមុខរយៈពេល ៣ ខែចុងក្រោយ៖
-       ១ ច្បាប់បិតផ្សាយជាសាធារណៈ នៅស្ថានទូត ឬ តំណាងនៃប្រទេសជាសាមីខ្លួនជនជាតិបរទេសប្រចាំនៅកម្ពុជា។
-       ១ ច្បាប់បិតផ្សាយជាសាធារណៈ នៅលំនៅសាលាឃុំ សង្កាត់ទីលំនៅអចិន្ត្រៃយ៍សាមីខ្លួនជនជាតិខ្មែរ។
-       ១ ច្បាប់រក្សាទុក នៅសាលាឃុំ សង្កាត់ទីលំនៅអចិន្ត្រៃយ៍សាមីខ្លួនជនជាតិខ្មែរ។
-       ១ ច្បាប់បិតផ្សាយជាសាធារណៈ នៅទីលំនៅសាមីខ្លួនជនបរទេស ករណីមានទីលំនៅនៅកម្ពុជា។
-       ១ ច្បាប់បិតផ្សាយជាសាធារណៈ នៅលំនៅដ្ឋានខាងសាមីខ្លួនជនជាតិខ្មែ។
  ខ.៣ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍ នឹង មានអនុភាពពេញលក្ខណៈផ្លូវច្បាប់បាន លុះត្រាតែសាមីខ្លួន បុរស និង នារី ចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ តាមរយៈការចុះបញ្ជីអាពាហ៍ពិពាហ៍ ដោយសាមីខ្លួនផ្ទាល់ នៅមុខមន្រ្តីអត្រានុកូលដ្ឋាន នៃឃុំ សង្កាត់ ដែលសាមីខ្លួនទាំងពីបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ដោយនាំមកនូវសាក្សី គ្រប់អាយុការ ២ រូបស្របតាមទំរង់បែបបទ និង នីតិវិធីអត្រានុកូលដ្ឋាន។
  ខ. ៤ ការចេញសំបុត្រអាពាហ៍ពិពាហ៍
មន្រ្តីអត្រានុកូលដ្ឋាន ក្រោយពីសរសេរ និង ចុះហត្ថលេខា ព្រមទាំបោះត្រាលើបញ្ជីអាពាហ៍ពិពាហ៍ និង សំបុត្រអាពាហ៍ពិពាហ៍ ច្បាប់ដើម ១ សន្លឹករួចហើយ។ មន្រ្តីអត្រានុកូលដ្ឋាន ត្រូមានភារៈកិច្ចប្រគល់ សំបុត្រអាពាហ៍ពិពាហ៍ច្បាប់ដើមនេះ ទៅអោយសាមីខ្លួនប្ដីប្រពន្ធ និង ចេញដោយក្ដីចម្លង តាមការស្នើសុំរបស់សាមីខ្លួន។
  ខ.៥ ការរំលាយអាពាហ៍ពិពាហ៍
មាត្រា ៨១ នៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និង គ្រួសារ ឆ្នាំ ១៩៨៩ បានបញ្ញត្តិថា ចំពោះការរំលាយអាពាហ៍ពិពាហ៍ ដែលត្រូធ្វើឡើនៅបរទេស រវាងពលរដ្ឋកម្ពុជា និង ពលរដ្ខកម្ពុជាត្រូវទទួលស្គាល់ យកបានជាកានៅកម្ពុជា។
ចំពោះការរំលាយអាពាហ៍ពិពាហ៍ ដែលត្រូធ្វើឡើនៅបរទេស រវាងពលរដ្ឋកម្ពុជា និង ពលរដ្ឋ បរទេស ឬ ពលរដ្ឋបរទេស និង បរទេសត្រូវធ្វើតាមច្បាប់នៅកម្ពុជា។
តុលាការកម្ពុជាមានសម្ថកិច្ច សម្រេចលើបណ្ដឹងសុំរំលាយអាពាហ៍ពិពាហ៍ របស់សហពទ្ធ័ណាមួយ ដែលចូលមកតាំទីលំនៅ នៅកម្ពុជា។


























ឯកសាយោង

១. រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លេខ, នស/ រកម/ ០៧០៤ / ០០១, ២៤ កញ្ញា ១៩៩៣
២. ក្រមរដ្ឋប្បវេណី , លេខ/ នស/ រកម / ១២០៧/ ០៣០ , ២១ វិច្ឆិការ ២០០៧
៣. ក្រមនីតិវិធីរដ្ឋប្បវេណី , លេខ/ នស/ រកម / ០៧០៦ / ០២១,២៣ មិថុនា ២០០៦
៤. ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និង គ្រួសា ​, លេខ/៥៦/ក្រ,១៧ កក្កដា ១៩៨៩
៥. ច្បាប់ឯកពន្ធ លេខ នស រកម ១០០៦ ០១ កញ្ញា ២០០៦
         
         
         



No comments:

Post a Comment