Tuesday, February 27, 2018

Racial track



បទរំលោភសេពសន្ថវៈ

I. និយមន័យ
          គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៍ដោយ ឬ អំពើបញ្ចូលនូវឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែប្រព្រឹត្តិលើអ្នកដ៍ទៃ ទោះមានភេទដូចគ្នា ឬ មិនដូចគ្នាក៍ដោយ ដោយការចាប់បង្ខិតបង្ខំ ការគំរាមកំហែង ឬ ដោការឆ្មក់ឪកាស គឺជាបទរំសេបសន្ថវៈ។ នីតិភាពនៃការរួមភេទត្រូវបានកំណត់អាយុចាប់ពីអាយុ ១៥ ឡើងទៅ។
          សំគាល់ៈ ច្បាប់អ៊ុនតាក់ បញ្ញត្តិបទល្មើសរំលោភសេពសន្ថវៈមាត្រា ៣៣ និងមាត្រា ៣៤ នៃរដ្ឋមនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ហាមឃាត់ការរំលោភលើរូបរាងកាយរបស់បុគ្គល។
          ១. ធាតុផ្សំនៃបទរំលោភសេពសន្ថវៈ
            ១.១ ធាតុនីត្យានុកូល
        តាមមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌអន្តរកាលចុះថ្ងៃ ១០/០៩/១៩៩២ អំពើរំលោភសេពសន្ថវៈ ឫប៉ុនប៉ងរំលោភសេពសន្ថវៈ ត្រូវផ្ដន្ទាទោសពីបទឧក្រិតពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ។
          ចំណែកមាត្រា ២៣៩ (បទរំលោភសេពសន្ថវៈ) នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ អំពីរំលោភសេពសន្ថវៈ ត្រូផ្ដន្ទាទោសដាក់ពន្ធធានាគា ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ។ ចំពោះស្ថានទំងន់ទោសនៃបទល្មើសរំលោភសេពសន្ថវៈ បានកំណត់ក្នុងមាត្រា ២៤០ រហូតដល់មាត្រា ២៤៤ នៃក្រមព្រហ្មទណ្ឌ ២០០៩។
Ø  ទោសបន្ថែមៈ
ចំពោះទោសឧក្រិតដែលមានចែងក្នុងនេះទោសបន្ថែមមានដូចតទៅនេះអាចត្រូបានប្រកាស៖
§  ការដកសិទ្ធខ្លះជាពលរដ្ឋ ជាស្ថាពរ ឬ សម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំយ៉ាងច្រើន។
§  ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះត្រូបានប្រព្រឹត្ត នៅក្នុងការប្រកបអវិជ្ជាជីវៈ ឬ នៅក្នុងឪកាសនៃប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬ សម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ ឬ ច្រើនជាងនេះ។
§  ការហាមឃាត់ចំពោះការស្នាក់នៅ សម្រាប់រយ់ពេល ១០ (ដប់) ឆ្នាំយ៉ាងច្រើន។
§  ការហាមឃាត់ចំពោះទណ្ឌិតបរទេសចំពោះការចូល ឬ ស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រម្ពុជា ជាស្ថាពរសម្រាប់រយ់ពេល ៥ (ប្រាំ) ឆ្នាំយ៉ាងច្រើន។
§  ការហាមឃាត់ចំពោះការកាន់កាប់ ឬ យកតាមខ្លួននូវ អាវុធ ជាតិផ្ទុះ និង គ្រាប់រំសេវគ្រប់ប្រភេទ ជាស្ថាពរ ឬ សម្រាប់រយ់ពេល ៥ (ប្រាំ) ឆ្នាំយ៉ាងច្រើន។
§  ការបិតផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស សម្រាប់រយៈពេល ២ (ពី) ខែយ៉ាងច្រើន។
§  ការផ្សព្វផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារពត៍មាន។
§  ការផ្សាយសេចក្ដីផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទោស សម្រាប់រយៈពេល ៨ (ប្រាំបី) ថ្ងៃ យ៉ាងច្រើន។
  ១.២ ធាតុសត្យានុម័ត ឬ ធាតិសម្ភារៈ
ធាតុសត្យានុម័ត ឬ ធាតុសម្ភារៈនៃអំពើរំលោភសេពសន្ថវៈ បញ្ជាកលក្ខណៈតាមអំពើបញ្ចូលអង្គជាតដោយបង្ខំ ដោយអនុវត្តន៍មិនមានការព្រមព្រាង ទៅលើបុរសម្នាក់ ឬ ស្ត្រីម្នាក់។ ក្នុងករណីភាគច្រើន គឺជាការដាក់បញ្ចូលនូវ លិង្គរបស់បុរសទៅក្នុងយោនីនារី ដែលប្រព្រឹត្តដោយប្រើកំលាំងបង្ខំ ដោយមិនរវល់នឹងការបដិសេធរបស់ជនរងគ្រោះឡើយ។ អំពើណាក្រៅពីការដាក់បញ្ចូលអង្គជាត លិង្គបុរសទៅក្នុងយោនីស្រ្តី គឺជាឧបឃាតនៃកេរឹ៍ខ្មាស់ ។ និន្នាការថ្មីនៃក្រមព្រហ្មទណ្ឌ សម័យបច្ចុប្បន្ននេះ អំពើរំលោភសេពសន្ថវៈនេះ អាចប្រព្រឹត្តឡើង ដោយប្រើហិង្សាផ្លូវកាយ ផ្លូវចិត្ត ឬ ដោយបធ្យោបាយបង្ខិតបង្ខំមួយផ្សេងទៀត ឬ ការគំរៀមកំហែងដោយមានអាវុធ ឬ គ្មានអាវុធក្ដី ។
          អំពើប្រព្រឹត្តទៅលើស្រ្តីដែលកំពុងលុងលក់ខ្លាំង ដោយស្រ្តីស្មានថាជាប្ដីរបស់ខ្លួន ករណីនេះក៍ចាត់ទុកជាបទរំលោភសេពសន្ថវៈដែរ ។ ក្នុងករណីណាមួយគ្មានស្នាមវាដំ ឬ ស្នាមរបួស សមត្ថកិច្ចត្រូវស្រាវជ្រាវឲ្យឃើញថា អំពើនោះអាចគ្មានការយល់ព្រមពីជនរងគ្រោះ ជនរងគ្រោះអាចត្រូវបានគេបំភ័យ និង កត្តាផ្លូវចិត្តដើម្បីសម្រេចបាន ។
          រឿងក្ដីរំលោភសេពសន្ថវៈ ដែលមិនពិត មានច្រើនណាស់ដោយការអង្កេតបង្ហាញឲ្យឃើញថា មានការព្រមពីជនរងគ្រោះទៅវិញ ។ តែក៍មានទស្សនៈមួយចំនួន និយាយផងដែរថា៖ បើស្រីប្រកានគឺរំលោភហើយ បុរសពិបាកនឹងប្រកែកថា មិនពិតណាស់ ។ ដូច្នេះគប្បីជាការប្រុងប្រយ័ត្នក្នុងការប្រព្រឹតអំពើរទាំងនេះ ។
          ១.៣ ធាតុអត្តនោម័ត
          ជនណាដែលប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈ គឺជាអំពើប្រព្រឹត្ត ដោយចេតនា ។ ដូច្នេះចេតនាប្រព្រឹតនោះ ត្រូកើតឡើងដោយចារី មានសតិគ្រប់គ្រាន់ មិនមានបញ្ញាពីសតិអារម្មណ៍ យល់ដឹងពីអំពើរបស់ខ្លួន ។
          ចំណាំៈ ចំពោះស្ថានទំងន់នៃបទល្មើសរំលោភសេពសន្ថវៈគឺ មានការប្រើល្បិចបន្លំ ប្រើហិង្សា, គំរាមកំហែង, និងចារីមានអំណាចលើជនរងគ្រោះ ។ ដូច្នេះក្នុងការសើបអង្កេតនៃបទល្មើសរំលោភសេពសន្ថវៈ មន្ត្រីនគបាលយុត្តិធម៍, តំណាំងអយ្យការ និង ចៅក្រមត្រូរកឲ្យឃើញថា អំពើនោះមានការប្រើប្រាស់អាវុធដើម្បីគម្រាមកំហែង និង ពហុភាពនៃចារី ដែលការរំលោភមានគ្នាច្រើន ។

II. ស្ថានទំងន់ទោសដោយសារមធ្យោបាយប្រើប្រាស់​ ឬ ទាក់ទងនឹងជនល្មើស
          បទរំលោភសេពសន្ថវៈ ត្រូផ្ដន្ទាទោសដាកពន្ធធានាគាពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំកាលបើបទល្មើសនេះប្រព្រឹត្តឡើង៖
-        ដោយការប្រើអាវុធ ឬ កំហែងដោយនឹងអាវុធ ។
-        ដោយសារការប្រើប្រាស់គ្រឿងញៀន ឬ គ្រប់វិធីដើម្បីឲ្យជនរងគ្រោះបាត់បង់ ឬ ចុះខ្សោយលទ្ធភាពតទល់ ។
-        ដោយបុគ្គលដែលមានអំណាចទៅលើជនរងគ្រោះ ។
-        ដោយបុគ្កលដែលរំលោភអំណាចដែលមុខងារបស់ខ្លួនបានប្រគល់ឲ្យ ។
-        ដោយបុគ្គលច្រើនរូប ដែលប្រព្រឹត្តឡើងជាចារី សហចារី អ្នកផ្ដើមគំនិត ឬ​ អ្នកសមគំនិត ។
III. ស្ថានទំងន់ទោសទាក់ទងនឹងជនរងគ្រោះ
          បទរំលោភសេពសន្ថវៈ ត្រូផ្ដន្ទាទោសដាកពន្ធធានាគាពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំកាលបើបទល្មើសនេះប្រព្រឹត្តទៅលើ៖
-        បុគ្គលដែលជាពិសេសទន់ខ្សោយដោមូលហេតុដោយអាយុនៃបុគ្គលនោះ ។
-        នារីមានគភ៍ កាលបើមានគភ៍ត្រូបានគេមើលឃើញជាក់ស្ដែង ឬ កាលបើជនល្មើសបានដឹង ។
-        បុគ្គលទន់ខ្សោយដោយមូលហេតុដោជំងឺ ឬ ពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេមើលឃើញជាក់ស្ដែង ។
IV. ស្ថានទំងន់ទោសដោយសារការកាត់អវយវៈ ឬ ពិការភាព
          បទរំលោភសេពសន្ថវៈ ត្រូផ្ដន្ទាទោសដាកពន្ធធានាគាពីរ ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំកាលបើបទល្មើសនេះនាំអោយមានការកាត់អវយវៈ ឬ ពិការភាពជាអចិន្ត្រៃយ៍ ដល់ជនរងគ្រោះ ។
V. ស្ថានទំងន់ទោសដោយសារការធ្វើទារុណកម្ម ឬ អំពើឃោឃៅ
          បទរំលោភសេពសន្ថវៈ ត្រូផ្ដន្ទាទោសដាកពន្ធធានាគាពី ១០ (ដប់) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំកាលបើបទល្មើសនេះប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬ ក្រោយពេល ប្រើហិង្សា ទារុណកម្ម ឬ អំពើឃោឃៅ ។
IX. ស្ថានទំងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ
          បទរំលោភសេពសន្ថវៈ ត្រូផ្ដន្ទាទោសដាកពន្ធធានាគាពី ១០ (ដប់) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំកាលបើបទល្មើសនេះប្រព្រឹត្តឡើងបណ្ដាលឲ្យេជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់ ។



·         ឯការសាយោង
-        ក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ នៃព្រះរាជាណាចក្រកម្ពុជា
         

No comments:

Post a Comment